ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

6ម៉ោងក្រោយនាំមកវិញ បុរស​រត់​ចេញពីកន្លែងក្នុង​ចត្តាឡីស័ក

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​២​នាក់​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហើយ​ត្រូវ​បាន​នាំ​ខ្លួន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុង​ព្រៃវែង តាំងពី​ថ្ងៃ​ទី​២៣…

ខេត្តព្រៃវែង ៖ បុរស​២​នាក់​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហើយ​ត្រូវ​បាន​នាំ​ខ្លួន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុង​ព្រៃវែង តាំងពី​ថ្ងៃ​ទី​២៣ ក​ក្ត​ដា​នោះ ស្រាប់តែ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ធ្វើ​អោយ​អាជ្ញាធរ និង​សមត្ថ​កិច្ច​ក្នុង​ខេត្តព្រៃវែង​ផ្អើល​ឆោឡោ និង​នាំ​គ្នា​ចេញ​ស្វែងរក​ទាំង​យប់ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ៦​ម៉ោង​ក្រោយមក​សមត្ថកិច្ច​បាន​រក​ឃើញ ហើយ​ក៏​បាន​នាំ​ខ្លួន​អ្នក​ទាំង​២ ត្រឡប់​មក​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិញ​ដែរ ។ លោក ចាន់ ថា អភិបាលរង​ខេត្តព្រៃវែង បាន​ប្រាប់​អោយ​ដឹង​ថា បុរស​ដែល​បាន​រត់គេច​ខ្លួន​ទាំង​២​នាក់​នោះ ទី​១-​ឈ្មោះ កំសត់ វិស័យ អាយុ​២១​ឆ្នាំ និង​ទី​២-​ឈ្មោះ ច​ន កំ​សាន អាយុ​៣២​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។ អ្នក​ទាំង​២​ទើបតែ​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ កក្កដា ហើយ​ត្រូវ​បាន​បញ្ជូន​មក​ដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ ហ៊ុន សែន កំពង់លាវ នៅ​យប់​ថ្ងៃ​ដដែល​នោះ ។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក បុរស​ទាំង​២​នាក់​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​កំហាក​ទៅ​ពិនិត្យ​នៅ​រាជធានី​ភ្នំពេញ ចំនួន​៣​ដង​រួច​មក​ហើយ គឺ​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថ្ងៃ​ទី​២៦ កក្កដា និង​ថ្ងៃ​ទី​២៩ កក្កដា ហើយ​លទ្ធផល​គឺ​អវិជ្ជមាន ហើយ​តាម​គំរោង​នៅ​ថ្ងៃ​ទី​៦ សីហា ខាង​មុខ​នេះ ក្រុម​គ្រូពេទ្យ​នឹង​យក​កំហាក​អ្នក​ទាំង​២​ទៅ​ពិនិត្យ​ម្តងទៀត ប៉ុន្តែ​មិន​នឹក​ស្មានថា នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៣ សីហា ខណៈ​មេឃ​កំពុង​រៀប​ភ្លៀង អ្នក​ទាំង​២​បែរជា​នាំ​គ្នា​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ធ្វើ​អោយ​មានការ​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង ។

លោក ចាន់ ថា បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារ​ព​ត៌​មាន​ថា ក្រោយ​ពី​ដឹង​ថា​បុរស​ទាំង​២​នាក់​ខាងលើ បាន​រត់គេច​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ភ្លាម លោក ជា សុ​មេធី អភិ​បាលខេត្ត​ព្រៃវែង ក៏​បាន​បញ្ជា​អោយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ទាំងអស់ ចេញ​ស្រាវជ្រាវ​តាម​រក​អ្នក​ទាំង​២​ភ្លាម ហើយ​៦​ម៉ោង​ក្រោយមក សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​បុរស​ទាំង​២ នៅ​នឹង​ផ្ទះ​របស់​ពួក​គេ​នៅ​ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ី​ធរ​កណ្តាល ហើយ​ក៏​បាន​នាំ​ខ្លួន​អ្នក​ទាំង​២ យក​មក​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិញ​ទាំង​យប់​តែ​ម្តង ។

ជាមួយ​គ្នា​នោះ អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​បុរស​ទាំង​២ ក្នុង​ពេល​ដែល​ពួក​គេ​រត់​ចេញ​ទៅ​នោះ ដែល​រួម​មាន​សាច់ញាតិ មិត្តភក្តិ និង​ម៉ូតូឌុប ដែល​ដឹក​ពួក​គេ​ទៅ​ផ្ទះ​ផង​នោះ នឹង​ត្រូវ​ប្រមូល​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ នៅ​ព្រឹក​ថ្ងៃ​ទី​៤​សីហា​នេះ ៕

អត្ថបទសរសេរ ដោយ