ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! សម្រេច​ដល់​៤​លើក រហូត​នាង​ទ្រាំ​លែង​បាន​បែកធ្លាយ​ដល់​ម្តាយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពិតជា​ដូច​ពាក្យចាស់​ពោល​ថា មនុស្ស​ដែល​ល្មោភ​ឥ​ណ្ហា​ហើយ មិន​គិត​អ្វី​ទាំង​អស់ សូ​ម្បី​តែ​កូន​ខ្លួនឯង ក៏​ដាច់​ចិត្ត​បំពាន​ដែរ ប្រៀប​បានជា​ត្រី​ស្តោរ​ស៊ី​កូន​ឯង​អ៊ីចឹង​។ ជាក់ស្តែង​ឪពុក​បង្កើត​ម្នាក់​បាន​ធ្វើ​ចាប់​បំពាន​សេពសន្ថវៈ​មក​លើ​កូន​ខ្លួនឯង​បាន​សម្រេច​រហូត​ដល់​ទៅ​៤​លើក​ឯណោះ ទើប​បែកធ្លាយ…

ខេត្តកណ្តាល ៖ ពិតជា​ដូច​ពាក្យចាស់​ពោល​ថា មនុស្ស​ដែល​ល្មោភ​ឥ​ណ្ហា​ហើយ មិន​គិត​អ្វី​ទាំង​អស់ សូ​ម្បី​តែ​កូន​ខ្លួនឯង ក៏​ដាច់​ចិត្ត​បំពាន​ដែរ ប្រៀប​បានជា​ត្រី​ស្តោរ​ស៊ី​កូន​ឯង​អ៊ីចឹង​។ ជាក់ស្តែង​ឪពុក​បង្កើត​ម្នាក់​បាន​ធ្វើ​ចាប់​បំពាន​សេពសន្ថវៈ​មក​លើ​កូន​ខ្លួនឯង​បាន​សម្រេច​រហូត​ដល់​ទៅ​៤​លើក​ឯណោះ ទើប​បែកធ្លាយ ហើយ​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ ដោយសារ​តេ​កូនស្រី​ទ្រាំ​នឹង​ទ​ង្វើ​របស់​ឪពុក​ធ្វើ​មក​លើ​ខ្លួន​មិន​បាន ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​ល្ងាច នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ញ៉ែ​ម ច័ន្ទ​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ មុខរបរ​លក់ដូរ ត្រូវជា​ឪពុក​បង្កើត​ជន​រង​គ្រោះ ចំណែកឯ​កូនស្រី​រង​គ្រោះ អាយុ​១០​ឆ្នាំ មុខរបរ​សិស្ស ។

តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឱ​ពុក​បង្កើត​បាន​ធ្វើ​សកម្មភាព​បំពាន​សេព​សន្ថវៈ​មក​លើ​ខ្លួន​ចំនួន​០៤​លើក ដោយ​លើក​ទី​១ នៅ​ថ្ងៃខែ​មិន​ចាំ​ឆ្នាំ​២០១៨ វេលា​យប់ ឪពុក​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្តាយ​យ៉ាង​ខ្លាំង​ប្រហែល​កន្លះ​ម៉ោង​ទើប​ឈប់ ក្រោយមក​ម្តាយ​នាង​បាន​គេង​ជាមួយ​បងប្រុស​ម្នាក់​ទៀត​នៅ​ក្រៅ​បន្ទប់ ចំណែក​នាង​ទៅ​គេង​ជាមួយ​ឪពុក​នៅ​បន្ទប់​ក្នុងផ្ទះ លុះ​រហូត​ដល់​ម៉ោង​៦​ល្ងាច ឪពុក​នាង​ក៏​ចាប់​នាង​បំពាន​សេពសន្ថវៈ​រហូត​បាន​សំរេច បន្ទាប់​ពី​ឪពុក​នាង​និយាយ​ថា បើ​ប្រាប់​ម្តាយ​នឹង​សម្លាប់​ចោល រួច​នាង​ក៏​មិន​និយាយ​អី​ទេ ។

ជន​រង​គ្រោះ​បន្ត​ថា លើក​ទី​២ រំលង​បាន​បី​ថ្ងៃ វេលា​ម៉ោង​ប្រហែល​១១​ព្រឹក​ម្តាយ​នាង​កំពុង​ធ្វើ​ម្ហូប​ហូប​បាយ​នៅផ្ទះ​បាយ ឪពុក​នាង​ក៏​បាន​ហៅ​នាង​ចូល​ក្នុង​បន្ទប់​ហើយ​និយាយ​ថា «​បើ​ង៉ែ​ង​ប្រាប់​ម្តាយ​ង៉ែ​ង​អា​ញ់​ហ្នឹង​សម្លាប់​ចោល​» និយាយ​រួច​ហើយ​ឪពុក​នាង​ក៏​បាន​ចាប់​បំពាន​សេពសន្ថវៈ​លើ​នាង​ជា​លើក​ទី​២​រហូត​បាន​សំរេច​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា លុះ​លើក​ទី​៣ នៅ​ថ្ងៃខែ​មិន​ចាំ​ក្នុង​ឆ្នាំ​២០១៨​ដដែល នៅ​មន្ទី​ពេទ្យ​ជប៉ុន ពេល​ម្តាយ​នាង​ឈឺពោះ​ឆ្លងទន្លេ​ប្អូន​ទី​៣ នៅ​វេលា​ម៉ោង​ប្រហែល​១១​ព្រឹក ឪពុក​នាង​បាន​ជូន​នាង​ទៅ​ងូតទឹក​ក្នុង​បន្ទប់ទឹក ពេល​នោះ​គាត់​ក៏​ចាប់​នាង​បំពាន​សេពសន្ថវៈ​រហូត​បាន​សំរេច​ជា​លើក​ទី​៣​ទៀត ។ ចំណែក​លើក​ទី​៤​វិញ គឺ​មិន​ចាំ​ថ្ងៃ​នោះ​ទេ​ក្នុង​ខែកក្កដា​ឆ្នាំ​២០២០ វេលា​ម៉ោង​៨​យប់ ឪពុក​នាង​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​បំពាន​នាង​បាន​សំរេច​ម្តងទៀត​នៅ​ក្នុង​បន្ទប់ដេក​ក្នុងផ្ទះ​ថ្មី​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​ទី​២៨ កក្កដា ២០២០​នេះ វេលា​ម៉ោង​៩​យប់ ខណៈ​ឪពុក​នាង​គាត់​មិន​នៅផ្ទះ ព្រោះ​គាត់​បាន​ចេញ​ទៅ​លក់​នៅ​តាម​ខេត្ត​បាត់ ហើយដោយ​ទ្រាំ​នឹង​សកម្ម​ភាព​របស់​ឪពុក​មិន​បាន នាង​ក៏​និយាយ​រឿងរ៉ាវ​ដែល​កើតឡើង​ប្រាប់​ម្តាយ​ទាំងអស់​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​ដដែល វេលា​ម៉ោង​៤​ល្ងាច ទើប​ម្តាយ​ជន​រង​គ្រោះ​បាន​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច​មក កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​ផ្ទះ​ជន​រង​គ្រោះ ហើយ​នាំ​ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​តែ​ម្តង​។

ក្រោយ​ពី​សាកសួរ​រួច នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​មិន​បាន​សារភាព​ថា «​ខ្លួន​បាន​ធ្វើ​សកម្ម​ភាព​បំពាន​សេពសន្ថវៈ​លើ​ជន​រង​គ្រោះជា​កូនស្រី​បង្កើត​នោះ​ឡើយ​»​។ ក្រោយ​ពី​សាកសួរ​រួច ជនសង្ស័យ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ