សង្ស័យលាក់ប្រពន្ធខ្លួន ធ្វើទង្វើដ៏​សា​ហាវ​យង់​ឃ្នង​បំផុត​


ខេត្តស្វាយរៀង​៖ ​បុរសម្នាក់​ស្រវឹងស្រា​ដើរ​រកប្រពន្ធ​ ខណៈសង្ស័យ​អ្នក​ជិតខាង​យក​ប្រពន្ធ​ខ្លួន​ទៅ​លាក់​ ក៏​បង្ក​ហិង្សា​ក្លាយជា​អំពើ​ឃាតកម្ម​កាប់​ប្រហារ​យាយ​ និង​ចៅ បណ្ដាល​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​បាត់បង់ជីវិត ​ចំណែក​ចៅស្រី​រង​របួសរងធ្ងន់​ ហើយត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ ដើម្បី​សង្គ្រោះ​។

ករណី​​ដ៏​សាហាវ​នេះ ​បាន​កើតឡើង​កាលពី​ម៉ោង​០៦​និង​១៥​នាទី​យប់​​ថ្ងៃ​ទី​៣​ សីហា ស្ថិត​ភូមិ​ត្រពាំង​ផ្លុ​ង ​ឃុំ​ដូង ​ស្រុក​រមាស​ហែក​ ។​ បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ដូង​បាន​ឲ្យ​ដឹង​ថា ករណី​នាំឱ្យ​មាន​អំពើ​​នេះ គឺបន្ទាប់​ពី​បុរស​ជា​ជនសង្ស័យ​ បាន​បាត់​ប្រពន្ធ​ពី​ផ្ទះ ក៏​ដើរទៅ​រកប្រពន្ធ​នៅផ្ទះ​អ្នក​ជិតខាង​ក៏​មិនឃើញ ជនសង្ស័យ​ក៏​បាន​សួរ​ជន​រង​គ្រោះ​ថា​ «មាន​ឃើញ​ប្រពន្ធ​ខ្ញុំ​ទេ?» ត្រូវស្ត្រី​ចំណាស់​ជា​ជន​រង​គ្រោះ​បាន​ឆ្លើយ​តប​ថា «អញ​មិនដឹង​ទេ»

ទំនង​ជន​នេះ​សង្ស័យ​ថា​ ជន​រង​គ្រោះ​បាន​​លាក់​ប្រពន្ធ​របស់​ខ្លួន​ ខណៈនោះ​ជនសង្ស័យ​កាន់​កាំបិត​ក​កុក​នៅ​នឹង​ដៃ​ផង ​បាន​ស្ទុះ​ទៅ​កាប់​ជន​រង​គ្រោះ​យាយ​និង​ចៅ​ទាំង​កំរោល​តែ​ម្ដង ​គឺ​កាប់​ស្ត្រី​ជា​ជីដូន​ចំ​ក​ពីក្រោយ​របួសធ្ងន់ ហើយ​បាន​បាត់បង់ជីវិត ​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព ។ ​រីឯ​ចៅស្រី​កាប់​ចំ​ថ្ពាល ​និង​ដាច់​ចង្អុលដៃ​ឆ្វេង​របួស​ធ្ងន់ធ្ងរ​។​ចំណែក​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ​។

ជនសង្ស័យ​មានឈ្មោះ​សេង ទិ​ត្យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាកសិករ ជា​មនុស្ស​​ប្រមឹក រហូត​កើត​ជំងឺ​ស​សៃប្រសាទ​ម្តង​ៗ​ លែង​ស្គាល់​ខុស​ត្រូវ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ឃុំ​ដូង​ស្រុក​រមាស​ហែក​។ ចំណែក​ស្ត្រី​រង​គ្រោះ​​ឈ្មោះ​ហ៊ីង យ៉ឹ​ម អាយុ​៧៥​ឆ្នាំ​ ជាកសិករ​របួសក​ធ្ងន់ធ្ងរ​ និង​ចៅស្រី​ឈ្មោះ​ប៉ែន រ៉ី អាយុ​១៣​ឆ្នាំ ​រស់នៅ​ផ្ទះ​ក្បែ​គ្នា​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ របួស​ធ្ពា​ល់​និង​ដាច់​ចង្អុលដៃរ​ធ្ងន់​។

​​​តាម​ពិត ​ស្ត្រី​ដែល​ជា​ប្រពន្ធឃើញ​ប្តី​ផឹក​ស្រវឹង ហើយ​មាន​អាកា​រៈ​ខុស​ប្រក​តី ភ្នែក​ក្រ​ឡឺត​ក្រឡាប់ ក៏​ទៅនៅ​​ផ្ទះ​ម្តាយ​នៅ​ភូមិ​ដូង​ ឃុំ​ដូង ​ដើម្បី​ប្រាប់​ម្តាយ​អំពី​អាកា​រៈ​របស់​ប្តី​ខុស​ប្រក​តី ដឹង​អី​ប្តី​បាត់​ប្រពន្ធ​ដើរ​រក​មិនឃើញ​ដេញ​កាប់​ប្រហារ​អ្នក​ជិតខាង​បែប​នេះ​សោះ​។

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ