គ្រោះ​ចៃដន្យ​! ទៅ​កាត់ឈើ​ធ្វើ​អុស​លក់​​ជាមួយ​គ្នា បែរជា​ឆក់​យក​ជីវិត​ប្រពន្ធ​ទៅ​​បាត់


ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​បាន​យក​រណា​យន្ត​ទៅ​កាត់ឈើ ដើម្បី​ធ្វើ​ជា​អុស​លក់ តែ​ជា​គ្រោះ​អកុសល​ខណៈ​ពេល​បុរស​ជា​ប្តី​កំពុង​តែ​អារឈើ​នោះ បែរជារ​លំបាក់​ដើមឈើរ​សង្កត់ពីលើ​ប្រពន្ធ​ខ្លួន បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ត្រពាំង​ជ្រៃ ស្ថិត​ក្នុងភូមិ​សំណាក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ប្តី និង​ជា​អ្នកកា​ន់រណា​យន្ត​កាត់ឈើ​ខាងលើ​ឈ្មោះ សៀ តូច ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានមុខ​របរ​កាត់​អុស​លក់ មាន​ទីលំនៅ​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ អ៊ុយ សុ​ផ​ន អាយុ​៣៧​ឆ្នាំ​។

បើ​តាម​សម្តី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ កន្លង​មក​ពុំដែល​ចេះ​ឈ្លោះប្រកែក​គ្នា​នោះ​ទេ ហើយ​ប្រពន្ធ​តែងតែ​ទៅ​តាម​ប្ដី​រាល់ដង ខណៈ​នៅ​ពេល​ដែល​ប្តី​ទៅ​កាត់​អុស​គ្រប់​ទីកន្លែង ។ លុះ​មុន​ពេល​កើតហេតុ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​កាត់​ដើមឈើ​ធ្វើ​អុស ដែល​ជា​ឈើ​ទាំងនោះ​គឺ​នៅ​ក្នុង​ដី​របស់​បងថ្លៃខ្លួន​ដែល​បានឱ្យ​ពួក​គេ​កាត់​ធ្វើ​អុស​លក់ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​ដែល​កាត់​អស់​ចំនួន​ពី​ដើម ក្នុង​នោះ​មាន​ដើម​ក្រឡាញ់​១​ដើម និង​ដើម​ចាន់​ទី​១​ដើម រួច​ក៏​បន្ត​ទៅ​កាត់​ដើម​សាឡា​ត់​មួយទៀត​ដែល​មាន​គល់​ទំហំ​មុខកាត់​ជាង​៣០​ស​.​ម ។ នៅ​ពេល​ដែល​បុរស​ជា​ប្តី​កំពុង​តែ​កាត់ឈើ​នោះ ពុំ​បាន​មើលឃើញ​ប្រពន្ធ​នោះ​ទេ លុះ​ពេល​ដើមឈើ​រាបនឹង​ដួល​រលំ​ចុះ ក៏​ឃើញ​ប្រពន្ធរ​ត់ទៅ​បណ្តោយ​ស្រប​នឹង​ដើមឈើ​តែ​ម្តង ចៃដន្យ​គ្រានោះ​ប្រពន្ធ​ក៏​ទាក់​ជើង​នឹង​វល្លិ រួច​ដួល​ផ្កាប់មុខ ក៏​ត្រូវ​ដើមឈើ​រលំ​សង្កត់​ចំ​ពីលើ​ចង្កេះ បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាត់បង់​ជីវិត​ភ្លាម​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកសព​ជន​រង​គ្រោះ ឃើញ​ថា នៅ​លើ​ចង្កេះ​មាន​ស្នាម​ជាំ​ក្រ​ម៉ៅ​ធ្ងន់ធ្ងរ (​សង្ស័យ​បាក់ឆ្អឹង​) ចំណែក​នៅ​លើ​ដើមទ្រូង និង​នៅ​លើ​ភ្លៅ​ខាងឆ្វេង​មាន​ស្នាម​ជាំ​សាច់ ។ ក្រោយ​ពេល​ពិនិត្យ​ចប់ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ