ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលកម្ទេច​​ទើប​ដឹង​ថា គ្រាប់​មីន​និង​សំណល់​សង្គ្រាម​នៅ​ខ្មែរ​មាន​ច្រើន​ដល់​ម្លឹ​ង​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បោសសំអាត​គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក សំដៅ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​និង​គាំទ្រ​ការ​អភិវឌ្ឍ​មាតុភូមិ​ឡើង​វិញ​។…

រាជធានី​ភ្នំពេញ​៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បោសសំអាត​គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក សំដៅ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​និង​គាំទ្រ​ការ​អភិវឌ្ឍ​មាតុភូមិ​ឡើង​វិញ​។ លោក​បាន​បន្ត​ថា ក្រោយសង្គ្រាម​មាន​គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ចំនួន​ជិត​៤​លាន​គ្រាប់ បាន​កម្ទេច​និង​សម្អាត​។

ប្រធាន CMAC នៅ​បាន​រៀបរាប់​ថា សង្គ្រាម​ជាង​៣០​ឆ្នាំ និង​ការ​ប្រើប្រាស់​គ្រាប់បែក​ទម្លាក់ គ្រាប់​យុទ្ធ​ភ​ណ្ឌ័​រ​រាប់​លាន​គ្រាប់​ដោយ​ប្រើប្រាស់​ប្រយុទ្ធ​គ្នា​នៅ​តាម​សម​ភូមិ​ពាសពេញ​ផ្ទៃ​ប្រទេស ដែល​មាន​អ្ន​កម្លាំង​ប្រយុទ្ធ​រាប់​សែន​រាប់​ម៉ឹ​ន​នាក់​។ តែ​កម្លាំង​ជំនាញ​រុករក​បោសសំអាត​គ្រាប់​មីន​និង​គ្រាប់​សំណល់​ពី​សង្គ្រាម នា​ពេល​នេះ មាន​ចំនួន​ប្រមាណ​៤០០០-៥០០០​នាក់​ដែល​កំពុងធ្វើការ​ងារ​នេះ​។

កម្ពុជា​បាន​ប្រកាស​ពី​ការ​បញ្ចប់សង្គ្រាម​ពេញ​បរិបូរ​នៅ​ទូ​ទាំង​ប្រទេស​ពី​ឆ្នាំ​១៩៩៨​មក​។ ប្រទេស​ដែល​ទទួល​រង​សង្គ្រាមរ៉ាំរ៉ៃ​មួយ​នេះ គ្រោង​បញ្ចប់​ការ​បោសសំអាត​មីន​ឲ្យ​អស់ពី​ក្នុង​ដី​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​២០២៥​ខាង​មុខ​។ កាក​សំណល់​សង្គ្រាម បាន​បន្ត​សម្លាប់​និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ពិការ​រាប់​ម៉ឺន​នាក់ និង​ស្ទើរ​រៀងរាល់ថ្ងៃ​រហូត​មក​ដល់​ពេល​នេះ​។ នៅ​លើ​បណ្តាញ​សង្គម​របស់ CMAC​ដែល​ផ្សាយ​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​បាន​សំអាត​មីន​និង​កាក​សំណល់​សង្គ្រាម​បាន​ជិត​៤​លាន​គ្រាប់ លោក ហេង រតនា នៅ​តែ​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រាប់​មីន​និង​ការ​កាក​សំណល់​សង្គ្រាម​ទាំងឡាយ​។

លោក​បាន​លើក​ឡើង​ថា «​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​និង​ប្រុង​ប្រ​យ​ត្ន័​ទាំងអស់​គ្នា ចៀស​វាង​ដាច់ខាត​ប៉ះពាល់​វាយដំ​លើ​គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម​។ ករណី​បាន​ជួប​ប្រទះ​ឃើញ​គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​សូម​មេត្តា​ប្រញាប់​ទាក់ទង​មក​កងកំលាំង​ប៉ូ​លី​ស​មូលដ្ឋាន ឬ​កង​យោធពលខេមរភូមិន្ទ ឬ​កំលាំង​ស៊ី​ម៉ាក់ ឬ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​មាន​វិធានការ​បង្ការ និង​ដោះស្រាយ​បោសសំអាត​ជូន​» ៕

អត្ថបទសរសេរ ដោយ