ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២​នាក់​ដែល​រត់​ចេញពី​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តព្រៃវែង​ត្រូវ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​វិញ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖​បុរស​០២​នាក់ ដែល​បាន​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តព្រៃវែង សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​វិញ​ហើយ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៉ី​បាន​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តព្រៃវែង នា​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ ។…

ខេត្តព្រៃវែង ៖​បុរស​០២​នាក់ ដែល​បាន​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តព្រៃវែង សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​វិញ​ហើយ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៉ី​បាន​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តព្រៃវែង នា​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ ។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​បាន​ចេញផ្សាយ ។

មក​ដល់​ពេល​នេះ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការ​នគរបាល​ខេត្ត បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ដោយ​បាន​រក​ឃើញ និង​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ក៏​បាន​នាំ​ខ្លួន​មនុស្ស​ទាំង​២​នាក់​នេះ ត្រឡប់​មក​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ ។

បុរស​ទាំង​០២​នាក់​នេះ​ទី​១- ឈ្មោះ កំសត់ វិស័យ អាយុ​២១​ឆ្នាំ និង​ទី​២-​ឈ្មោះ ច​ន កំ​សាន អាយុ​៣២​ឆ្នាំ ។

សូម​បញ្ជាក់​ជូន​ថា មនុស្ស​ទាំង​០២​នាក់​ដែល​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​បាន​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៉ី កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ។ ពួក​គេ​ត្រូវ​បាន​មន្ដ្រី​សុខាភិបាល​យក​សំណាក​ទៅ​ពិនិត្យ​ចំនួន​៣​លើក​មក​ហើយ ពោល​នៅ​ថ្ងៃ​ទី​២៣, ២៦, ២៩​កន្លង​ទៅ ហើយ​នៅ​ថ្ងៃ​ទី​០៦ ខែសីហា នឹង​ត្រូវ​យក​សំណាក​ទៅ​ពិនិត្យ​បន្ដ​ទៀត ប៉ុន្ដែ​ស្រាប់តែ​ពួក​គេ​រត់​ចេញ​នៅ​ថ្ងៃនេះ​តែ​ម្ដង ។

កន្លង​ទៅ​ក៏​ធ្លាប់​មាន​ករណី​អ្នក​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្ដា​ឡី​ស័ក​ផង​ដែរ ប៉ុន្ដែ​ត្រូវ​សមត្ថកិច្ច​រក​ឃើញ នឹង​នាំ​មក​បន្ដ​តាមដាន​សុខភាព​វិញ រហូត​ដល់​ថ្ងៃ​កំណត់​ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕