ប៊ិះ​ចាញ់បោក​គេ​អស់​គ្រឿងអគ្គិសនី តម្លៃ​ជិត​២​ពាន់​ដុល្លារ​ព្រោះតែ​ហ្វេ​ស​ប៊ុ​ក


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អាជីវករ​លក់​គ្រឿងអគ្គិសនី​ម្នាក់ បាន​ប្តឹង​កម្លាំង​មាន​សម្ថ​កិច្ច​ឲ្យ​ជួយ​ស្ទាក់​ចាប់​រថយន្ត ទេសចរណ៍​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៧៤៥៩ មួយ​គ្រឿង​ក្រោយ​ពី​រូប​គាត់ ត្រូវ​បាន​បុរស​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​រតនៈ​» ឆាត​មក​កុម្ម​ង់​ទិញ​កង្ហារ និង​ខ្សែភ្លើង​ដែល​មាន​តម្លៃ សរុប​ជិត ២​ពាន់​ដុល្លារ និង​មានឈ្មោះ «​យូ​» ជា​អ្នក​ទទួល​។

ហើយ​គាត់​ក៏​បាន​ប្រើ​បុគ្គលិក​ប្រុស​ៗ​ពីរ​នាក់ ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ឲ្យ​នៅ​ម្តុំ​ផ្លូវ​២០០៤ ដល់​រថយន្ត​ហើយ​នៅ​មិន​ទាន់​ឃើញ​វេ​លុយ​មក​ឲ្យ​នោះ ក៏​ឆាត​ទៅ​សួរ តែ​មិន​ចូល​ទាក់ទង​លែង​បាន ដោយ​មានការ​សង្ស័យ​ទើប​ប្តឹង​សម្ថ​កិច្ច​ឃាត់​ទាំង​រថយន្ត និង​អ្នកបើកបរ​តែ​ម្តង​។ ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ពេល​កន្លង​ទៅ​មាន​បុរស​ម្នាក់​ដែល​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​រតនៈ​» បាន​ឆាត​មក​កុម្ម​ង់​ទិញ​កង្ហារ និង ខ្សែភ្លើង​ដែល​មាន​តម្លៃ​សរុប​ចំនួន​ជិត​២​ពាន់​ដុល្លារ ដោយ​បង្គាប់​ឲ្យ​ដាក់​ឈ្មោះ​អ្នក​ទទួល ឈ្មោះ «​យូ​» នៅ​ឯ​ខេត្តព្រៃវែង​វិញ​។ ហើយ​រូប​គាត់​ក៏​បាន​ប្រើ​ឲ្យ​បុគ្គលិក​ប្រុស​ៗ​ពីរ​នាក់​ដឹក​ពី​ហាង​លក់​គ្រឿង​អគ្គ​ស​នី របស់​គាត់​ម្តុំ​វត្ត​កោះ តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ឲ្យ​រថយន្ត​មួយ​គ្រឿង​ខាងលើ​នៅ​រង់ចាំ​នៅ​ម្តុំ​ផ្លូវ​២០០៤​។

ពេល​ដែល​រូប​គាត់​បាន​ប្រើ​បុគ្គលិក​ដឹក​យក​ទៅ និង​លើក​អីវ៉ាន់​ដាក់​លើ​រថយន្ត​អស់ហើយ រូប​គាត់​ក៏​បាន​ឆាត​ទៅ​សួរនាំ​ឈ្មោះ «​រតនៈ​» ឲ្យ​វេរ​លុយ​មក​ឲ្យ​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ស្រាប់​ទាក់ទង​លែង​ចូល ដោយ​រូប​បុគ្គលិក​របស់​គាត់​ម្នាក់​ឡើង​ជិះ​ក្នុង​រថយន្ត និង​ម្នាក់​ទៀត​ជា​អ្នក​បើក​រ៉ឺ​ម៉ក​តាម​ផង​ដែរ​។ តាម​ប្រភព​ដដែល បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​រូប​គាត់​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ទៅ​បុរស​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ រតនៈ សួរនាំ​រឿង​វេ​លុយ​ឲ្យ​លែង​បាន​ហើយ​បុគ្គលិក​របស់​គាត់​ជិះ​នៅ​ក្នុង​រថយន្ត ដោយ​មាន​បុរស​ម្នាក់​ចេះ​តែ​បើក​ចុះឡើង បន្តិច​ទៅ​ទិ​នេះ​បន្តិច​ទៅ​ទីនោះ​ដោយ​មានការ​សង្ស័យ​រូប​គាត់​ក៏​បាន​ប្តឹង​កម្លាំង​មាន​សម្ថ​កិច្ច​ឲ្យ​ជួយ​ឃាត់​រថយន្ត​ខាងលើ​តែ​ម្តង​។

ភ្លាម​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ក៏​បាន​ធ្វើការ​សួរនាំ​បុរស​ជា​អ្នកបើកបរ រថយន្ត​ខាងលើ បាន​និ​យ​យាយ​ប្រាប់​ថា «​រូប​គាត់​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ យូ ជា​អ្នកលក់​គ្រឿងអគ្គិសនី​នៅ​ផ្សារ​ស្នេហ៍ ម្តុំ​ភ្នំ​ឈើ​កាច់ ស្រុក​បាភ្នំ​ខេត្តព្រៃវែង មានផ្ទះ​ក្បែរ​គ្នា​ជួល​ឲ្យ​ដឹក​គ្រឿងអគ្គិសនី​យក​ទៅ​ឲ្យ​ក្នុង​តម្លៃ​៣០​ដុល្លារ និង​បាន​ប្រាប់​ថា រូប​គាត់​បាន​វេរ​លុយ​ទៅ​ឲ្យ​ឈ្មោះ រតនៈ រួច​ហើយ​»​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ ទំនងជា​ស្ត្រី​រង​គ្រោះ ជា​អ្នកលក់​គ្រឿងអគ្គិសនី​ចាញ់បោក​បុរស​ម្នាក់​ដែល​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​រតនៈ​» ធ្វើ​ជា​កុម្ម​ង់​ទិញ​កង្ហារ និង ខ្សែភ្លើង រួច​ហើយ​យក​ទៅ​លក់​បន្ត​ឲ្យ​បុរស​ម្នាក់​ឈ្មោះ «​យូ​» បន្ត​យក​លុយ​របស់​ហើយ​ក៏​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក របស់​គេ​តែ​ម្តង​ទៅ​តាម​មើល​។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ទីតាំង​ហាង​លក់​គ្រឿងអគ្គិសនី​ខាងលើ មាន​ទីតាំង​ស្ថិត​នៅ​ម្តុំ​វត្ត​កោះ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ជា​កន្លែង​កើតហេតុ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ក៏​បាន​ប្រគល់​ទាំង​រថយន្ត គ្រឿងអគ្គិសនី​នៅ​ក្នុង​រថយន្ត និង​បុរស​អ្នក បើកបរ​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​បឹង​រាំង​ធ្វើការ​សាកសួរ​ជា​បន្ត​ទៀត​៕ ដោយ ៖ ភី ផល

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ