អតីត​កីឡាការិនី​បាល់ទះ​​ម្នាក់ ​ប្រទះ​ឃើញ​​បាត់​បង់​ជីវិត​​នៅ​ក្នុងផ្ទះ


កូរ៉េ​ខាងត្បូង ៖ យោង​ទៅ​តាម​ភ្នាក់ងារ​ប៉ូ​លី​ស​ខេត្ត Gyeonggi បាន​រាយការណ៍​ឱ្យ​ដឹង​ថា អតីត​កីឡាការិនី​បាល់ទះ​អាជីព Go Yoo-min អាយុ ២៥​ឆ្នាំ ​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​បាត់​បង់​ជីវិត​នៅ​ក្នុងផ្ទះ​របស់​នាង ​ក្នុង​ទីក្រុង Gwangju នៅ​ម៉ោង​ប្រហែល ៩​និង​៤០​នាទី​យប់​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា​កន្លង​ទៅ​។

សាកសព​របស់​នាង​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​មិត្ត​រួម​ក្រុម​ម្នាក់ ដែល​​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​នាង ខណៈ​​ដែល Yoo-min មិន​បាន​ឆ្លើយ​តប​ទូរស័ព្ទ​។ ប៉ូ​លី​ស​មិន​បាន​រក​ឃើញ​សញ្ញា​នៃ​ការ​វាយ​តប់​គ្នា​នោះ​ទេ​។ ហើយជាបឋម​ប៉ូលិស​ដាក់​ការ​សង្ស័យ​ថា ជា​ករណី​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង ហើយ​ប៉ូ​លី​សនឹង​ធ្វើការ​ស៊ើបអង្កេត ​ដោយ​ផ្អែក​លើ​អ្នក​ស្គាល់គ្នា និង​ការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​ឌី​ជី​ថ​ល​​ទូរស័ព្ទ​របស់ Yoo-min។

ជំរាប​ជូន​ថា Go Yoo-min ជា​អតីត​កីឡាការិនី​របស់​ក្រុម Hyundai E&C Hillstate ចាប់​តាំងពី​ឆ្នាំ​២០១៣ រហូត​ដល់​ឆ្នាំ​២០២០​។ ទោះ​យ៉ាងណា នាង​បាន​សម្រេច​ចាក​ចេញពី​ក្រុម​កាលពី​ខែមីនា ដោយ​មិន​ផ្តល់​ហេតុផល​ជាក់លាក់​ណាមួយ​។ មុន​ពេល​សហព័ន្ធ​បាល់ទះ​កូរ៉េ​ខាងត្បូង (KOVO) បាន​បញ្ជាក់​ពី​ការ​ចូល​និវត្តន៍​របស់​នាង​កាលពី​ខែឧសភា​។

ខណៈ​ការ​ស៊ើបអង្កេត​កំពុង​ដំណើរការ ក្នុង​នោះ​ក៏​មាន​ទស្សនៈ​ខ្លះ​លើក​ឡើង​ថា ការ​បាត់​បង់​ជីវិត​​​របស់​នាង អាច​មក​ពី​ការ​ប៉ះពាល់​ផ្លូវចិត្ត ដែល​បណ្តាល​មក​ពី​គំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធើរណិត​។ ព្រោះ​កន្លង​មក​នាង​ត្រូវ​បាន​រាយការណ៍​ថា បាន​ទទួល​រង​ការ​ព្យាបាទ​ឥត​ឈប់​ឈរ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើរ​ណិត​។ ខណៈ​អ្នក​ប្រើប្រាស់​បានបង្ហាញ​មតិយោបល់​ដ៏​ឃោរឃៅ​ មិន​ត្រឹមតែ​អំពី​ទម្រង់​លេង​របស់​នាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​មតិ​រិះគន់ និង​ការ​យាយី​ផ្លូវភេទ​ទៀត​ផង​៕ (​ដក​ស្រង់​ចេញពី koreatimes)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ