ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ណា​មិន​មានធម៌​វិន័យ ភិក្ខុ​នោះ​ជា​ពាល​ភិក្ខុ

3 ឆ្នាំ មុន

កាល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ធរមាន​នៅឡើយ កាលនោះ​មាន​ភិក្ខុ​មួយ​អង្គ​ចេះ​តែ​រវើរវាយ​មា​នចិត្ត​មិន​ស្ងប់រម្ងាប់​ព្រោះ​ប្រាថ្នា​ចង់​លាចាក​ភេទ​ជា​បព្វជិត ចង់​ឋិត​នៅ​ជា​គ្រហស្ថ​វិញ គ្រានោះ​ព្រះ​មាន​ព្រះ​ភាគ​បាន​ទូន្មាន​យ៉ាងនេះ​ថា​៖ ភិក្ខុ​ណា​មិន​មាន​និស្ស័យ​ក្នុង​ធម៌ គឺ​តណ្ហា​និង​ទិដ្ឋិ​គ្រប​សង្កត់​ហើយ ភិក្ខុ​នោះ​ជា​ពាល​ភិក្ខុ ចំណែក​ភិក្ខុ​ណា​ដឹង​នូវ​ធម៌ ហើយ​មិន​អាស្រ័យ​នូវ​តណ្ហា​និង​ទិដ្ឋិ មិន​មាន​តណ្ហា…

កាល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ធរមាន​នៅឡើយ កាលនោះ​មាន​ភិក្ខុ​មួយ​អង្គ​ចេះ​តែ​រវើរវាយ​មា​នចិត្ត​មិន​ស្ងប់រម្ងាប់​ព្រោះ​ប្រាថ្នា​ចង់​លាចាក​ភេទ​ជា​បព្វជិត ចង់​ឋិត​នៅ​ជា​គ្រហស្ថ​វិញ គ្រានោះ​ព្រះ​មាន​ព្រះ​ភាគ​បាន​ទូន្មាន​យ៉ាងនេះ​ថា​៖

ភិក្ខុ​ណា​មិន​មាន​និស្ស័យ​ក្នុង​ធម៌ គឺ​តណ្ហា​និង​ទិដ្ឋិ​គ្រប​សង្កត់​ហើយ ភិក្ខុ​នោះ​ជា​ពាល​ភិក្ខុ ចំណែក​ភិក្ខុ​ណា​ដឹង​នូវ​ធម៌ ហើយ​មិន​អាស្រ័យ​នូវ​តណ្ហា​និង​ទិដ្ឋិ មិន​មាន​តណ្ហា ហើយ​តែង​ដឹង​ច្បាស់​នូវ​សេចក្តីចម្រើន​និង​សេចក្តី​វិនាស តថាគត​ហៅ​ភិក្ខុ​នោះ​ថា​ជា​អ្នក​មិន​អាឡោះអាល័យ​ក្នុង​កាម​ទាំងឡាយ ឬ​បណ្ឌិត​ភិក្ខុ ។

ភិក្ខុ​ដែល​មាន​លក្ខណៈ​បែប​នេះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នក​ស្ងប់រម្ងាប់​នូវ​កិលេស​ជា​គ្រឿង​ចាក់​ស្រែះ ភិក្ខុ​នោះ​បាន​ឆ្លង​នូវ​តណ្ហា​ក្នុង​ត្រៃភព​រួច​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ