ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា ​បង្ហាញ​ការ​ហួសចិត្ត​ជុំវិញ​នាង អូ រស្មី និង​អ្នកគ្រប់គ្រង​យូ​ធូប​របស់​នាង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ចាស់វស្សា​និង​នៅ​រក្សា​បាន​តំណែង​ជា​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ថ្មី​ៗ​នេះ​បាន​បង្ហាញ​ការ​ហួសចិត្ត ទៅ​លើ​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​បាន​យក​ស្នាដៃ​របស់​អ្នក​នាង​ទៅ​ធ្វើ​ជំនួញ​លើ​ឆា​ណែ​ល​យូ​ធូប តែ​មិន​បាន​ដាក់​ប្រភព​ម្ចាស់​ដើម​នៃ​បទ​ចម្រៀង​នោះ ដល់​ពេល​អ្នក​នាង​គ្រាន់តែ​ស្នើ​ឲ្យ​ដាក់​ប្រភព​ដើម បែរជា​ប្រើប្រាស់​សម្តី​លើសលួស​លើ​រូប​អ្នក​នាង​ទៅ​វិញ…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ចាស់វស្សា​និង​នៅ​រក្សា​បាន​តំណែង​ជា​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ថ្មី​ៗ​នេះ​បាន​បង្ហាញ​ការ​ហួសចិត្ត ទៅ​លើ​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​បាន​យក​ស្នាដៃ​របស់​អ្នក​នាង​ទៅ​ធ្វើ​ជំនួញ​លើ​ឆា​ណែ​ល​យូ​ធូប តែ​មិន​បាន​ដាក់​ប្រភព​ម្ចាស់​ដើម​នៃ​បទ​ចម្រៀង​នោះ ដល់​ពេល​អ្នក​នាង​គ្រាន់តែ​ស្នើ​ឲ្យ​ដាក់​ប្រភព​ដើម បែរជា​ប្រើប្រាស់​សម្តី​លើសលួស​លើ​រូប​អ្នក​នាង​ទៅ​វិញ ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​ជា​តារាចម្រៀង​មាន​ទេព​កោសល្យ​ខ្ពស់​ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង​សម័យ បុរាណ​ និង​សមត្ថភាព​ក្នុង​ការ​តែង​និពន្ធ​បទ​ចម្រៀង​ផង​ដែរ​នោះ បាន​និយាយ​ថា ​វា​ជា​រឿង​អយុត្តិធម៌​កើត​មាន​លើ​អ្នកសិល្បៈ​ផ្សេង​ៗ រួម​ទាំង​រូប​អ្នក​នាង​ផង​ដែរ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​អ្នក​នាង​ត្រូវ​តែ​ធ្វើការ​បញ្ជាក់​នូវ​រឿង​អយុត្តិធម៌​ដែល​បាន​កើត​មាន​លើ​រូប​អ្នក​នាង ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​មាន​និយាយ​ថា «​មុន​នឹង​ខ្ញុំ​និយាយ​ពី​រឿង​ភាព​អយុត្តិធម៌​លើ​ខ្ញុំ​ ។ អ្នក​ដែល​ធ្វើបាប​អ្នកសិល្បៈ​ដូច​គ្នា គ្មាន​នរណា​ទេ ក្រៅពី​អ្នកសិល្បៈ​ហ្នឹង​តែ​ម្តង ។ ចាំ​មើល​ទាំងអស់​គ្នា ថា​តើ​ភាព​អយុត្តិធម៌​វា​មាន​កើត​មាន​លើ​ខ្ញុំ​ដល់​ពេល​ណា ? ដោយសារ​រឿង​អយុត្តិធម៌​ខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អស់ចិត្ត » ។ អ្នក​នាង​បាន​បន្ត​ថា អ្នកខ្លះ​ចូល​មក​ក្នុង​សិល្បៈ​ដើម្បី​តែ​ប្រយោជន៍​ទេ ណា​បងប្អូន​! យក​សិល្បៈ​ធ្វើ​ជា​ឈ្នាន់​ទេ ខ្ញុំ​អត់​បញ្ហា​ទេ ខ្ញុំ​មាន​សមត្ថភាព​បង្កើត​ស្នាដៃ​សិល្បៈ​ខ្លួនឯង​បាន ប៉ុន្តែ​ខ្លះ​គាត់​អត់​មាន ។

អ្នក​នាង​បាន​បន្ត​ថា ថ្មី​ៗ​នេះ​បទ​ចម្រៀង​មួយ​បទ​របស់​អ្នក​នាង​ដែល​មាន​ចំណងជើង​ថា «​សម្រស់​នារី​ខ្មែរ​» ត្រូវ​បាន​តារាចម្រៀង​នាង អូ រស្មី យក​ទៅ​ច្រៀង​បង្ហោះ​ក្នុង​ឆា​ណែ​ល​យូ​ធូប ដោយ​មិន​បាន​ដាក់​ប្រភព​ម្ចាស់​ដើម គ្រាន់តែ​សរសេរ​ថា បទ​ចម្រៀង «​សម្រស់​នារី​ខ្មែរ​» ច្រៀង​ឡើង​វិញ​ដោយ​នាង អូ រស្មី ។

អ្នក​ម្តាយកូន ២​រូប​នេះ​បាន​បន្ថែម​ថា «​ខ្ញុំ​ជា​ម្ចាស់​ដើម ដាក់​ឈ្មោះ​ខ្ញុំ​ផង យក​ទៅ​បង្ហោះ​យូ​ធូប មាន​ទារ​លុយ​ពី​គាត់​ឯណា​» ។ ស្រាប់តែ​ក្រោយ​ពី​អ្នក​នាង​ស្នើ​សុំ​ឲ្យ​ដាក់​ឈ្មោះ​ម្ចាស់​ដើម​នោះ ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​ឆាត​ជា​សម្លេង​មក​រក​អ្នក​នាង ឆ្លើយឆ្លង​ជាមួយ​អ្នក​នាង​របៀប​មួយ​ដែល​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មិន​អាច​ទទួលយក​បាន ។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បន្ត​ថា «​បងប្អូន ដឹង​ថា​គាត់​ឆ្លើយ​ថា​ម៉េច​អត់ ? ។ អ្នក​នាង​ថា​ កន្លង​ក៏​មាន​បញ្ហា​មាន​ផលិតកម្ម​ខ្លះ ឬ​ឆា​ណែ​ល​ខ្លះ ក្រោយ​ធ្វើការ​តវ៉ា ផលិតកម្ម​ខ្លះ​ក៏​ដូរ ដាក់​ឈ្មោះ​ម្ចាស់​ដើម​ឲ្យ​គេ​វិញ ។ តែ «​ប៉ុន្តែ​ចម្លែក​តែ យូ​ធូប នាង​អូ រស្មី ។ យក​បទ​ខ្ញុំ​ច្រៀង សម្រស់​នារី​ខ្មែរ ហ្នឹង ។ បងប្អូន​មាន​ដឹង​គាត់​ឆ្លើយ​នឹង​ខ្ញុំ​យ៉ាងម៉េច​ទេ ? ពេល​ដែល​ខ្ញុំ​បង្ហោះ​ហើយ បងប្អូន ? គាត់​ផ្ញើ​សារ​មក​ខ្ញុំ (​តែ​មិនមែន​នាង​អូ រស្មី​ទេ មិនដឹង​ថា​នាង​អូ រស្មី គាត់​ខ​ល​ទៅ និយាយ​មិនល្អ​ពី​ខ្ញុំ​យ៉ាងម៉េច​ទៅ​អ្នក​តំឡើង

វី​ដេ​អូ យូ​ធូប ព្រោះ​អូ រស្មី គាត់​អត់​ចេះ​ទេ​បច្ចេកទេស អាយ​ធី ហ្នឹង ។ គាត់​គ្រាន់តែ​ច្រៀង បំណង​គាត់ ​គឺ​គ្រាន់តែ​រើសយក​បទ​នោះ​មក​ច្រៀង ហើយអ្នក​តំឡើង​ក្នុង​យូ​ធូប​ គឺ​អ្នក​ផ្សេង ។ អ៊ីចឹង​មិនដឹង​អូ រស្មី​ហ្នឹង​គាត់​ខ​ល​ទៅ​ប្រាប់ អ្នក​តំឡើង​ហ្នឹង​យ៉ាងម៉េច អ្នក​តំឡើង​ហ្នឹង​ផ្ញើ​សារ​ឲ្យ​ខ្ញុំ​វិញ ផ្ញើ​សារ​មក​សួរ​ខ្ញុំ​» ។

«​ដឹង​គាត់​ឆ្លើយ​ថា​ម៉េច​ទេ​បងប្អូន?​» អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ក៏​បាន​បញ្ចេញ​សម្លេង​សារ​របស់​បុរស​នោះ ដែល​អ្នក​នាង​ហៅ​ឈ្មោះ​ថា «​ប្រុស​» ដែល​តាម​រយៈ​សម្លេង​នោះ​បុរស​ម្នាក់​ហាក់​ខឹង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា គ្រាន់តែ​អ្នក​នាង​សំណូម​ឲ្យ​អ្នក​ឈ្មោះ​ម្ចាស់​ដើម​នោះ ។ តាម​រយៈ​សារ​សម្លេង អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ស្នើ​បុរស​នោះ​ថា ដាក់​ឈ្មោះ​អ្នក​នាង​ជា​ម្ចាស់​ដើម​របស់​បទ​នោះ​ផង ស្រាប់តែបុរស​នោះ​គាត់​តប​ថា «​បង គេ​មិន​អត់​ដឹង​ទេ​។ គេ​ដឹង​ហើយ​ថា​ជា​បទ​បង​ឯង​ហើយ ហើយ​ទម្លាប់​ខ្ញុំ​ធ្វើ​មិន​ដែល​ដាក់​ឈ្មោះ​ទេ​» ។ ប៉ុណ្ណឹង​សោះ បង​ឯង​ចាំបាច់​ទៅ Live អី​ណា ?​» ។

ដល់​ចំណុច​នេះ​តារាចម្រៀង​ស្រី​រូប​នេះ​ក៏​បាន​បង្ហាញ​ការ​ហួសចិត្ត​ដែល​ខ្លួន​អ្នក​នាង​ជា​ម្ចាស់​បទ​ហើយ បែរជា​ត្រូវ​អ្នក​បំពាន​នោះ​ប្រើស​ម្តី​រៀប​មិន​ទទួលខុសត្រូវ​លើ​កំហុស​របស់​ខ្លួន ។ អ្នក​នាង​បាន​បន្ត​ថា ភ្លេង​នៃ​បទ​ចម្រៀង​នោះ​គឺជា​របស់​ផលិតកម្ម​ឆ្លង​ដែន ! ខណៈ​បទ​ចម្រៀង​គឺ ច្រៀង​ដោយ​អ្នក​នាងម៉េ​ង កែវ​ពេ​ជ្ជ​តា ផ្ទាល់ ។ អ្នក​នាង​បន្ត​ថា មនុស្ស​ជំនាន់​នេះ​អាច​ដឹង​ថា​បទ​ចម្រៀង​នោះ​ជា​បទ​របស់​អ្នក​នាង តែ​ដល់​ពេល​មិន​ដាក់​ឈ្មោះ​ម្ចាស់​ដើម ចុះ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ គាត់​ច្បាស់​ជា​ច្រឡំ​ថា បទ​នោះ​ជា​បទ​ចម្រៀង​របស់​នាង អូ រស្មី ទៅ​វិញ ដូច្នេះ​អ្នក​នាង​សំណូមពរ​ថា គួរ​រួម​គ្នា​រក្សា​កម្ម​សិទ្ធ​បញ្ញា ហើយ​គួរតែ​ដាក់​ឈ្មោះ​ប្រភព​ដើម​នៃ​បទ​ចម្រៀង កុំ​បំពាន​លើ​សិល្បករ​ដទៃ​ទៀត​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ។ អ្នក​នាង​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា «​ឥឡូវ​មើលទៅ ថា​ខ្ញុំ​ឈ្លោះ​គេ ឬ​គេ​បំពាន​ខ្ញុំ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ