ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ​ហ្វ៊ី​លី​ពី​ន ​ចាត់វិធានការ​បង្ខាំង​​ប្រទេស​ជា​ថ្មី

3 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន​ច្រើន​លាន​នាក់​នា​ថ្ងៃ​ទី​៤​សីហា ត្រូវ​បាន​ប្រកាសប្រាប់​ឲ្យ​ដឹង​ពី​ការ​ចាត់វិធានការ​បង្ខាំង​ជា​ថ្មី ប្រឈម​មុខ​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​ហាក់ដូចជា​ខ្លាំងក្លា​បំផុត ជា​ពិសេស​នៅ​អា​មេ​រិ​ក​ខាងត្បូង​និង​កា​រ៉ា​អ៊ី​ប ដែល​នៅ​តំបន់​នោះ ចំនួន​អ្នក​ឆ្លង​មាន​លើស​ពី​៥​លាន​នាក់​ហើយ​។ មនុស្ស​ជាង​២៧​លាន​នាក់…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន​ច្រើន​លាន​នាក់​នា​ថ្ងៃ​ទី​៤​សីហា ត្រូវ​បាន​ប្រកាសប្រាប់​ឲ្យ​ដឹង​ពី​ការ​ចាត់វិធានការ​បង្ខាំង​ជា​ថ្មី ប្រឈម​មុខ​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​ហាក់ដូចជា​ខ្លាំងក្លា​បំផុត ជា​ពិសេស​នៅ​អា​មេ​រិ​ក​ខាងត្បូង​និង​កា​រ៉ា​អ៊ី​ប ដែល​នៅ​តំបន់​នោះ ចំនួន​អ្នក​ឆ្លង​មាន​លើស​ពី​៥​លាន​នាក់​ហើយ​។

មនុស្ស​ជាង​២៧​លាន​នាក់ គឺ​ប្រមាណ​ជា​១​ភាគ​៤​នៃ​ចំនួន​ប្រជាជន​ហ្វ៊ី​លី​ពី​ន ត្រូវ​ចាប់បង្ខំ​ជា​ថ្មី ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ ក្រោយ​ការ​ប្រកាស​អាសន្ន​របស់​សមាគម​គ្រូពេទ្យ ដែល​បាន​ព្រមាន​ថា ប្រទេស​កំពុង​តែ​ចាញ់​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​COVID-19 បើ​ពុំ​បង្ខាំង​ប្រទេស​ជា​ថ្មី​ទេ​នោះ​។ ចាប់តាំងពី​ដើមខែ​មិថុនា​មក ពេល​ដែល​ផ្នែក​ដ៏​ធំ​របស់​ប្រទេស ចាក​ចេញពី​ការ​បង្ខាំង​ការ​ឆ្លង​វីរុស​បាន​ហក់​ខ្ពស់​បំផុត ដែល​ពេល​នេះ​ឡើង​ដល់​ជាង​១០០.០០០​នាក់​ហើយ​។

វិធានការ​បង្ខាំង​ជា​ថ្មី​ត្រូវ​បាន​ប្រកាស​២៤​ម៉ោង​មុន ដែល​នាំ​ឲ្យ​ប្រជាជន​ច្រើន​នាក់​នៅ​ជាប់​គាំង​ក្នុង​ទីក្រុង​ម៉ានីល ជាមួយ​ការ​បញ្ឈប់​ការ​ដឹក​ជ​ញ្ញូ​ន​រួម​ពិសេស​ជើងហោះហើរ​នៃ​យន្តហោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ