ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុចរិត​៣​ការពារ​ជីវិត​ឱ្យ​រួច​ពី​គំនរ​គ្រោះថ្នាក់

3 ឆ្នាំ មុន

សុចរិត​បី​យ៉ាង​គឺ កាយសុចរិត​១ វចីសុចរិត​១ និង​មនោ​សុចរិត​១ បើ​បុគ្គល​ណា​មាន​សុចរិតធម៌​នេះ​ហើយ បុគ្គល​នោះ​ជា​បណ្ឌិត​មានគំនិត​ល្អ មិន​បណ្ដោយ​ឲ្យ​ជីវិត​លឿន​ទៅ​ប៉ះ​ទង្គុក​ពាន​ពារ​លើ​គំនរ​គ្រោះថ្នាក់​ឡើយ ។ ពុទ្ធឱវាទ​បាន​បង្ហាញ​ពី​ឧបាយ​ដែល​នឹង​ចៀសវាង​គ្រោះថ្នាក់​នោះ​មាន​តែ​បី​ទេ​គឺៈ ១-​សុចរិតធម៌​បាន​ដល់…

សុចរិត​បី​យ៉ាង​គឺ កាយសុចរិត​១ វចីសុចរិត​១ និង​មនោ​សុចរិត​១ បើ​បុគ្គល​ណា​មាន​សុចរិតធម៌​នេះ​ហើយ បុគ្គល​នោះ​ជា​បណ្ឌិត​មានគំនិត​ល្អ មិន​បណ្ដោយ​ឲ្យ​ជីវិត​លឿន​ទៅ​ប៉ះ​ទង្គុក​ពាន​ពារ​លើ​គំនរ​គ្រោះថ្នាក់​ឡើយ ។

ពុទ្ធឱវាទ​បាន​បង្ហាញ​ពី​ឧបាយ​ដែល​នឹង​ចៀសវាង​គ្រោះថ្នាក់​នោះ​មាន​តែ​បី​ទេ​គឺៈ

១-​សុចរិតធម៌​បាន​ដល់ សុចរិត​កាយ គឺ​មិន​បៀតបៀន​ជីវិត​របស់​ខ្លួន​និង​សត្វ​ដទៃ មិន​លួច​ប្លន់​បុត្រ​ភរិយា​ស្វាមី​និង​ទ្រព្យសម្បត្តិ​របស់​ជន​ដទៃ និង​មិន​ផឹកសុរា​ជាដើម ។

២-​សុចរិត​វាចា គឺ​មិន​និយាយ​កុហក​ភូតភរ​ញុះញង់ បំបែកបំបាក់​ចាក់ចុច​ធ្វើ​ឲ្យ​អ្នក​ដទៃ​វិនាស​ជាដើម ។

៣-​សុចរិត​ចិត្ត គឺ​មិន​គុំកួន​ព្យាបាទ​អ្នក​ដទៃ​និង​មិនរ​ប៉ឹង​រឹងរូស​ចចេស​ជំទាស់​នឹង​សភាវៈ​ពិត ចេះ​ជឿ​កម្ម​និង​ផលរប​ស់កម្ម​ជាដើម ។

សុចរិត​បី​នេះ​កើត​មាន​ដល់​បុគ្គល​ណា បុគ្គល​នោះ​រមែង​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ការ​រិះរក​ឧបា​យ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ប្រចាំជីវិត​ទុក​មុន​ជា​ដរាប មិន​បណ្ដោយ​ឲ្យ​ជីវិត​លឿន​ទៅ​ប៉ះ​ទង្គុក​ពាន​ពារ​លើ​គំនរ​គ្រោះថ្នាក់​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ