ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​ទប់​អធិការ​ស្រុក​សំរោង​ទង​ផង! អ្នកស្រុក​ស្រែ​កថា អយុត្តិធម៌​ណាស់ ម្ចាស់​ថ្លើមខ្មៅ​អើយ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​មាន​ទំនាស់​ជាមួយ​មិត្តភក្តិ​លោក​​អធិការរង​ស្រុក​សំរោង​ទង​មួយ​រូប ដែល​បុរស​ទាំង​ពីរ​នោះ​ត្រូវ​បាន​មិត្តភក្តិ​របស់​លោក​អធិការរង ចូល​ទៅ​វាយ​បុរស​រង​គ្រោះ​ទាំង​២​នាក់​ដល់​ក្នុងផ្ទះ​តែ​ម្ដង ។ បើ​តាម​សាច់ញាតិ​បុរស​ទាំង​ពីរ​នាក់ បាន​អះអាង​ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត…

ខេត្តកំពង់ស្ពឺ ៖ បុរស​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​មាន​ទំនាស់​ជាមួយ​មិត្តភក្តិ​លោក​​អធិការរង​ស្រុក​សំរោង​ទង​មួយ​រូប ដែល​បុរស​ទាំង​ពីរ​នោះ​ត្រូវ​បាន​មិត្តភក្តិ​របស់​លោក​អធិការរង ចូល​ទៅ​វាយ​បុរស​រង​គ្រោះ​ទាំង​២​នាក់​ដល់​ក្នុងផ្ទះ​តែ​ម្ដង ។

បើ​តាម​សាច់ញាតិ​បុរស​ទាំង​ពីរ​នាក់ បាន​អះអាង​ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​បុរស​ទាំង​ពីរ​នាក់​ត្រូវ​ខ្សែ និង​បក្សពួក​របស់​លោក​អធិការរង ចូល​មក​វ៉ៃ​គេ​ដល់​ក្នុងផ្ទះ ហេតុ​អី​ក៏​ចាប់​តែ​បុរស​ទាំង​ពីរ​នាក់​នេះ? ឯ​បក្សពួក​របស់​លោក​អធិការរង បែរជា​មិន​ចាប់ខ្លួន​ទៅ​វិញ​។

សកម្មភាព​របស់​សមត្ថកិច្ច​ដែល​អះអាង​ថា សុទ្ធតែ​ជា​បញ្ជា​របស់​ថ្នាក់លើ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មានការ​ថ្នាំងថ្នាក់ និង​បាន​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ធ្វើការ​លម្អៀង​ទៅ​រក​បក្សពួក​របស់​ខ្លួន ដែល​មាន​ខ្សែ​ជា​សមត្ថកិច្ច​នគរបាល​ស្រុក ជា​ពិសេស​គឺ​លោក​អធិការរង​ស្រុក​សំរោង​ទង​ជាទី​គោរព​តែ​ម្ដង ដែល​ជា​មិត្ត​ភ​ក្កិ​ជិត​ស្និទ្ធ​ជាមួយនឹង​ក្រុម​ជន​បង្ក​។

ការ​ឃាត់ខ្លួន​បុរស​ទាំង​ពីរ​នាក់​នេះ​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​3 ខែសីហា ឆ្នាំ​2020 នៅ​ចំណុច​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ហើយ​បុរស​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ទី​1- ឈ្មោះ ហ៊​ល រុំ អាយុ​៣៥​ឆ្នាំ និង​២-​ឈ្មោះ ហ៊​ល រ៉ូ អាយុ​៣១​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​កន្លែង​ដែល​ឃាត់ខ្លួន​ខាងលើ​។

យោង​តាម​ប្រភព​ពី​សាច់ញាតិ​បុរស​ទាំង​ពីរ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១ សីហា ២០២០ វេលា​ម៉ោង​១០​យប់ ឈ្មោះ ហ៊​ល រ៉ូ បាន​ទាស់​សំដី​ជាមួយ​ឪពុក​ខ្លួន​ឈ្មោះ​សួង ឆែម អាយុ​62​ឆ្នាំ ដែល​ស្នាក់​នៅផ្ទះ​ជាមួយ​គ្នា​។ ពេល​នោះ​ឈ្មោះ សួង ឆែម ជា​ឪពុក​បាន​លើកដៃ​រក​វាយ​ឈ្មោះ ហ៊​ល រ៉ូ (​កូន​) ស្រាប់តែ​ឈ្មោះ​ហ៊​ល​រ៉ូ លើកដៃ​គ្រវាស​ត្រូវ​ឪពុក​របស់​ខ្លួន​វិញ​រក​ចង់​ដួល តែ​ត្រូវ​បានកូន​ចាប់​ជាប់ ហើយ​ក៏​ស្ងប់ស្ងាត់​ទៅ​។

ប្រភព​ដដែល​បន្ត​ថា មួយសន្ទុះ​ក្រោយមក ស្រាប់តែ​គេ​ឃើញ​ឈ្មោះ យ័ន្ត ភ័​ក្រ អាយុ​40​ឆ្នាំ​នៅ​ផ្ទះ​ក្បែរ​គ្នា (​ភាគី​បង្ក​) ជាមួយ​បក្សពួក​២​នាក់​ទៀត​ក៏​ចូល​មក​វាយ​ឈ្មោះ​ហ៊​ល​រ៉ូ និង​ឈ្មោះ​រិ​ន ជា​ប្អូន​ដល់​ក្នុងផ្ទះ​តែ​ម្ដង បណ្ដាល​ឱ្យ​មាន​របួស​ជា​ទម្ងន់​។

បក្សពួក​ដែល​ព្រួត​គ្នា​ចូល​មក​វាយ​ភាគី​រង​គ្រោះ​២​នាក់​បងប្អូន​រហូត​ដល់​ក្នុងផ្ទះ​នោះ ត្រូវ​បាន​ស្គាល់​ថា ទី​1-​ឈ្មោះ សេត រុំ អាយុ​38​ឆ្នាំ រស់នៅ​ភូមិ​ចំការ​បុស្ស ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង និង​ម្នាក់​ទៀត​មានឈ្មោះ​តាត់ គឹ​ម​ឈិ​ន ភេទ​ប្រុស អាយុ​35​ឆ្នាំ រស់នៅ​ភូមិ​ស្រូល ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ចូល​មក​វាយ​គេ​ដល់​ក្នុងផ្ទះ​ហើយ​នោះ ទាំង​សងខាង​មាន​របួស​ដូច​គ្នា ពេល​នោះ​ស្រាប់តែ​ភាគី​បង្ក​របស់​យ័ន្ត ភ័ក្ត្រ និង​សេត រុំ ព្រមទាំង តាត់ គឹ​ម​ឈិ​ន ដែល​ត្រូវ​គេ​ដឹង​ថា​គឺជា​មិត្ត​ភ​ក្កិ​ជិត​ស្និទ្ធ​ជាមួយ​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​មួយ​រូប បាន​តេ​ទូរស័ព្ទ​ហៅ​លោក​អធិការរង​រូប​នោះ​ឲ្យ​មក​ជួយ​អន្តរាគមន៍​។

ដូច​អ្វី​ដែល​មើលឃើញ​មែន គឺ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កើតហេតុ​ដែល​ដឹង​រឿង និង​បានឃើញ​ហេតុ​ការណ៍​នោះ​បាន​និយាយ​ប្រាប់​ថា ពេល​ដែល​លោក​អធិការរង​រូប​នោះ​មក​ដល់​បាន​ដោះ​អាវ ហើយ​​ស្រែក​ឡូឡា​ហៅ​ឈ្មោះ ហ៊​ល រ៉ូ និង​ហ៊​ល រិ​ន ឲ្យ​ចេញ​មក​ក្រៅ​ផ្ទះ​វាយ​ជាមួយ​ខ្លួន​ទៀត​ផង។ ហើយ​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​រូប​នោះ​ត្រូវ​បាន​ស្គាល់​ថា មានឈ្មោះ ប៉ែន ចំរើន ជា​អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ទៀត​ផង​។

អ្នក​ដែល​ឃើញ​ហេតុការណ៍​នោះ​បាន​លាន់មាត់​ថា ខ្លួន​គឺជា​សមត្ថកិច្ច​ដែល​មាន​តួនាទី​បុណ្យ​សក្តិ និង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​មិន​គួរ​ណា​បញ្ចេញ​ចរិត​កាន់ជើង​មិត្ត​ភ​ក្កិ​ខ្លួន​ដែល​ចូល​ទៅ​វាយ​គេ​ដល់​ក្នុងផ្ទះ​បែប​នេះនោះ​ទេ​។

បើ​ទោះជា​មានការ​អន្ទង​មក​វាយ​គ្នា​ពី​សំណាក់​លោក​អធិការ​ង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ ប៉ែន​ចំរើន​រូប​នេះ​ក្តី ក៏​ភាគី​រង​គ្រោះ (​ហ៊​ល​រ៉ូ និង​ហ៊​ល​រិ​ន​) មិន​បាន​ចេញ​មក​តាម​ការ​អន្ទង​របស់​លោក​អធិការរង​រូប​នេះ​ដែរ​។

តាម​ប្រភព​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​2 ខែសីហា ភាគី​រង​គ្រោះ​រវល់​តែ​ទៅ​ពេទ្យ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ ស្រាប់តែ​ភាគី យ័ន្ត ភ័ក្ត្រ​, សេត រុំ និង​តាត់ គឹ​ម​ឈិ​ន ដែល​ជា​ភាគី​បង្ក​ចូល​មក​វាយ​គេ​ដល់​ក្នុងផ្ទះ​នោះ បែរជា​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ដោយ​អាង​អំណាច​មិត្តភក្តិ​ខ្លួន​ជា​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​តែ​ម្ដង ទើប​គេ​ហ៊ាន​ប្ដឹង​បែប​នេះ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ បើ​ទោះជា យ័ន្ត ភ័ក្ត្រ​, សេត រុំ និង​តាត់ គឹ​ម​ឈិ​ន ចូល​ទៅ​វាយ​គេ​ដល់​ក្នុងផ្ទះ​បែប​នេះ​ក្តី តែ​សមត្ថកិច្ច​បាន​ត្រឹម​ធ្វើ​របាយការណ៍ និង​រាយការណ៍​ទៅ​ថ្នាក់លើ​ថា ជា​រឿង​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​។ តែ​នេះ​ដោយសារ​សំអាង​ថា ភាគី​បង្ក គឺជា​មិត្ត​ភ​ក្កិ​ជិត​ស្និទ្ធ​ជាមួយ​លោក​អធិការរង​នគរបាល​ស្រុក​ព្រហ្មទណ្ឌ​បែប​នេះ គេ​ក៏​ចេះ​តែ​រុញ​បន្ដឹង​ទៅ​លើ រហូត​ដល់​មាន​ស្នងការ​រង​មួយ​រូប​ក៏​ចេញ​មុខ​ជួយ​អន្តរាគមន៍​ភាគី​បង្ក​ទៀត​ផង​។

នៅ​ពេល​ដែល​ភាគី​បង្ក​មាន​ខ្នងបង្អែក​ជា​អធិការរង និង​ស្នងការ​រង​បែប​នេះ​ហើយ ទើប​ភាគី​រង​គ្រោះ​​ត្រូវ​បាន​ឃាត់ខ្លួន​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​ថ្នាក់​ក្រោម​មិន​ហ៊ាន​ប្រកែក​តវ៉ា​ជាមួយនឹង​បញ្ជា​របស់​ថ្នាក់លើ​បាន​ឡើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ