ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​របស់​ប្រុស​សង្ហា ខាន់ ជេ​ម​ស៍ យ៉ាងណា ខណៈ​ជាប់​នៅ​លើ​កោះ​៣​ថ្ងៃ​ហើយ​នោះ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​នឹក​ស្មាន​មិន​ដល់​ទាល់តែ​សោះ សុខ​ៗ​ស្រាប់តែ​តារាចម្រៀង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព និង​ទទួល​បាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​រង្វង់​សិល្បៈ​អស់​រយៈពេល​ជាង​១០​ឆ្នាំ កន្លង​មក​ហើយ លោក ខាន់ ជេ​ម​ស៍ បាន​ធ្វើ​អោយ​មហាជន​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សុវត្ថិភាព​តារា​ក្នុង​ដួងចិត្ត​របស់​ពួក​គេ…

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​នឹក​ស្មាន​មិន​ដល់​ទាល់តែ​សោះ សុខ​ៗ​ស្រាប់តែ​តារាចម្រៀង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព និង​ទទួល​បាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​រង្វង់​សិល្បៈ​អស់​រយៈពេល​ជាង​១០​ឆ្នាំ កន្លង​មក​ហើយ លោក ខាន់ ជេ​ម​ស៍ បាន​ធ្វើ​អោយ​មហាជន​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សុវត្ថិភាព​តារា​ក្នុង​ដួងចិត្ត​របស់​ពួក​គេ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា តា​រាច​មៀង​ប្រុស​សង្ហា​រូប​នេះ បាន​ជាប់​នៅ​លើ​កោះ​មួយ​នៅ​ស្រុក​ខ្មែរ​អស់​រយៈពេល ៣​ថ្ងៃ​មក​ហើយ ។

កាលពី​ពេល​ថ្មី​ៗ​នេះ តារាចម្រៀង​ប្រុស​រូប​នេះ​បាន​បង្ហោះ​សារ​ជាមួយនឹង​ទឹកមុខ​ស្រងូតស្រងាត់​នឹក​គ្រួសារ​ជាទី​ស្រលាញ់​តាម​រយៈ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា « ជាប់​នៅ​កោះ​រ៉ុ​ង​បី​ថ្ងៃ​ហើយ​ខ្ញុំ នឹក​ផ្ទះ ជាប់​នៅ​កោះ​រ៉ុ​ង ដោយសារ​ខ្យល់​ខ្លាំង​មិន​អាច​ទៅ​វិញ​បាន នឹក​គ្រួសារ​» ។

ចំណែកឯ​មូលហេតុ​ពី​ការ​ជាប់​នៅ​លើ​កោះ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃនេះ​ក៏​ព្រោះ​តារាចម្រៀង​ប្រុស​រូប​នេះ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​លេង​នៅ​ឯ​កោះ​រ៉ុ​ង ជាមួយនឹង​មិត្ត​ភ័​ក្រ​កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ដោយសារ​តែ​មាន​រលក​ធំ​ៗ​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទើប​តារា​ប្រុស​រូប​នេះ​មិន​អាច​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​បាន​។

យ៉ាងណាមិញ ក្រោយ​ពី​លោក ខាន់ ជែ​ម​ស៍ រូប​នេះ​បង្ហោះ​សារ​រួច​មក​ក៏​មាន​មហាជន និង​អ្នកគាំទ្រ​ជា​ច្រើន​បាន​ព្រួយបារម្ភ​ពី​សុខភាព​របស់​លោក និង​បាន​លើក​ឡើង​ថា ពីព្រោះ​តែ​វា​ជា​រដូវវស្សា​ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន រួម​ជាមួយនឹង​ព្យុះ​កន្ត្រាក់​ផង​នោះ​ទើប​ពិបាកធ្វើ​ដំណើរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ​តារាចម្រៀង​កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង ជា​ពិសេស​ខាង​រកស៊ី​រូប​នេះ មិន​ទាន់​បាន​វិល​ត្រឡប់​មក​ពី​កោះ​វិញ​នៅឡើយ​នោះ​ទេ ដោយ​រូប​លោក​បាន​បញ្ជាក់​នៅ​ក្នុង​វី​ដេ​អូរ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០​នេះ យ៉ាង​ច្បាស់​ៗ​ថា រង់ចាំ​បាត់​រលក​ធំ​ជា​មុន​សិន ៕

កែសម្រួលដោយ