ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេកចាំការពារ​ព្រៃឈើ បើគ្មាន​ចោរ​លួចកា.ប់ តើបានអី?

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ​ស្រុក​សៀម​បូក​នា​បច្ចុប្បន្ន​ កំពុង​កើត​មាន​បទល្មើស​ពេញបន្ទុក ​ដោយ​មានការ​បញ្ជាទិញ​ពី​ឈ្មួញ​ជើង​ខ្លាំង​អូស​ចេញពី​តំបន់​ព្រៃ​ឡង់​ស្ថិត​ក្រោម​ការ​ការពារ​របស់​បរិស្ថាន​ ។ នេះ​បើ​តាម​ការ​អះ អាង​ពី​ប្រជា​សហគមន៍​ព្រៃ​ឡង់​បៃតង​។ ជាក់ស្តែង​ នៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​៣ ​សីហា…

ខេត្តស្ទឹងត្រែង​៖ ​ស្រុក​សៀម​បូក​នា​បច្ចុប្បន្ន​ កំពុង​កើត​មាន​បទល្មើស​ពេញបន្ទុក ​ដោយ​មានការ​បញ្ជាទិញ​ពី​ឈ្មួញ​ជើង​ខ្លាំង​អូស​ចេញពី​តំបន់​ព្រៃ​ឡង់​ស្ថិត​ក្រោម​ការ​ការពារ​របស់​បរិស្ថាន​ ។ នេះ​បើ​តាម​ការ​អះ អាង​ពី​ប្រជា​សហគមន៍​ព្រៃ​ឡង់​បៃតង​។

ជាក់ស្តែង​ នៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​៣ ​សីហា ​២០២០​ មាន​ទូក​មួយ​គ្រឿង​ដឹកឈើ​ក្តា​រ​កកោះ​ចំនួន​៧​ម៉ែត្រ​គូប ​ស្ថិត​នៅ​ចំណុចអូរ​រនាម មុខ​ផ្ទះ​អ្នកគ្រូ​ហុ​ន ភូមិសាស្ត្រ ភូមិ​អូរ​ឡង់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក​។ ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា បច្ចុប្បន្ន​មាន​ថៅកែ​ធំ​ម្នាក់​នៅ​ខេត្តក្រចេះ​រង់​ចាំ​ទទួល ​ដោយ​ប្រគល់​ភារកិច្ច​អោយឈ្មោះ ដ​ន បំផុស​បំ ផុល​អោយ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​អារ​ជា​ក្តារឡាំង​ជ្រុង តាមទីផ្សា​របស់​ខ្លួន ។​

លោកដ​ន បានប្រាប់​ទៅ​ពលរដ្ឋ​ដែល​ជា​អ្នក​អា​រឈើ​ថា​ ចូល​ធ្វើ​ទៅ​ គ្មាន​នរ​ណា​ខាំ​ពង​គាត់​​បាន​ទេ ព្រោះ​បង់លុយ​អោយមេ​ប៉ុស្តិ៍ ប៉េ​អឹ​ម បរិស្ថាន ក្នុង​មូលដ្ឋាន​អស់ហើយ ហើយ​អ្នកធំក៏បាន​ដាក់​ខែ​ផង​ដែរ ​។

លោក គង់ រី ប្រធាន​សហ​គមន៍​ព្រៃ​ឡង់​បៃតង​បាន​ប្រាប់​កោះសន្តិភាព​ថា​ សកម្មភាព​កាប់​ដឹកជញ្ជូន​ឈើ​តាម​គោ​យន្ត​កន្ត្រៃ​មិនក្រោម​១០​គ្រឿងក្នុង​មួយ​ថ្ងៃ​ឬ​អាច លើស​នេះ​ទៅ​ទៀត​។​

លោក​ថា​​ ឈើ​ដែល​រង​ការ​កាប់​បំផ្លាញ​បច្ចុប្បន្ន​រួម មាន​ប្រភេទ​ឈើ​កកោះ ឈើ​​ឈ្លិច ឈើ​ត្រ​សេក ។​ល​។​ ដែល​សុទ្ធ​សឹងកាប់​ចេញពី​តំបន់​ភូមិសាស្ត្រ​ព្រៃឡង់​ដែល​បាន​ឆ្លងកាត់​ស្នាក់​ការ បរិស្ថាន ប៉ុស្តិ៍​នគរបាល និង​ក្រោម ក្រសែភ្នែក​សមត្ថកិច្ច​​គ្រប់ស្ថាប័ន​ដែលយានទីនោះ ។ អ្នកឃ្លាំមើលថា ដេកការពារព្រៃ​ បើគ្មាន​អ្នកលួច​កាប់ តើបាន​អីចែក​គ្នា​រស់ខ្លះទៅ?

ព័ត៌មានពិស្តារ​មានផ្សាយជូន​នៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ