កូ​វី​ដ​-១៩​ពិភពលោក ច្រើន​ជាង​ចំនួន​ប្រជាជន​កម្ពុជា​ដល់​ទៅ​២​លាន


កូ​វី​ដ​-១៩ ៖ ចំនួន​អ្នកមាន​មេរោគ​កូ​វី​ដ​-១៩ ពិភពលោក​បាន​កើនឡើង​ដល់​ជាង​១៨​លាន​នាក់ ដោយ​ច្រើន​ជាង ចំនួន​ប្រជាជន​កម្ពុជា​ដែល​មាន​តែ​ជាង​១៦​លាន​នាក់​។ ដូច្នេះ​ចំនួន​នេះ​គឺ​២​លាន​ច្រើន​ជាង​ប្រជាជន​កម្ពុជា សរុប​ទៅ​ទៀត ដែល​មាន​ត្រឹមតែ​ជាង​១៦​លាន​នាក់​។ ចំណែក​ចំនួន​អ្នក​ស្លាប់​វិញ​បាន​ឡើង​ដល់​៧០​ម៉ឺន​នាក់​ហើយ​។

ប្រទេស​អា​មេ​រិ​ក​នៅ​តែ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នកមាន​មេរោគ​កូ​វី​ដ​-១៩ និង​អ្នក​ស្លាប់​ដោយ​កូ​វី​ដ​-១៩ ច្រើន​ជាងគេ​បំផុត​។ អា​មេ​រិ​កមក​ដល់​ពេល​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ ចំនួន​ជិត​៤,៨​លាន​នាក់​។ បន្ត​មក​ទៀត​គឺ​ប្រេ​ស៊ី​ល ដែល​មាន​ជាង​២,៧​លាន​នាក់ ហើយ​ឥណ្ឌា​មាន​ចំនួន​ជាង​១,៨​លាន​នាក់ និង រុ​ស្ស៊ី​ចំនួន​ជាង​៨៥០ ០០០​នាក់​។ ចំណែក​ចំនួន​អ្នក​ស្លាប់​វិញ​នៅ​អា​មេ​រិ​ក​មាន​ចំនួន​ជិត​១៦​ម៉ឺន​នាក់ ហើយ​ប្រេ​ស៊ី​ល ជិត​១០​ម៉ឺន​នាក់ ឥណ្ឌា​ជិត​៤​ម៉ឺន​នាក់ និង​រុ​ស្ស៊ី​ជាង​ជាង​១៤ ០០០​នាក់​៕ ដោយ ៖ សហការី

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ