ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man UTD ឈាន​ដល់​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ​ជាមួយ Sancho

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប​បិសាច​ក្រហម Manchester United កាន់តែឈាន​ជិត​សម្រេច​កិច្ចព្រមព្រៀង​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន ដែល​មាន​រយៈពេល ៥​ឆ្នាំ​ជាមួយ​កីឡាករ Jadon Sancho…

អង់គ្លេស ៖ ក្លិប​បិសាច​ក្រហម Manchester United កាន់តែឈាន​ជិត​សម្រេច​កិច្ចព្រមព្រៀង​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន ដែល​មាន​រយៈពេល ៥​ឆ្នាំ​ជាមួយ​កីឡាករ Jadon Sancho ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sport បានឱ្យ​ដឹង​ថា បើ​ទោះបីជា​ការ​ពិភាក្សា​ត្រូវ​គ្នា​លើ​កិច្ចព្រមព្រៀង​ផ្ទាល់ខ្លួន​ជាមួយ Sancho ក៏​ពិតមែន ប៉ុន្តែ Man United ត្រូវ​បន្ត​ចរចា​លើ​តម្លៃ​នៃ​ការ​ផ្ទេរ​ជាមួយ​ក្លិប Dortmund បន្ត​ទៀត​។ ខណៈ​ដែលក្លិបយក្ស​អា​ល្លឺ​ម៉​ង់​មួយ​នេះ ចង់បាន ១០៨​លាន​ផោន​ពី​ការ​ផ្ទេរ​ខ្សែបម្រើជម្រើសជាតិ​អង់គ្លេស​វ័យ​២០​រូប​នេះ​។ ហើយ​ការ​ចរចា​អាច​នឹង​ដឹង​លទ្ធផល​ក្នុង​ស​ប្តា​ហ៍​នេះ ឬ​ក៏​នៅ​ស​ប្តា​ហ៍​ក្រោយ​។

ទោះជា​មិន​អាច​ជួយ Dortmund ឱ្យ​ឈ្នះ​ជើងឯក​លី​គ​រដូវ​កាល​នេះ ប៉ុន្តែ Jadon Sancho បាន​បង្ហាញ​ទម្រង់​លេង​ដ៏​លេចធ្លោ​មួយសម្រាប់​រដូវ​កាល​នេះ។ ដោយ​រកបាន ២០​គ្រាប់ និង​បោះ​បាល់​ឱ្យ​មិត្តរួមក្រុមសម្រេច​គ្រាប់​បាល់​បាន ២០​លើក​នៅ​គ្រប់​កម្មវិធី​ទាំងអស់​៕