ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ពី​សហ​ស្ថាបនិក Alibaba ដែល​អាជីវករ​គ្រប់​រូប​គួរ​ស្តាប់​តាម

3 ឆ្នាំ មុន

ការ​ដឹកនាំ​ក្រុមហ៊ុន​ឬ​អាជីវកម្ម​មួយ​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​គឺ​មិន​ងាយស្រួល​ដូច​ក្នុង​ភាពយន្ត ឬ​សៀវភៅ​និទាន​ទេ ហើយ​សម្រាប់​មនុស្ស​ជា​ច្រើន វា​ថែម​ទាំង​ក្លាយជា​ឧបសគ្គ​ដែល​នាំ​យក​ភាព​បរាជ័យ​ទាំងស្រុង​ថែម​ទៀត​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​បាន​ជោគជ័យ​ក្នុង​ផ្នែក​នេះ វា​អាច​ជា​ឱកាស​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​អាជីវកម្ម ឬ​ក្រុមហ៊ុន​មាន​លក្ខណៈ​ពិសេស​ជាង​ក្រុមហ៊ុន​ដទៃ​។ Alibaba Group ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​នៃ​ក្រុមហ៊ុន​ដែល​បាន​ជោគជ័យ​ក្នុង​ផ្នែក​នេះ​។…

ការ​ដឹកនាំ​ក្រុមហ៊ុន​ឬ​អាជីវកម្ម​មួយ​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​គឺ​មិន​ងាយស្រួល​ដូច​ក្នុង​ភាពយន្ត ឬ​សៀវភៅ​និទាន​ទេ ហើយ​សម្រាប់​មនុស្ស​ជា​ច្រើន វា​ថែម​ទាំង​ក្លាយជា​ឧបសគ្គ​ដែល​នាំ​យក​ភាព​បរាជ័យ​ទាំងស្រុង​ថែម​ទៀត​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​បាន​ជោគជ័យ​ក្នុង​ផ្នែក​នេះ វា​អាច​ជា​ឱកាស​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​អាជីវកម្ម ឬ​ក្រុមហ៊ុន​មាន​លក្ខណៈ​ពិសេស​ជាង​ក្រុមហ៊ុន​ដទៃ​។

Alibaba Group ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​នៃ​ក្រុមហ៊ុន​ដែល​បាន​ជោគជ័យ​ក្នុង​ផ្នែក​នេះ​។ Alibaba បាន​ត្រៀមខ្លួន​ចាប់ផ្តើម Taobao នៅ​ឆ្នាំ ២០០៣ ពេល​ដែល​ប្រទេស​ចិន​ជួប​ប្រទះ​នឹង​ការ​ផ្ទុះ​ជំងឺសារ (SARS) ដែល​បាន​បង្ខំ​ឲ្យ​អាជីវកម្ម​ជា​ច្រើន​បិទ​ដំណើរការ និង​មនុស្ស​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចាក​ចេញពីផ្ទះ​។

វា​ជា​ឧបសគ្គ​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​ជា​ច្រើន ប៉ុន្តែ​លោក​ចូ សៃ (Joe Tsai) ដែល​ជា​សហ​ស្ថាបនិក និង​អគ្គនាយករង​របស់ Alibaba Group ព្រមទាំង​លោក ចេក ម៉ា (Jack Ma) ដែល​ជា​សហ​ស្ថាបនិក និង​អតីត​អគ្គនាយក​របស់ Alibaba Group មិន​បាន​ចុះចាញ់​ឡើយ​។ ផ្ទុយ​មក​វិញ ពួក​គេ​បាន​ចាប់ផ្តើម​ធ្វើការ​ពី​ផ្ទះ​ដើម្បី​ធា​ថា​ពួក​គេ​អាច​ចាប់ផ្តើម Taobao តាម​ពេលវេលា​។

លោក​សៃ​បាន​និយាយ​ថា “​ពួក​យើង​ចង់​ធានា​ថា​ពេល​ដែល​អតិថិជន​អ៊ីមែល ឬ​ទូរស័ព្ទ​មក​ពួក​យើង ពួក​យើង​អាច​បម្រើ​ពួក​គេ​បាន​។ ជាក់ស្តែង អ្វី​ដំបូង​ដែល​អ្នក​ត្រូវធ្វើ​គឺ​ធានា​ថា​បុគ្គលិក​របស់​អ្នកមាន​សុវត្ថិភាព ហើយ​កំពុងធ្វើការ​ក្នុង​ស្ថាន​ការ​ល្អ​មួយ​។ អោយ​តែ​មាន​ចំណុច​ទាំងនេះ ពួក​គេ​នឹង​អាច​បន្ត​បម្រើ​អតិថិជន​របស់​ពួក​គេ​បាន​។​” ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយមក Taobao បាន​ចាប់ផ្តើម​ដោយ​ជោគជ័យ និង​តាម​ផែនការ​។
ព្រឹត្តិការណ៍​នេះ​ផ្តល់​នូវ​មេរៀន​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន និង​អាជីវកម្ម​ដែល​កំពុង​ឆ្លងកាត់​នូវ​ឧបសគ្គ​ជា​ច្រើន​ព្រោះតែ​កូ​វី​ដ​១៩​។ អាជីវករ​ត្រូវ​តែ​ផ្តោត​ស្មារតី​លើ​គោលដៅ​សំខាន់​ៗ​ក្នុង​អាជីវកម្ម​របស់​ពួក​គេ​។

លោក​សៃ​បាន​និយាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា “​ក្នុង​នាម​ជា​សហគ្រិន ខ្ញុំ​គិត​ថា​អ្នក​មិន​គួរ​រត់​បាន​គំនិត​ថ្មី​ៗ​ទេ​។ ខ្ញុំ​គិត​ថា​អ្នក​ត្រូវ​តែ​ត្រលប់​ទៅ​មូលហេតុ​ដំបូង​ដែល​ជំរុញ​ឲ្យ​អ្នក​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក​តាំងពី​ដំបូង​។​”

ដូច​Alibaba ដែរ ពួក​គេ​បន្ត​បង្កើត និង​គិត​ឃើញ​នូវ​វិធី​ថ្មី​ៗ​ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​សម្រេច​គោលដៅ​ដែល​បាន​កំណត់​ទោះជា​ក្នុង​ពេល​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​កូ​វី​ដ ១៩ ពិតមែន​ក្តី​។

លោក​បាន​បន្ថែម​ថា «ទោះជា​ភោជនីយដ្ឋាន​របស់​អ្នក​ត្រូវ​បាន​បិទ​ដំណើរការ​ពិតមែន​ក្តី អតិថិជន​មិនមែន​ឈប់​ទទួលទាន​អាហារ​ទេ ហើយ​ជម្រើស​មួយទៀត​គឺ​ការ​វេច​ខ្ចប់​។ សមត្ថភាព​ក្នុង​ការ​សម្រប​ខ្លួន​របស់​អាជីវកម្ម​មាន​សារៈសំខាន់​ណាស់​។ ការ​ធ្វើការ​ជា​ក្រុម និង​ការ​ទំនាក់ទំនង​ក្នុង​អាជីវកម្ម​ជា​កត្តា​សំខាន់​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ថ្មី​៕ ​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ