ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប ជាជំហានបន្ទាប់របស់ Muuve ! (វីដេអូ)

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជំងឺឆ្លងកូវីដ-១៩ រាតត្បាតយ៉ាងឆាប់រហ័ស ដែលសឹងតែមិនគួរឲ្យជឿ ។ ក្នុងរយៈពេលតែប៉ុន្មានខែ កូវីដ-១៩ ចម្លងពីមនុស្សម្នាក់ទៅមនុស្សទូទាំងសកល ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជំរុញឱ្យប្រជាជនម្នាក់ៗស្នាក់នៅក្នុងផ្ទះ…

ខេត្តសៀមរាប ៖ ជំងឺឆ្លងកូវីដ-១៩ រាតត្បាតយ៉ាងឆាប់រហ័ស ដែលសឹងតែមិនគួរឲ្យជឿ ។ ក្នុងរយៈពេលតែប៉ុន្មានខែ កូវីដ-១៩ ចម្លងពីមនុស្សម្នាក់ទៅមនុស្សទូទាំងសកល ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជំរុញឱ្យប្រជាជនម្នាក់ៗស្នាក់នៅក្នុងផ្ទះ ។

ដោយសារតែខ្លាចឆ្លងមនុស្សម្នាក់ចៀសវាងបរិភោគអាហារនៅតាមហាង និងទីសាធារ ណៈផ្សេងៗ ។ ដោយហេតុនេះសេវាកម្មដឹកជញ្ជូនអាហារមានការពេញនិយមយ៉ាងខ្លាំង ។ អាជីវកម្មដឹកជញ្ជូនអាហារ Muuve បានក្លាយជាចំណុចតភ្ជាប់ដ៏សំខាន់មួយរបស់អាជីវកម្មផ្នែកអាហារទៅកាន់អតិថិជន ដែលបច្ចុប្បន្នមានការពេញនិយមទាំងក្រៅរាជធានី ។

Muuve កំពុងចាប់ដៃគូជាមួយហាងជាង ១០០ នៅខេត្តសៀមរាប តាំងពីចាប់បើកដំណើរការ នៅថ្ងៃទី ៧ ខែកក្កដា មកម៉្លេះ ។ ម្ចាស់ហាង Dialogue នៅខេត្តសៀមរាប លោក សេង ពិសិដ្ឋ សង្កេតឃើញថា អាជីវកម្មដឹកជញ្ជូនអាហារផ្ដល់អត្ថប្រយោជន៍ទៅដល់មនុស្សយ៉ាងច្រើនក្នុងខណៈពេលជំងឺរាតត្បាតនេះ ទាំងប្រជាជនដែលពុំហ៊ានចេញក្រៅ និងអ្នកជំនួញផ្នែកអាហារផ្សេងៗ ។ លោក ពិសិដ្ឋ បានបន្តថា «យើងអត់ចង់ចាំយូរ ហើយក៏អត់ចង់សួរគេច្រើនដែរ ។ គ្រាន់តែឮ ពីអាជីវកម្មដឹកជញ្ជូនអាហារ Muuve យើងដាក់បញ្ចូលតែម្ដង» ។

https://www.facebook.com/Muuve.biz/videos/581748919199158/?t=10

ដើម្បីអបអរសាទរការបន្ថែមសេវាកម្មនៅសៀមរាប ក៏ដូចជាការណែនាំទៅដល់ប្រជាជននៃខេត្តសៀមរាបផង Muuve ផ្ដល់ជូនការចុះតម្លៃពិសេសដល់អ្នកកុម្ម៉ង់ដំបូងផងដែរ ។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ៣ដុល្លារ ដោយគ្រាន់តែវាយប្រូម៉ូកូដ LOVERS ។ កាន់តែ ពិសេសទៅទៀតនោះ សេវាដឹកជញ្ជូនមានតម្លៃត្រឹមតែ ១ដុល្លារ សម្រាប់គ្រប់ទីកន្លែងនៅក្នុងក្រុងសៀមរាប ! ៕ អត្ថបទសហការ

https://www.facebook.com/Muuve.biz/videos/225725915184376/?t=3

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ