ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ឱ វណ្ណ​ឌី​ន បញ្ជាក់​ថា បុរស​២​នាក់ ដែលរត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក រក​ឃើញ​ហើយ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអោយ​ដឹង​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច នៅ​ម៉ោង​១០…

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអោយ​ដឹង​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច នៅ​ម៉ោង​១០ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​០៣ សីហា ២០២០​នេះ​ថា បុរស​ពីរ​នាក់ ដែល​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​ខេត្ត​ព្រែ​វែង កាលពី​វេលា​ម៉ោង​៤​ល្ងាច​នោះ ត្រូវ​បាន​អាជ្ញាធរ​តាម​រក​ឃើញ​ពួក​គាត់​ទាំង​២​នាក់​វិញ​ហើយ បច្ចុប្បន្ន​អាជ្ញាធរ​បាន​នាំ​មក​កន្លែង​ច​ត្តា​ឡី​ស័ក​វិញ រួច​ហើយ​ដែរ ។

សូម​ជម្រាប​ថា បុរស​២​នាក់ រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក នាំ​អោយ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​ក្នុង​ខេត្ត​ព្រែ​វែង ។ រហូត​មក​ដល់​ពេល​នេះ គេ​មិនដឹង​ពី​មូលហេតុ នៃ​ការ​រត់​ចេញ​នោះ​នៅឡើយ​ទេ​។ ប៉ុន្តែ​វា​មាន​ភាព​ចាំបាច់​ថា ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់ កុំអោយ​មាន​មនុស្ស​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​តទៅ​ទៀត ហើយ​គេ​ក៏​ត្រូវ​រក​អោយ​ឃើញ​មូលហេតុ នៃ​ការ​រត់​ចេញ​នោះ និង​ដោះស្រាយ​បញ្ហា​នោះ ដើម្បី​កុំអោយ​មានកា​រត់​ចេញ​បន្ត​ទៀត ។

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​មានការ​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក ។ ករណី​ទី​មួយ​កើត មាន​ទាក់ទង​នឹង​ស្ត្រី​ខ្មែរ​-​អា​មេ​រិ​ក ។ កា​រត់​ចេញ​បែប​នេះ បង្ក​ហានិភ័យ​អាច​នឹង​ចម្លង​មេរោគ​កូ​វី​ដ​-១៩ ដល់​អ្នក​ដទៃ បើសិនជា​ក្នុង​ករណី​ដ៏​អាក្រក់ បុរស​នោះ អាច​ត្រូវ​រក​ឃើញ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ នឹង​នាំ​អោយ​មានការ​រាតត្បាត​ជា​សហគមន៍ ។ នេះ​ជា​ឧទាហរណ៍​ដ៏​អាក្រក់ និង​ប្រកបដោយ​គ្រោះថ្នាក់ ដែល​មិន​ត្រូវ​កើត​មាន ដើម្បី​ចៀសវាង ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩​ដល់​សហគមន៍ ។ ដូច្នេះ​គេ ត្រូវ​តែ ប្រយ័ត្ន​បំផុត​ហើយ​មិន​ត្រូវ​អោយ​មាន​កើត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ