ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទុក្ខ​​កើត​អំពី​ការ​ថ្នាំ​ងថ្នាក់​ចិត្ត

3 ឆ្នាំ មុន

សម័យមួយ​នា​វេលា​រសៀល ព្រះ​មាន​ព្រះ​ភាគ​បាន​ទេសនា​អប់រំ​ពុទ្ធបរិស័ទ​ដោយ​ទាញ​យក​ហេតុ​ដែល​នាំ​ឱ្យ​កើតទុក្ខ​មក​អាង​យ៉ាងនេះ​ថា សេចក្តី​ទុក្ខ​របស់​សត្វលោក​កើតមក​អំពី​យើង​នៅ​មាន​សេចក្តី​ប្រកាន់​មាំ សេចក្តី​ថ្នាំងថ្នាក់​ចិត្ត និង​ការ​ចង្អៀតចង្អល់​ចិត្ត ដែល​ជា​ប្រភព​នាំ​ឱ្យ​កើតទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ឱ្យទៅ​ជា​ទុក្ខ​ដ៏​ខ្លាំងក្លា​តាម​ផ្លូវ​កាយ ។ តាម​ធម្មតា​មនុស្ស​យើង​ចេះ​តែ​ប្រកាន់​មាំ ជម្នះ​មិន​ព្រម​ទទួលយក​បច្ច័យ​ដែល​បាន​តាក់​តែ​​ង​​មក​គឺ​ចេះ​តែ​មានការ​ប្រកាន់ ថ្នាំងថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ​ទើប​ទៅ​ជា​រឿង​ភ័យ​ខ្លាច…

សម័យមួយ​នា​វេលា​រសៀល ព្រះ​មាន​ព្រះ​ភាគ​បាន​ទេសនា​អប់រំ​ពុទ្ធបរិស័ទ​ដោយ​ទាញ​យក​ហេតុ​ដែល​នាំ​ឱ្យ​កើតទុក្ខ​មក​អាង​យ៉ាងនេះ​ថា សេចក្តី​ទុក្ខ​របស់​សត្វលោក​កើតមក​អំពី​យើង​នៅ​មាន​សេចក្តី​ប្រកាន់​មាំ សេចក្តី​ថ្នាំងថ្នាក់​ចិត្ត និង​ការ​ចង្អៀតចង្អល់​ចិត្ត ដែល​ជា​ប្រភព​នាំ​ឱ្យ​កើតទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ឱ្យទៅ​ជា​ទុក្ខ​ដ៏​ខ្លាំងក្លា​តាម​ផ្លូវ​កាយ ។

តាម​ធម្មតា​មនុស្ស​យើង​ចេះ​តែ​ប្រកាន់​មាំ ជម្នះ​មិន​ព្រម​ទទួលយក​បច្ច័យ​ដែល​បាន​តាក់​តែ​​ង​​មក​គឺ​ចេះ​តែ​មានការ​ប្រកាន់ ថ្នាំងថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ​ទើប​ទៅ​ជា​រឿង​ភ័យ​ខ្លាច គឺ​ខ្លាច​នេះ​ខ្លាច​នោះ ឬ​ខ្លាច​ចាស់ មិន​ចង់​ចាស់​ជាដើម ព្រោះ​ចាស់​ទៅ​វា​ត្រូវ​អស់​ស្អាត អស់​សង្ហា ដូច្នេះ​សេចក្តី​ទុក្ខ​ក៏​កើតឡើង​ភ្លាម​ទាន់​ពេលវេលា គឺ​ទុក្ខ​ព្រោះតែ​ខ្លាច​ទាំងអស់​នោះឯង ។

តែបើ​បុគ្គល​មិន​មានការ​ប្រកាន់​មាំ​ក្នុង​រូប​កាយ​ដ៏​សំអុយ​នេះ​ទេ សេចក្តី​ទុក្ខ​ក៏​នៅ​ត្រឹមតែ​ជា​ទុក្ខ​ធម្មតា​ៗ​ប៉ុណ្ណោះ មិន​មានរឿង​អ្វី​ដែល​ត្រូវ​កើតទុក្ខ​តាម​ផ្លូវចិត្ត​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ