ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​ណាស់! អ្នកខ្លះ​មាន​រោគ​សញ្ញា​កូ​វី​ដ​-១៩ ច្រើន​ខែ ​ហើយ សញ្ញា​ក៏​ប្លែក​ៗ

3 ឆ្នាំ មុន

កូ​វី​ដ-១៩ កំពុង​តែ​ធ្វើ​អោយ​អ្នក​វិទ្យាសាស្ត្រ​ឈឺក្បាល ដោយសារ​តែ​ភាព​ចម្លែក​របស់​វា នៅ​ក្នុង​ការ​លេច​ចេញ​រោគ​ស​ញ្ញ និង​ថ្មី​ៗ​នេះ​មាន​ភាព​ចម្លែក​មួយទៀត គឺ​រោគ​សញ្ញា​អាច​អូស​បន្លាយ​រហូត​ដល់​ច្រើន​ខែ ក្នុង​ចំណោម​អ្នកជំងឺ​ខ្លះ ។ រោគ​សញ្ញា នៃ​កូ​វី​ដ​-១៩…

កូ​វី​ដ-១៩ កំពុង​តែ​ធ្វើ​អោយ​អ្នក​វិទ្យាសាស្ត្រ​ឈឺក្បាល ដោយសារ​តែ​ភាព​ចម្លែក​របស់​វា នៅ​ក្នុង​ការ​លេច​ចេញ​រោគ​ស​ញ្ញ និង​ថ្មី​ៗ​នេះ​មាន​ភាព​ចម្លែក​មួយទៀត គឺ​រោគ​សញ្ញា​អាច​អូស​បន្លាយ​រហូត​ដល់​ច្រើន​ខែ ក្នុង​ចំណោម​អ្នកជំងឺ​ខ្លះ ។

រោគ​សញ្ញា នៃ​កូ​វី​ដ​-១៩ ជា​ទូទៅ​លេចឡើង​រយៈពេល​ពី ២ ទៅ​១៤​ថ្ងៃ បន្ទាប់​ពី​ការ​ឆ្លង​មេរោគ ។ សញ្ញា​ទាំងនោះ​រួម​មាន​ក្តៅខ្លួន ឬ​ញាក់ ក្អក ពិបាក​ដកដង្ហើម ឬ​ដង្ហក់ អស់កម្លាំង ឈឺ​សាច់ដុំ ឈឺខ្លួន ឈឺក្បាល បាត់បង់​ក្លិន ឬ​រសជាតិ ឈឺបំពង់ក តឹង​ច្រមុះ ឬ​ហៀរ​សំបោរ ក្អួតចង្អោរ ឬ រាគ ។

ទន្ទឹម​នោះ វា​ក៏​អាច​លេច​ចេញ​រោគ​សញ្ញា​ច​ម្លែ​ង​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា​បញ្ហា​ចង្វាក់បេះដូង តឹង​ណែន​ក្នុង​ទ្រូង ឈឺសន្លាក់ មាន​កន្ទួល​ក្រហម​ជាដើម ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន The Guardian ។

គេ​ក៏សម្គាល់​ឃើញ​ភាព​ច​ម្លែ​ង​មួយ​ផ្សេង​ទៀត គឺ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ អាច​អូស​បន្លាយ​ជា​ច្រើន​ខែ​ទៀត​ផង ។ យោង​តាម​ការ​ស្រាវជ្រាវ អ្នកជំងឺ​ម្នាក់ ក្នុង​ចំណោម​២០​នាក់ គឺ​មាន​រោគ​សញ្ញា​អូស​បន្លាយ​យូរ​ដល់​ច្រើន​ខែ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ