ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នក​ត្រូវ​ជៀសវាង​ដាច់ខាត​ប្រសិនបើ​អ្នក​មិន​ចង់​បំផ្លាញ​អាជីព​របស់​អ្នក​ក្នុង​ពេល​នេះ

3 ឆ្នាំ មុន

អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ប្រាប់​មក​ថា មនុស្ស​មិន​គួរ​ធ្វើការ​សម្រេចចិត្ត​រយៈពេល​វែង​ឆ្ងាយ​ក្នុង​កំឡុង​ពេល​ដែល​មាន​វិបត្តិ​ដូច​ជា​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ​ទេ ព្រោះតែ​មាន​កត្តា​ផ្លូវចិត្ត​សំខាន់​មួយ​។ លោក​ដា​នៀល ខា​នេ​មេន (Daniel Kahneman) ដែល​ជា​អ្នក​ចិត្តសាស្ត្រ​ឈ្នះ​រង្វាន់​ណូបែល…

អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ប្រាប់​មក​ថា មនុស្ស​មិន​គួរ​ធ្វើការ​សម្រេចចិត្ត​រយៈពេល​វែង​ឆ្ងាយ​ក្នុង​កំឡុង​ពេល​ដែល​មាន​វិបត្តិ​ដូច​ជា​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ​ទេ ព្រោះតែ​មាន​កត្តា​ផ្លូវចិត្ត​សំខាន់​មួយ​។ លោក​ដា​នៀល ខា​នេ​មេន (Daniel Kahneman) ដែល​ជា​អ្នក​ចិត្តសាស្ត្រ​ឈ្នះ​រង្វាន់​ណូបែល និង​ដៃគូ​ស្រាវជ្រាវ​បាន​ប្រាប់​មក​ថា មនុស្ស​បង្កើត​តថភាព​យោង​ទៅ​តាម​ឧទាហរណ៍ ព្រឹត្តិការណ៍ និង​បទ​ពិសោធន៍​ផ្សេង​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​។

ប្រសិនបើ​អ្នក​មើលឃើញ បាន​អាន ឬ​បានលឺ​នូវ​អ្វី​ដែល​មិនល្អ​នោះ អ្នក​នឹង​គិត​ថា​អនាគត​មាន​ភាព​អវិជ្ជមាន​ច្រើន​។ លោក​ខា​នេ​មេន​បាន​ប្រាប់​មក​ថា ព្រឹត្តិការណ៍ និង​បទ​ពិសោធន៍​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​ផ្តល់​ជា​ព័ត៌មាន​ល្អ​ៗ​សម្រាប់​ការ​ធ្វើការ​សម្រេចចិត្ត​ដែល​ពាក់ព័ន្ធ​នឹង​អនាគត​របស់​អ្នក​ទេ​មិន​ថា​អ្នកជា​អាជីវករ ឬ​អ្នកធ្វើការ​ក្នុង​ការិយាល័យ​ឡើយ​។ខាងក្រោម​គឺជា​វិធី​ងាយ​ៗ​ក្នុង​ការ​ជៀសវាង​ការ​សម្រេចចិត្ត​មិនល្អ​ដែល​អាច​ប៉ះពាល់​ដល់​អាជីវកម្ម និង​ការងារ​របស់​អ្នក​៖

១. រក​អ្នក​ផ្តល់​ដំបូន្មាន​ល្អ
អ្នក​គួរតែ​សួរ​យោបល់​អ្នក​ណែនាំ​ដែល​បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​ពិបាក​ៗ​ជា​ដោយ​ជោគជ័យ​។ ប្រសិនបើ​អ្នកមាន​អាយុ​វ័យក្មេង និង​មិន​ធ្លាប់​បាន​ឆ្លងកាត់​ពេល​ដែល​សេដ្ឋកិច្ច​ម​មិន​មាន​ស្ថាន​ការ​ល្អ អ្នក​គួរតែ​ងាក​តៅ​រក​មនុស្ស​ដែល​បាន​ឆ្លងកាត់​ច្រើន​ជាង​អ្នក​ដើម្បី​ឲ្យ​ពួក​គេ​ណែនាំ​មុន​ពេលធ្វើការ​សម្រេច​ចិត្តធំ​ៗ​។

២. កាត់​បន្ថយ​ការ​ទទួលយក​ព័ត៌មាន​ដែល​មិនល្អ
ការ​ទទួលយក​ព័ត៌មាន​ដែល​មិនល្អ​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ជំងឺ​ព្រួយបារម្ភ​ច្រើន និង​ជំងឺ​បាក់ទឹកចិត្ត​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត វា​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​សម្រេចចិត្ត​របស់​មនុស្ស​។ អ្នក​គួរតែ​កំណត់​ពេលវេលា​សម្រាប់​ការ​អាន ឬ​ទស្សនា​ព័ត៌មាន​មិន​ថា​លើ​ទូរទស្សន៍ ឬ​លើ​ប្រព័ន្ធ​សង្គម​ទេ​។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ចំណាយពេល​លើ​ការ​ទទួល​ព័ត៌មាន​ដែល​អាច​ជួយ​ដល់​អ្នក​នៅ​ថ្ងៃ​មុខ​។

៣. ស្តាប់​តាម​ដំបូន្មាន​របស់​មនុស្ស​ដែល​ជោគជ័យ
លោក​មហាសេដ្ឋី​វ៉ា​រេ​ន បា​ហ្វេ​ត (Warrren Buffett) ដែល​ជា​នាយក​របស់ Berkshire Hathaway ធ្លាប់​បាន​និយាយ​កាលពី​ឆ្នាំ ២០១៨ មក​ថា នៅ​ឆ្នាំ ១៩៤២ ពេល​ដែល​មនុស្ស​ជា​ច្រើន​គិត​ថា​សហរដ្ឋអាមេរិក​ប្រហែលជា​នឹង​ចាញ់​សង្គ្រាមលោក​លើក​ទី​ពីរ លោក​បា​ហ្វេ​ត​បាន​សម្រេចចិត្ត​ទិញ​ភាគហ៊ុន​ដំបូង​របស់​លោក​ព្រោះ​លោក​គិត​ថា​អនាគត​នឹង​ភ្លឺ​ស្រាង​ជាង​មុន​។

លោក​បាន​និយាយ​ថា លុយ ១​ម៉ឺន​ដុល្លារ​ដែល​លោក​បាន​វិនិយោគ​នៅ​ពេល​នោះ​ប្រហែលជា​មាន​តម្លៃ​ស្មើ ១​លាន​ដុល្លារ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ហើយ​។ ការ​លូតលាស់​រីក​ចម្រើន​តែងតែ​បន្ត​កើត​មាន​ឡើង​ទោះជា​អ្នក​មិន​បាន​ចាប់អារម្មណ៍​លើ​វា​ពិតមែន​ក្តី​ក្នុង​ពេល​ដែល​មាន​វិបត្តិ​កូ​វី​ដ​នេះ​។

មុន​ពេល​អ្នកធ្វើការ​សម្រេចចិត្ត​ក្នុងថ្ងៃនេះ អ្នក​គួរតែ​សួរ​ខ្លួនឯង​សិន​ថា តើ​ជីវិត​របស់​អ្នក​នឹង​មាន​រូបរាង​យ៉ាងដូចម្តេច​ក្នុង​កំឡុង​ពេល ១០​ឆ្នាំ​ពី​ពេល​នេះ​ទៅ? តើ​អ្នក​ត្រូវ​មាន​ជំនាញ​អ្វី​ដើម្បី​អាច​សម្រេច​គោលដៅ​ទាំងនោះ​បាន? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ