ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្បូង​ធម្មជាតិ​ជា​ច្រើន​ប្រភេទ​នៅ​ខេត្ត​តាកែវ ពេល​មក​កម្សាន្ត​ទឹក​នៅ​ជ្រោះ​ផ្អោ​ក

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​យើង​ធ្វើ​ដំណើរ​ចេញពី​ខេត្តតាកែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទៅ​ដល់​ផ្លូវបត់​ចូល​ទៅ​ជ្រោះ​ផ្អោ​ក​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ មាន​ចំ​ម្ងា​យ​៤២​គីឡូ រួច​យើង​បន្តដំណើរ​តាម​ផ្លូវលំ តែ​ជាង​១​គីឡូម៉ែត្រ​ទៀត​តែ​ប៉ុណ្ណោះ យើង​នឹង​ចូល​ដល់​ជ្រោះ​ផ្អោ​ក…

ខេត្តតាកែវ ៖ បើ​យើង​ធ្វើ​ដំណើរ​ចេញពី​ខេត្តតាកែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទៅ​ដល់​ផ្លូវបត់​ចូល​ទៅ​ជ្រោះ​ផ្អោ​ក​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ មាន​ចំ​ម្ងា​យ​៤២​គីឡូ រួច​យើង​បន្តដំណើរ​តាម​ផ្លូវលំ តែ​ជាង​១​គីឡូម៉ែត្រ​ទៀត​តែ​ប៉ុណ្ណោះ យើង​នឹង​ចូល​ដល់​ជ្រោះ​ផ្អោ​ក រួច​យើង​នឹង​ឃើញ​មាន​បងប្អូន​អាជីវករ​បាន​ដាក់​លក់​ត្បូង​ក្នុង​ទូរ​កញ្ចក់​ជាង​ច្រើន​ទូ​ផង​ដែរ ។

ជួប​ជាមួយ​កោះសន្តិភាព​យើង​អាជីវករ​ម្នាក់​មានឈ្មោះ ស្រី លី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ស្លែង ឃុំ​គី​រី​ចុង​កោះ ស្រុក​គី​រី​វង់ បាន​និយាយ​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​មក​រកស៊ី​លក់ដូរ​ត្បូង​នៅ​ជ្រោះ​ផ្អោ​ក​នេះ មាន​រយៈពេល​៥​ឆ្នាំ​មក​ហើយ ដោយ​លក់​ត​ពី​ឪពុក​ម្តាយ​របស់​គាត់​មក ដោយសារ​ពួក​ចាស់​ៗ​ហើយ ព្រោះ​ឪពុក​ម្តាយ​គាត់​បាន​រកស៊ី​លក់ដូរ​ត្បូង​នៅ​ជ្រោះ​ផ្អោ​ក​នេះ​ជាង​១៥​ឆ្នាំ​មក​ហើយ​។

គាត់​បាន​បន្ត​ទៀត​ថា ចំពោះ​ក្រុម​អាជីវករ​ដែល​ដាក់​ទូរ​កញ្ចក់​លក់​ត្បូង​នៅ​ជ្រោះ​ផ្អោ​ក​នេះ​មាន​ចំនួន​១៤​ទូ ហើយ​មាន​តែ​នាង​ទេ ដែល​ដាក់​លក់​ទ្រង់ទ្រាយ​ធំ​ជាងគេ​នោះ ហើយ​ចូល​មក​ដល់​សម័យ​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ មានការ​រាតត្បាត​មក កា​រកស៊ី​លក់ដូរ​ត្បូង​របស់​ក្រុម​អាជីវករ​នៅ​ទី​នេះ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង គឺ​លក់​មិន​ដាច់​តែ​ម្តង​។ តែបើ​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ​នេះ គឺ​តូប​នាង​លក់ដាច់​ណាស់​មាន​ទាំង​បរទេស​មក​ទិញ​យក​ទៅ​ស្រុក​គេ​ថែម​ទៀត​ផង​។

ស្ត្រី​អាជីវករ​បាន​បញ្ជាក់​ថា ចំពោះ​ត្បូង​ដែល​ដាក់​តាំង​លក់​ក្នុង​ទូរ​កញ្ចក់​នេះ មាន​ចំនួន​៥​ប្រភេទ គឺ​១​ត្បូង​នឹ​ល​ច្នៃ​រួច​១​កា​រ៉ាត់​១​ដុល្លារ​, ទី​២-​ត្បូង​តូ​ប៉ាស់​១​កា​រ៉ាត់​ច្នៃ​រួច​១​កា​រ៉ាត់​៥​ដុល្លារ​, ទី​៣- ត្បូង​អា​កូ​ម៉ា​រី​ន​១​កា​រ៉ាត់​៤០​ដុល្លារ​, ទី​៤-​ត្បូង​ស៊ី​ទ្រី​ន ឬ​ជី​លី​ន​លឿង​១​កា​រ៉ាត​២​ដុល្លារ​, ទី​៥-​ត្បូង​នឹ​ល​១​កា​រ៉ាត់​១​ដុល្លារ ហើយ​រដូវ​កាលដែល​លក់ដូរ​ដាច់​នោះ គឺ​រដូវវស្សារ​មានទឹក​ហូរ​ច្រើន​ដែល​ធ្វើ​ឱ្យ​បងប្អូន​យើង​មក​លេង​ទឹក​នៅ​ជ្រោះ​ផ្អោ​ក​នេះ​ច្រើន ទើប​លក់ដាច់ តែបើ​ខែប្រាំង​វិញ​លក់​មិន​ដាច់​ទេ ។

ស្ត្រី​អាជីវករ​បាន​បញ្ជាក់​ទៀត​ថា រាល់​ការ​ដាក់​លក់​នេះ យើង​មាន​ដាក់​លក់​ទាំង​កែ​ច្នៃ​រួច និង​លក់​ត្បូង​ដែល​មិន​ទាន់​កែ​ច្នៃ​ផង​ដែរ នឹង​មាន​លក់​ថ្លើម​ថ្មខ្មៅ​វិញ​គឺ​ជីក​យក​មក​ពី​ភ្នំ​នៅ​ឃុំ​តា​អូ ស្រុក​គី​រី​វង់ ដោយ​ទិញ​ចូល​១​គីឡូ​១​ម៉ឺន​រៀល ដែល​ភាគច្រើន​អ្នក​ដែល​មក​ទិញ​គឺ​យក​ទៅ​ដាក់​តាម​ថៅ​កុង ឬ​សួនច្បារ​តាម​បុរី​លក់​ផ្ទះល្វែង ដើម្បី​សុំ​សេចក្តីសុខ និង​ត្រជាក់ត្រជុំ​ផង​ដែរ​។

ដោយឡែក​អ្នកស្រី ឈុ​ន ណាត ជា​អ្នកលក់​ត្បូង​គ្រប់​ប្រភេទ​នៅ​តំបន់​ទេសចរណ៍​ជ្រោះ​ផ្អោ​ក​ស្រុក​គិរីវង់ ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា ត្បូង​ខេត្តតាកែវ ដែល​ល្អ​ជាងគេ និង​មាន​តម្លៃ​ខ្ពស់ គឺ​ត្បូង​កូ​ម៉ា​រី​ន ដែល​ធ្វើ​ភ្ញៀវ​ទេសចរ​បាន​មក​កម្សាន្ត​នៅ​តំបន់​នេះ​តែងតែ​ទិញ​ត្បូង​ត្រលប់​ទៅ​គេហដ្ឋាន​វិញ ដោយ​ជឿន​ថា ត្បូង​ប្រភេទ​នេះ​នាំ​សំណាង​។

លោកស្រី​បន្ត​ទៀត​ថា ត្បូង​នេះ ភាគច្រើន​សម្បូរ​នៅ​តំបន់​ទេសចរណ៍​ទឹកជ្រោះ​ផ្អោប​នេះ​ហើយ​មាន​ពណ៌​ច្រើន​ប្រភេទ ដូច​ជា​ពណ៌​ទឹកសមុទ្រ ស ក្រហម តឹក​តែ ប៉ៃ​តង និង​ពណ៌ ផ្សេង​ទៀត ហើយ​នៅ​តំបន់​នេះ ក្រៅពី​សម្បូរ​ត្បូង​មាន​តម្លៃ​លក់ ក៏​មាន​ទឹកធ្លាក់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឥត​ល្ហែរ​ទៅ​លេង​កម្សាន្ត​ផង​ដែរ​។

លោកស្រី​បន្ត​ថា ត្បូង​ទាំងនេះ ត្រូវ​បាន​រុករក​ដោយ​កម្មករ ឬ​តាម​រយៈ​គ្រួសារ ដោយ​មិន​មានការ​រុករក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ហើយ​អ្នក​ដែល​មក​លេង​កម្សាន្ត​នៅ​តំបន់​ទឹកជ្រោះ​ផ្អោប​នេះ ក៏​ឧស្សាហ៍​រើស​បាន​ត្បូង​ទាំងនេះ​ដែរ​។

នៅ​ពេល​ដែល​រដ្ឋ​បាន​បង្កើត​អោយ​មាន​កន្លែង​លក់​ត្បូង​ចឹ​ង​វា​ល្អ​ម្យ៉ាងដែរ គ្រាន់​ថា យើង​អ្នកលក់​មាន​ជីវភាព​សមរម្យ ហើយ​អ្នក​ជីក​ហ្នឹង​ក៏​មាន​ជីវភាព​សមរម្យ​ដែរ តែ​អាស្រ័យ​ទៅ​លើ​អ្នក​ជីក​បាន​ច្រើន​ដែរ​។ ហើយ​នៅ​តំបន់​នេះ ប្រជាពលរដ្ឋ​ចេះ​អភិវឌ្ឍ ចេះ​កសាង ចឹ​ង​ទៅ​ភ្ញៀវ​មក​លេង​ច្រើន ជីវភាព​ក៏​ធូរធា​ដែរ ហើ​យេ​ពេល​ដែល​ភ្ញៀវ​ខ្លះ​គាត់​មក​លេង គាត់​មាន​ចំណាត់​អារម្មណ៍​ឱ្យ​តែ​ត្បូង​ធម្មជាតិ​ចឹ​ង​គាត់​ចង់​ប្រើ ពាក់​ទៅ​វា​ល្អ ហើយ​មាន​អ្នកខ្លះ​ទៀត​គាត់​ចាប់អារម្មណ៍​ទៅ​លើ​ត្បូង​ច្នៃ ដោយ​គាត់​ទិញ​ត្បូង​ជា​ឈុត​ៗ​យក​ទៅ​ធ្វើ​ជា​គ្រឿងអលង្ការ តែ​អ្នកខ្លះ​អត់​ទេ​គាត់​ស្រលាញ់​ជា​ត្បូង​តាន់​ដែល​យើង​បាន​ច្នៃ​ជា​ច្រើន​ប្រភេទ ដែល​យើង​ធ្វើ​តម្រូវ​តាម​ភ្ញៀវ ព្រោះ​អ្នក​មក​លេង​គេ​ស្រលាញ់​ផ្សេង​ៗ​គ្នា​»​។

គួរ​បញ្ជាក់​ថា ត្បូង​កូ​ម៉ា​រី​ន នៅ​ខេត្តតាកែវ​នេះ ទោះបីជា​ពុំ​សូវ​មាន​តម្លៃ​ដូច​ត្បូង​នៅ​ខេត្ត​ប៉ៃលិន ខេត​កត​មណ្ឌលគិរី និង​រតនៈគិរី​ក៏​ដោយ ប៉ុន្តែ​ត្បូង​នេះ ត្រូវ​បាន​ចាត់ទុក់ជា​ត្បូង​មាន​លាភ​សំណាង ដែល​ប្រជាពលរដ្ឋ​ទិញ​ទុក​លម្អ​នៅ​ក្នុងផ្ទះ​ឱ្យ​មាន​ភាព​ត្រជាក់ត្រជុំ​ក្នុង​គ្រួសារ​។

បើ​តាម​សំដី​លោក​ឯក មី អាយុ​៦២​ឆ្នាំ បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​ការ​ជី​យក​ត្បូង​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​មិន​មាន​ទៀត​ទេ តែបើ​ជាង​១០​ឆ្នាំ​មុន​មាន​បងប្អូន​យើង​មក​ជីក និង​រក​ត្បូង​ច្រើន ព្រោះតែ​មាន​តែ​ថ្មភ្នំ ហើយ​ការ​ជីក​រក​ត្បួ​ង​ក៏​គ្មាន​ទៀត​ដែរ គឺ​នៅ​លើ​ភ្នំ​ខ្ពស់​ៗ​ទៅ​មុខ បើ​នៅ​ទី​នេះ​លែង​មាន​ទៀត​ដែរ ហើយ​ចំពោះ​ទឹក​នៅ​ជ្រោះ​ផ្អោ​ក​នេះ​ដែរ រយៈពេល​៣​ឆ្នាំ​មកនេះ គឺ​មិន​មានទឹក​ហូ​ទេ តែ​៥​ឆ្នាំ​មុន​មានទឹក​ខួប​ប្រាំង ខួប​វស្សារ ដូច​យើង​ឃើញ​នៅ​ពេល​នេះ​អ​ញ្ចឹ​ង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ