ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ​របស់​មហាសេដ្ឋី​ដែល​មិន​ពាក់ព័ន្ធ​នឹង​ភាព​ឆ្លាត​វៃ

3 ឆ្នាំ មុន

ភាព​ឆ្លាត​វៃ​មិនមែន​ជា​គុណសម្បត្តិ​តែ​មួយ​របស់​មហាសេដ្ឋី​ដែល​ជោគជ័យ​ទេ​។ ផ្ទុយ​មក​វិញ មានគុណ​សម្បត្តិ​ជា​ច្រើន​ដែល​ជះ​ឥទ្ធិពល​លើ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ជុំវិញ​ពិភពលោក​។ យោង​ទៅ​តាម របាយការណ៍ 2019 Billionaires Report របស់ UBS…

ភាព​ឆ្លាត​វៃ​មិនមែន​ជា​គុណសម្បត្តិ​តែ​មួយ​របស់​មហាសេដ្ឋី​ដែល​ជោគជ័យ​ទេ​។ ផ្ទុយ​មក​វិញ មានគុណ​សម្បត្តិ​ជា​ច្រើន​ដែល​ជះ​ឥទ្ធិពល​លើ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ជុំវិញ​ពិភពលោក​។ យោង​ទៅ​តាម របាយការណ៍ 2019 Billionaires Report របស់ UBS និង PwC បាន​ឲ្យ​ដឹង​ថា គុណសម្បត្តិ​ដទៃ​ទៀត​នោះ​រួម​មានការ​ក្លាហាន​ដោយ​ឆ្លាត​វៃ ការ​ផ្តោត​ស្មារតី​លើ​អាជីវកម្ម និង​ការ​គិត​បាន​វែង​ឆ្ងាយ​។

UBS និង PwC បាន​ឲ្យ​ដឹង​ទៀត​ថា គុណសម្បត្តិ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​ពួក​គេ​ដំណើរការ​បាន​ល្អ​ជាង​ក្រុមហ៊ុន​ដទៃ​លើ​ទីផ្សារ​ប្រមាណ​ដល់​ទៅ ២​ដង​។របាយការណ៍​ខាងលើ​បាន​បកស្រាយ​ថា​មានគុណ​សម្បត្តិ​បី​ដែល​ជះ​ឥទ្ធិពល​លើ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ដែល​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ ហើយ​គុណសម្បត្តិ​នោះ​គឺ​សមត្ថភាព​ក្នុង​ការ​ចាប់​យក​ហានិភ័យ​ដោយ​ឆ្លាត​វៃ ការ​ផ្តោត​ស្មារតី​លើ​អាជីវកម្ម​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​មើលឃើញ​ឱកាស​រក​លុយ​ដែល​អ្នក​ដទៃ​មើល​រំលង និង​ការ​ដែល​ពួក​គេ​គិត​បាន​វែង​ឆ្ងាយ​ច្រើន​ជាង​មនុស្ស​ទូទៅ​។

ការ​សិក្សា​ស្រាវជ្រាវ និង​សៀវភៅ​ជា​ច្រើន​បាន​ប្រទះ​ឃើញ​ដែរ​ថា មហាសេដ្ឋី​ជា​មនុស្ស​ដែល​គិត​ខុស​ពី​មនុស្ស​ភាគច្រើន​ក្នុង​សង្គម​។ ការ​សិក្សា​របស់ UBS និង PwC ក៏​បាន​រក​ឃើញ​ចំណុច​នេះ​ដូច​ការ​សិក្សា​ស្រាវជ្រាវ​ពី​មុន​មក​ដែរ​។

លោក​រេ​នើ ហ្សី​ថេ​ល​ម៉ា​ន (Rainer Zitelmann) ដែល​ជា​អ្នក​ស្រាវជ្រាវ​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​បាន​សិក្សា​ពី​អត្ត​ចរិត​របស់​មនុស្ស​ចំនួន ៤៣​នាក់​ដែល​មានទ្រព្យ​សម្បត្តិ​សរុប​លើស ១១​លាន​ដុល្លារ និង​បាន​ប្រទះ​ឃើញ​ថា អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ភាគច្រើន​ជា​មនុស្ស​ដែល​មាន​ភាព​អត់ធ្មត់​ខ្ពស់ និង​មនុស្ស​ដែល​យកចិត្តទុកដាក់​លើ​ចំណុច​តូច​ៗ​ច្រើន​ជាង​មនុស្ស​ទូទៅ​។

អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​បន្ត​ថា អ្នកមាន​យក​ដឹង​ច្រើន​ពី​ខ្លួនឯង និង​អ្វី​ៗ​ជុំវិញ​ខ្លួន និង​ព្រមទាំង​បើក​ទូលាយ​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី​ៗ និង​ជា​មនុស្ស​ដែល​រួសរាយ​រាក់ទាក់​ជាង​មនុស្ស​ទូទៅ​ក្នុង​សង្គម​ផង​ដែរ​។ប៉ុន្តែ​លោក​រ៉ា​ហ្វេ​អេ​ល បា​ដ​ហ្សេ​ក *Rafael Badziag) ដែល​ជា​សហគ្រិន​មួយ​រូប​ដែល​បាន​ចំណាយពេល​៥​ឆ្នាំ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​មហាសេដ្ឋី​ចំនួន ២១​មួយ​រូប​បាន​ប្រទះ​ឃើញ​ថា​គុណសម្បត្តិ​ដែល​បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី​ជោគជ័យ​ក៏​អាច​ធ្វើ​ឲ្យ​ពួក​គេ​បរាជ័យ​បាន​ដែរ​ដូច​ជា​ការ​ដែល​អ្នកមាន​ទាំងនោះ​ភាគ​ជ្រើ​ន​ជា​មនុស្ស​ដែល​មិន​ខ្វល់​ច្រើន​ពី​អ្នក​ដទៃ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ