ស្រាបៀរ អង្គរ បង្កើតភាពភ្ញាក់ផ្អើល អារម្មណ៍រំភើបជាមួយការផ្តល់រង្វាន់ភ្លាមៗនៅនឹងកន្លែង ! (វីដេអូ)


រាជធានីភ្នំពេញ ៖ ចាប់ពីខែមិថុនាមក ស្រាបៀរ អង្គរបានបែងចែកក្រុមការងារជល់ម៉ោ ដើម្បីចុះទៅតាមហាងដែលបានជ្រើសរើសក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនភាពរំភើប រីករាយភ្ញាក់ផ្អើលបន្ថែមទៀត សម្រាប់កម្មវិធីគាស់ក្រវិលកំប៉ុង ហើយឈ្នះរង្វាន់ដ៏អស្ចារ្យ របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ។

នៅពេលក្រុមការងារផ្តល់រង្វាន់ក្នុងកម្មវិធីជល់ម៉ោទៅដល់ទីតាំងហាង អតិថិជនគ្រាន់តែ គាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ ហើយពិនិត្យមើលរង្វាន់នៅក្នុងក្រវិលកំប៉ុង ។ បើពួកគាត់ ឈ្នះរង្វាន់ នឹងទទួលបានរង្វាន់ភ្លាមៗតែម្តង ។

ការឆ្លើយតបរបស់អតិថិជនពិតជាធ្វើឲ្យរំភើបជាខ្លាំង ហើយក៏បានដឹងតៗគ្នាថា មិនត្រឹមតែ ស្រួលឈ្នះទេ ថែមទាំងស្រួលយករង្វាន់ទៀត ! លោក សួស ពិសិទ្ធ ដែលជាអ្នករចនារូប ភាពបានចែករំលែកថា «ខ្ញុំស្ទើរតែមិនជឿសោះ នៅពេលដែលខ្ញុំ គាស់ក្រវិលកំប៉ុង ហើយក៏ឃើញរង្វាន់ទូរស័ព្ទ iPhone 11 Pro Max» ។ «តែអ្វីកាន់តែ រំភើបនោះ គឺនៅពេលដែល ខ្ញុំទទួលរង្វាន់ iPhone 11 Pro Max ភ្លាមៗនៅនឹងកន្លែង ! ក្រុមការ ងារជល់ម៉ោរបស់ស្រា បៀរ អង្គរ ផ្តល់ភាពងាយស្រួលដល់ខ្ញុំមែនទែន ហើយខ្ញុំក៏សូមអរគុណផងដែរ» ។

ស្រាបៀរ អង្គរ បានប្រគល់រង្វាន់ទូរស័ព្ទ iPhone 11 Pro Max សរុបចំនួន 14 គ្រឿង ដល់ ហាង និងភោជនីយដ្ឋានចំនួន 2 នៅរាជធានីភ្នំពេញ ។ ផែនការនេះក៏កំពុងដំណើរការ ផង ដែរសម្រាប់ក្រុមការងារជល់ម៉ោ ដើម្បីចុះទៅប្រគល់រង្វាន់នៅតាមទីតាំងសំខាន់ៗដូចជា ខេត្តបាត់ដំបង និង ខេត្តសៀមរាបផងដែរ ។

យុទ្ធនាការជល់ម៉ោ បន្តរហូតមកដល់ពេលនេះ គឺដើម្បីផ្តល់ឲ្យអតិថិជននូវឱកាសឈ្នះ រង្វាន់ដ៏អស្ចារ្យដូចជា រថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 ជី មាសសុទ្ធ 2 ជី មាសសុទ្ធ 1 គីឡូ ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និងរង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយ កេស ។ អ្វីដែលពួកគាត់ ត្រូវធ្វើ គឺគ្រាន់តែជាវស្រាបៀរ អង្គរ គាស់ក្រវិលកំប៉ុង រួចពិនិត្យមើលរង្វាន់ ។

ស្រាបៀរ អង្គរ មានលក់នៅគ្រប់ទីផ្សារទូទាំងប្រទេសកម្ពុជា ។ កម្មវិធីជល់ម៉ោរបស់ស្រា បៀរ អង្គរ នឹងបន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ។ ពិសាគ្រឿងស្រវឹង សូមកុំបើកបរ ! ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ