ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រណោះ​ណាស់ ! ក្រោយ​ពី​អ្នក​ម្តាយ​ទទួលមរណភាព ប៉ែន សុ​ផា​នី បង្ហាញ​អារម្មណ៍​នៅ​ក្នុង​ចិត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ តារា​សម្តែង​ស្រី​ជើង​ចាស់​អ្នក​នាង ប៉ែន សុ​ផា​នី បាន​ធ្វើ​អោយ​មហាជន​ក្តុកក្តួល​រួច​មក​ហើយ បន្ទាប់​ពី​អ្នក​ម្តាយ​ជាទី​ស្រលាញ់​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ចូល​មន្ទីរពេទ្យ សង្គ្រោះ​បន្ទាន់ តែ​គួរ​ឲ្យ​សោកស្តាយ​អ្នក​ម្តាយ​របស់​តារា​សម្តែង​ស្រី​រូប​នេះ​មិន​អាច​ជួយ​សង្គ្រោះ​បាន…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ តារា​សម្តែង​ស្រី​ជើង​ចាស់​អ្នក​នាង ប៉ែន សុ​ផា​នី បាន​ធ្វើ​អោយ​មហាជន​ក្តុកក្តួល​រួច​មក​ហើយ បន្ទាប់​ពី​អ្នក​ម្តាយ​ជាទី​ស្រលាញ់​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ចូល​មន្ទីរពេទ្យ សង្គ្រោះ​បន្ទាន់ តែ​គួរ​ឲ្យ​សោកស្តាយ​អ្នក​ម្តាយ​របស់​តារា​សម្តែង​ស្រី​រូប​នេះ​មិន​អាច​ជួយ​សង្គ្រោះ​បាន ហើយ​ក៏​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

បន្ទាប់​ពី​អ្នក​ម្តាយ​បាន​ឃ្លាត​ចាក​ឆ្ងាយ​លែង​បាន​នៅ​មើលថែ​រក្សា តារា​សម្តែង​ស្រី​ដែល​និយម​ដើរតួ​អង្គ​ស្លូត​សុភាព​រាបសារ​នោះ​បាន​បង្ហោះ​សារ​យ៉ាង​ក្តុកក្តួល​អួល​ដើម​.​ក កាលពី​ថ្ងៃ​ទី​៣ សីហា​កន្លង​ទៅ​ដោយ​ពោល​ដល់​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់​អ្នក​នាង​ថា « ម៉ាក់​អើយ​ម៉ាក់​ឈឺ​ណាស់​មែន​ទេ កូន​ដឹង​ថា ម៉ាក់​ពិបាក​ទ្រាំ​ណាស់​កូន​ដឹង តាម​ថែរក្សា​ម៉ាក់​ខ្ញុំ​ផង ម៉ាក់​ពួក​កូន​ស្រលាញ់​ម៉ាក់​ណាស់​» ។

យ៉ាងណាមិញ ការ​ទទួលមរណៈភាព​របស់​អ្នក​ម្តាយ​តារា​សម្តែង​ស្រី​ពេញ​ទៅ​ដោយ​សមត្ថភាព​ផ្នែក​សម្ដែង​ភាពយន្ត រូប​នេះ​ពីព្រោះ​តែ​មាន​ជំងឺ​រ៉ាំរ៉ៃ ដោយសារ​ជំងឺមហារីក​ស្បូន​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ពិបាក​ក្នុង​ការ​ព្យាបាល ពីព្រោះ​តែ​រូប​គាត់​មាន​វ័យ​ច្រើន​ដែរ​នោះ គឺ​អាយុ​៦៩​ឆ្នាំ ទៅ​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​លឺដំណឹង​ដល់​ក្រៀមក្រំ​មួយ​នេះ មាន​មហាជន​ជា​ច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ និង​បាន​លើកទឹកចិត្ត​ជា​ច្រើន​ទៅ​ដល់​រូប​ក្រុម​គ្រួ​ស​របស់​អ្នក​នាង ប៉ែន សុ​ផា​នី មក​ទល់​ពេល​នេះ សព​របស់​អ្នក​ម្តាយ​តារា​សម្តែង​ស្រី​រូប​នេះ ត្រូវ​បាន​ធ្វើ​ពិធីបុណ្យ​នៅ​ឯ​ផ្ទះ​របស់​អ្នក​នាង បែ​៉​ន សុ​ផា​នី​ផ្ទាល់​តែ​ម្តង ៕

កែសម្រួលដោយ