លិច​ផ្លូវ​ជុំវិញ​ផ្សារ​ដងទង់​ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ផ្លូវលំ​២​នៅ​ខេត្តកោះកុង


ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​ជាប់​រហូត​តាំងពី​យប់​រហូត​ដល់​ពេល​នេះ បណ្តាល​ឲ្យ​មានការ​ជន់​លិច​ផ្លូវ​ជុំវិញ​ផ្សារ​ដងទង់ ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។ នេះបើយោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយនាថ្ងៃទី០៤ ខែសីហានេះ ។

ក្រសួង​បាន​បញ្ជាក់​ថា ដោយ​មាន​ភ្លៀង​ធ្លាក់​មួយ​យប់​មក​ទល់​ពេល​ព្រឹក​ថៃ្ង​ទី​៤ នេះ​ទៀត​ធ្វើ​ឲ្យ​លិច​ផ្លូវលំ​ចំនួន​០២​កន្លែង ក្នុង​ឃុំ​តា​ទៃ​លើ ស្រុក​ថ្ម​បាំង ខេត្តកោះកុង ។

សូម​រំលឹក ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៥-១១ ខែសីហា ឆ្នាំ​២០២០ កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្សោយ ។

ក្រសួង​បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​០៥-០៦ ខែសីហា អាច​នឹង​មាន​ភ្លៀង​ខ្លាំង​កើតឡើង ហើយ​ជាមួយ​គ្នា​នេះ ក្រសួង​អំពាវនាវ​សូម​ប្រជាពលរដ្ឋ បន្ដ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ ដែល​នៅ​បន្ត​កើត​មាន ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ