គន្លឹះ​ក្នុង​ការ​រក​លុយ​ពី​ការ​ធ្វើ​ជាតា​រា Instagram


ការ​ក្លាយជា​តារា Instagram ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​ងាយ​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​ល្អ​គឺ​អ្នក​មិន​ចាំបាច់​ត្រូវការ​អ្នកគាំទ្រ​រាប់រយ​ពាន់​នាក់​ដើម្បី​ជោគជ័យ​លើ Instagram ទេ ក្នុង​ឆ្នាំ ២០២០ នេះ ព្រោះ​អ្នក​នៅ​តែ​អាច​រកបាន​ការ​ផ្សាយពាណិជ្ជកម្ម​ជា​ច្រើន​ដដែល​។

ដូច្នេះ​មិន​ថា​អ្នក​ទើបតែ​ចាប់ផ្តើម​ដំណើរ​មួយ​នេះ ឬ​អ្នក​ត្រូវការ​គន្លឹះ​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​វត្តមាន​លើ Instagram របស់​អ្នក​ទេ អ្នក​អាច​រៀន​ពី​គន្លឹះ​សំខាន់​ៗ​ខាងក្រោម​នេះ​ពី​តារា Instagram ជុំវិញ​ពិភពលោក​៖

១. រក​ប្រធានបទ​មួយ​ច្បាស់លាស់
ឧទាហរណ៍​ដូច​ជា​អ្នក​ចូល​មើល Explore Page របស់ Instagram និង​មើលឃើញ​រូបភាព​ទេសភាព​ដ៏​ស្រស់​ស្អាត​មួយ​។ ព្រោះ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្តការ​ធ្វើ​ដំណើរ​កម្សាន្ត និង​តែងតែ​រក​មើល​ទីតាំង​ថ្មី​ៗ អ្នក​ក៏​ចូល​មើល Profile របស់​អ្នក​ដែល​បាន​ចែករំលែក​នោះ​។ ជា​លទ្ធផល អ្នក​ប្រហែលជា​អាច Follow ម្នាក់​នោះ​ប្រសិនបើ​អ្នក​មើលឃើញ​រូបភាព​ធ្វើ​ដំណើរ​ដទៃ​របស់​គេ​។

ពេល​ដែល​មនុស្ស​ចូល​មក​មើល Profile របស់​អ្នក ពួក​គេ​ចង់​ដឹង​ថា​តើ​ពួក​គេ​នឹង​មើលឃើញ​អ្វី​ពី​អ្នក និង​ជឿជាក់​ថា​អ្នក​នឹង​ផ្តល់​នូវ​រូបភាព​ឬ​វី​ឌី​អូ​ទាំង​អស់នោះ​មែន​។ ដូច្នេះ​តើ​អ្នកមាន​ចំណូលចិត្ត​លើ​អ្វី? តើ​អ្នកមាន​ជំនាញ​និង​ចំណេះដឹង​ផ្នែក​អ្វី​ជាងគេ?

២. រក្សា​ភាព​ជាប់លាប់
ប្រសិនបើ​អ្នក​ចង់​ជោគជ័យ អ្នក​ត្រូវ​តែ​មាន​ភាព​ជាប់លាប់​។ អ្នក​គួរតែ​រៀប​ផែនការ​ចែករំលែក​ជា​រៀងរាល់ថ្ងៃ ឬ​នៅ​ថ្ងៃ​ណាមួយ​ជា​កំណត់​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​ដើម្បី​ឲ្យ​អ្នកគាំទ្រ​របស់​អ្នកដឹង​ថា​ពួក​គេ​អាច​មើលឃើញ​អ្នក​នៅ​ថ្ងៃ​ណាខ្លះ​។ អ្នកជំនាញ​ផ្តល់​យោបល់​មក​ថា​មិន​ថា​អ្នក​រវល់​យ៉ាងណា​ក្តី​ទេ អ្នក​យ៉ាង​ហោច​ណាស់​ក៏​គួរ​ចែករំលែក​ជា Instagram Stories ជា​រៀងរាល់ថ្ងៃ​ដែរ​។

៣. ផ្តោត​ស្មារតី​លើ​ការ​កសាង​ជា​សហគមន៍
ទោះជា​ចំនួន​អ្នក Follow មាន​សារៈសំខាន់​ពិតមែន​ក្តី អ្នក​ក៏​ត្រូវ​ផ្តល់​តម្លៃ​លើ​គុណភាព​ដែរ​ដោយ​ផ្តោត​ស្មារតី​លើ​ការ​កសាង​សហគមន៍​។ មាន​ន័យ​ថា​អ្នកគាំទ្រ​របស់​អ្នក​ក៏​គួរតែ​សកម្ម​ក្នុង​ការ​ចូល​សន្ទនា​ជាមួយ​អ្នក​ដែរ​។

ដើម្បី​សម្រេច​បាន​ចំណុច​នេះ អ្នក​គួរតែ​ចាប់ផ្តើម​ការ​សន្ទនា ឬ​ឆ្លើយ​តប​នឹង Comments ជា​រៀងរាល់ថ្ងៃ​យ៉ាងតិច​ណាស់​ក៏ ៣០​នាទី​ដែរ​។ ប្រសិនបើ​អ្នក​ទទួល​បាន​សារ​ផ្ទាល់ខ្លួន អ្នក​គួរតែ​ឆ្លើយ​តប​ដោយ​អស់ពី​ចិត្ត​ផង​ដែរ​ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ