ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួ​យស​ប្តា​ហ៍នេះ ភ្លៀងបន្តធ្លាក់​ជោកជាំក្នុងក្រុងសែនមនោរម្យ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ​៖ អស់​រយៈពេល​មួ​យស​ប្តា​ហ៍​មក​ហើយ ដែល​ភ្លៀង​បាន​បន្ត​ធ្លាក់​ឥត​ឈប់​ឈរ​នៅ​តំបន់​ឦសាន ជា​ពិសេស​ខេត្តមណ្ឌលគិរី ក្នុង​កម្រិត​មធ្យម​ទៅ​ខ្លាំង ដោយ​អាកាសធាតុ​ផ្ទៃមេឃ​ស្រទុំ​មិន​បើក​ថ្ងៃ​សោះតែ​ម្ដង ដែល​កត្តា​នេះ​បាន​ជះ​ឥ​ទ្ធិពល​អាក្រក់​ដល់​បណ្តាញ​ផ្លូវ​គម​នា​គម​ន៍​មួយ​ចំនួន​នៅ​តំបន់​ឆ្ងាយ​ប្រជុំជន ។​ ហើយ​បាតុភូត​នេះ​…

ខេត្តមណ្ឌលគិរី ​៖ អស់​រយៈពេល​មួ​យស​ប្តា​ហ៍​មក​ហើយ ដែល​ភ្លៀង​បាន​បន្ត​ធ្លាក់​ឥត​ឈប់​ឈរ​នៅ​តំបន់​ឦសាន ជា​ពិសេស​ខេត្តមណ្ឌលគិរី ក្នុង​កម្រិត​មធ្យម​ទៅ​ខ្លាំង ដោយ​អាកាសធាតុ​ផ្ទៃមេឃ​ស្រទុំ​មិន​បើក​ថ្ងៃ​សោះតែ​ម្ដង ដែល​កត្តា​នេះ​បាន​ជះ​ឥ​ទ្ធិពល​អាក្រក់​ដល់​បណ្តាញ​ផ្លូវ​គម​នា​គម​ន៍​មួយ​ចំនួន​នៅ​តំបន់​ឆ្ងាយ​ប្រជុំជន ។​ ហើយ​បាតុភូត​នេះ​ ក៏​បណ្តាល​ឲ្យ​មាន​រន្ទះបាញ់​សម្លាប់​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​រង​របួស​ផង​ដែរ​។

បើ​យើង​សង្កេត​មើល​លើ​ទិដ្ឋភាព​ជាក់ស្ដែង​ក្នុង​ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី គឺ​គ្របដណ្ដប់​ទៅ​ដោយ​ផ្ទៃមេឃ​ស្រទុំ​ មាន​លាយ​ឡំ​ជាមួយ​ពពក​ខ្មៅ​ជាប់​ជា​និច្ច និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិច​ ទៅ​មធ្យម​នៅ​ពេល​រសៀល ចំណែក​ពេល​ល្ងាច​និង​យប់ អាច​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់ និង​ផ្គរ​រន្ទះ​ផង​ដែរ​។ ចំណែក​សីតុណ្ហភាព​គឺ​បាន​ធ្លាប់​ចុះ​ទាប​នៅ​ពេល​ព្រឹក​ត្រឹម​២១​អង្សា​សេ និង​ឡើង​ខ្ពស់​នៅ​ពេល​ថ្ងៃត្រង់​នៅ ត្រឹម​២៦​ទៅ​២៧​អង្សារ​សេ ។

អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល​ភ្លៀង​ប៉ុន្មាន​ថ្ងៃនេះ​ ខេត្តមណ្ឌលគិរី​ក៏​បាន​រង​នូវ​សម្ពាធ​ធម្មជាតិ ដែល​បង្ក​ជា​ភ្លៀង​ធ្លាក់​រួម​ជា មួយ​ខ្យល់​ក្នុង​កម្រិត​ធ​ម្យ​ម តែ​បញ្ហា​មិន​បណ្ដាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ឬ​កើតជា​គ្រោះ​មហន្តរាយ​លិច លង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នោះ​ទេ ។​តែ​មាន​ករណី​ដាច់​ដោយឡែក​មួយ ដោយ​កាល​ពី​ចុងខែ​កក្កដា​កន្លង ទៅ មាន​បាតុភូត​រន្ទះបាញ់​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ ចំណែក​ប្តី​របស់​គាត់​រង​របួសធ្ងន់​។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រកាស​ថា នៅ​ប្រទេស​កម្ពុជា ក្នុង​ចន្លោះ​ថ្ងៃ​ទី​០១ រហូត​ដល់​ថ្ងៃ​ទី​០៤ សីហា ២០២០ មាន​ឥទ្ធិពល​នៃ​វិ​សម្ពាធ​(TD)​ដែល​បច្ចុប្បន្ន​នៅ​ក្នុង​សមុទ្រ ចិន​ខាងត្បូង​ក្បែរ​កោះ​ហៃណាំ​លក្ខណៈ​បែប​នេះ​បង្ក​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​នូវ​សម្ពាធ​អាកាសធាតុ ដោយ​មាន​ភ្លៀង​ខ្យល់ និង​រលក​ធំ​ៗ​នៅ​ឯខាង​នាយ​សមុទ្រ ។

បើ​ទោះជា​ស្ថានភាព​អាកាសធាតុ​ហាក់​មិន​អំណោយផល ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ណ៏​ជាតិ​នៅ​តែ​សម្រុក​ទៅ​លេង​ខេត្តមណ្ឌលគិរី យ៉ាងច្រើន​កុះករ​។​ខណៈ​វត្តមាន​របស់​ភ្ញៀវ​ទេសចរ​នៅ​រដូវភ្លៀង​នេះ ក៏​ជា​ឧកាស​ដ៏​ល្អ​សម្រាប់​ពួក​គាត់​ទទួល​បាន​នូវ​បទ​ពិសោធ​ន៍​ប្លែក
​អារ​ម្ម​ណ៍​ដូច​នៅ​ឯនាយ​សមុទ្រ គឺ​សីតុណ្ហភាព​ត្រជាក់​ដល់​ឆ្អឹងខ្នង និង​ផ្សែង​អ័ព្ទ​ហោះ​ជុំវិញ​ខ្លួន​ប្រៀប​បាន​ឋានសួគ៌​លើ​ដី​អ៊ីចឹង​៕

អត្ថបទសរសេរ ដោយ