ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​-​ស្ត្រី ហាម​ស្លៀកពាក់​ដែល​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ​ក្នុង​ទីប្រជុំជន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​មាន​ជំពូក​មួយ និង​ពី​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ ។ ត្រង់​ចំនុច​នោះ​បាន​ហាម​មិន​ឲ្យ​បុរស​ស្ត្រី ស្លៀកពាក់​ប៉ះពាល់​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​នៅ​ទី​សាធារណៈ​។ ចំពោះ​បុរស​សេចក្តីព្រាងច្បាប់…

រាជធានី​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​មាន​ជំពូក​មួយ និង​ពី​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ ។ ត្រង់​ចំនុច​នោះ​បាន​ហាម​មិន​ឲ្យ​បុរស​ស្ត្រី ស្លៀកពាក់​ប៉ះពាល់​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​នៅ​ទី​សាធារណៈ​។

ចំពោះ​បុរស​សេចក្តីព្រាងច្បាប់ ហាម​ស្លៀក​តែ​ខោ​អត់​ពាក់អាវ នៅ​ទីប្រជុំជន ឬ​ស្លៀក​តែ​ខោ​ទ្រនាប់ បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ ។ ចំណោះ​នារី ហាម​ស្លៀកពាក់​ខ្លី ខើច​លើ​ខើច​ក្រោម ឬ​ស្លៀកពាក់​ស្តើង​ឃើញ​កេរ​ភេទ ឬ​ស្លៀកពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេ​ភេទ ។ ទោះ​យ៉ាងណា​សេចក្តីព្រាងច្បាប់​បាន​ចែង​ថា ការ​អនុវត្ត​ខណ្ឌ​ខាង ត្រូវ​លើកលែង​ចំពោះ​វិស័យ​ទេសចរណ៍ សិល្បៈ កីឡា ប្រពៃណី ឬ​តំបន់​ដែល​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សត​ម្ថ​កិច្ច​។

ក្រសួងមហាផ្ទៃ ដែល​ជា​ស្ថាប័ន​ផ្តួចផ្តើម​តាក់តែង​សេចក្តីព្រាងច្បាប់​សណ្តាប់ធ្នាប់​សាធារណៈ​នេះ​ឡើង​បាន​ផ្សាយ​ឲ្យ​ដឹង​ថា សេចក្តីព្រាងច្បាប់​នេះ​មាន​គោលបំណង​ធានា​ការ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​មាន​របៀបរៀបរយ​សោភ័ណ​ភាព អនាម័យ បរិស្ថាន ភាព​ស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណី​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ។

មន្ត្រី​បាន​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ​អាច​នឹង​អនុម័ត​នៅ​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១ ។ សេចក្តីព្រាងច្បាប់​ស្ដី​ពី​សណ្ដាប់ធ្នាប់​សាធារណៈ​ខាងលើ​នេះ​មាន​៨​ជំពូក និង ៤៨​មាត្រា នៅ​ពេល​នេះ ក្រសួងមហាផ្ទៃ​បា​នប​ញ្ជួ​ន​ទៅ​រដ្ឋបាល​ខេត្ត រាជធានី​ទូ​ទាំង​ប្រទេស ដើម្បី​ពិនិត្យ សិក្សា ដើម្បី​ប្រមូល​ធាតុ​ចូល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ។

លោក ខៀវ សុភ​ក្រ័ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា​ការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​សាធារណៈ​មាន​ច្រើន​ណាស់ ដែល​កន្លង​មក​សមត្ថកិច្ច​មានការ​លំបាក​នៅ​ក្នុង​ការ​គ្រប់គ្រង​ដោយសារ​មិន​ទាន់​មានច្បាប់ ។ លោក​បាន​លើក​ឡើង​បញ្ហា​ខ្លះ​ថា​ដូច​ជា ការ​រៀបចំ​បរិស្ថាន គឺ​ការ​បូជាសព ដែល​កន្លង​មក​តាម​ទំនៀប​ទម្លាប់ ពលរដ្ឋ​បាន​បូជាសព នៅ​កណ្តាលវាល​ប៉ះពាល់​បរិស្ថាន និង​សាធារណជន ប៉ុន្តែ​សកម្មភាព​នោះ​បាន​ធ្វើ​ត​ៗ​គ្នា​តាំងពី​ដើម​មក ។

លោក​ថា នៅ​មានច្បាប់​នឹង​រៀបរយ​បញ្ហា​នេះ​មិន​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សាធារណជន​ឡើយ ។ «​ច្បាប់​មាន​វិសាលភាព​ធំ ងាយស្រួល​ដល់​អាជ្ញាធរ​អនុវត្ត​វិធានការ ។ ជា​ធម្មតា​ច្បាប់​មានការ​អប់រំ និង​ការ​ដាក់​ពិន័យ​» នេះ​ជា​ការ​បញ្ជាក់​របស់​លោក ខៀវ សុភ​ក្រ័​។ នៅ​ត្រង់​មាត្រា ៦ នៃ​សេចក្តីព្រាងច្បាប់​នេះ បាន​ឲ្យ​និយម​ន័យ​សាធារណៈ​ថា «​ទីកន្លែង​ដែល​សាធារណជន​អាច​មើលឃើញ​ចេញចូល​បាន ឬ​អាច​ស្ដាប់​ឮ​» ។

បណ្ដា​សកម្មភាព​ដែល​ត្រូវ​ហាម​មិន​ឲ្យ​ប្រព្រឹត្ត​នៅ​ក្នុង​ទី​សាធារណៈ​ជា​ច្រើន​មាន​ដូច​ជា ការ​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ ការ​សុំទាន ការ​ប្រវាយប្រតប់​ឈ្លោះប្រកែក​ជេរ​ប្រមាថ​គ្នា ប្រព្រឹត្ត​អំពី​អាស និង​សេពសន្ថវៈ ការ​ហាល ឬ​ព្យួរ​សម្លៀក​បំពាក់​ជាដើម ។ សេចក្តីព្រាងច្បាប់​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​មិន​ទាន់​ឃើញ​ចែង​លម្អិត​ពី​ទោស​ប្បញ្ញត្តិ​ឡើយ ដោយ​ត្រឹម​សរសេរ​ថា អំពី​ល្មើស​នឹង​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដោយ​ការ​ព្រមាន ការ​ពិន័យ​អន្តរការណ៍ ការ​ដាក់​វិន័យ​រដ្ឋបាល ឬ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ឬ​និង​ពិន័យ​ជា​ប្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ