UniDry ផ្តល់ជូនពិសេសមិនធ្លាប់មាន ! ចែកមាសសុទ្ធសរុបរហូតដល់ ១០តម្លឹង.. ១០តម្លឹង ! (វីដេអូ)


រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០២០ (ថ្ងៃទី ៣១ខែធ្នូ) ផលិតផល ខោទឹកនោមក្មេង UniDry ផ្តល់ឱកាសពិសេសដល់អតិថិជន ដើម្បីមានសំណាងឈ្នះនូវ រង្វាន់ចិញ្ចៀនមាសសុទ្ធ ១ជី ចំនួន ១០០រង្វាន់ ដើម្បីជាការថ្លែងអំណរគុណដល់រាល់ អតិថិជនដែលតែងតែជួយគាំទ្រផលិតផល UniDry ។

លក្ខខណ្ឌងាយៗសម្រាប់អតិថិជន ដែលមានបំណងចូលរួមផ្សងសំណាងដើម្បីឈ្នះរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានដូចខាងក្រោម ៖

១- ដោយគ្រាន់តែជាវនូវរាល់ផលិតផលខោទឹកនោម UniDry រួចហែកយកសន្លឹកឆ្នោត ដែលមាននៅលើថង់ ។
២- បំពេញព័ត៌មានលើសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ។
៣- វាយលេខកូដលើសន្លឹកឆ្នោត និងភ្ជាប់ជាមួយរូបថតសន្លឹកឆ្នោតដែលបំពេញរួចនោះ ផ្ញើរទៅកាន់ទំព័រហ្វេសប៊ុក UniDry Cambodia ជាការស្រេច ។
៤- ក្រុមការងារ UniDry នឹងធ្វើការឆ្លើយតប និងកត់ត្រាយ៉ាងល្អិតល្អន់ ហើយបោះពុម្ពជាថ្មី ដូចច្បាប់ដើម របស់អ្នកសម្រាប់ធ្វើការចាប់រង្វាន់ ។

ការចាប់រង្វាន់មានចំនួន ៣លើក ៖ លើកទី១ នៅដើមខែតុលា ឆ្នាំ ២០២០ លើកទី ២ នៅចុងខែវិច្ឆិការ ឆ្នាំ ២០២០ និងលើកចុងក្រោយនៅដើមខែមករា ឆ្នាំ ២០២១ ។ ហើយ ការចាប់រង្វាន់នឹងធ្វើឡើងដោយការ Live ផ្ទាល់នៅលើ ទំព័រហ្វេសប៊ុក UniDry Cambodia ។ សម្រាប់ព័ត៌មានបន្ថែម និងឱកាសឈ្នះរង្វាន់ សូមទំនាក់ទំនងមកកាន់លេខលេខទូរស័ព្ទ 023 977 805 / 011 626 879 ឬទំព័រហ្វេសប៊ុក UniDry Cambodia ។

គួរបញ្ចាក់ផងដែរ ខោទឹកនោមUniDry ត្រូវបានរចនាជាពិសេសសម្រាប់ក្មេងគ្រប់អាយុ ចាប់ពីទើបនឹងកើត រហូតដល់ទម្ងន់ ២៥គីឡូក្រាម ដែលមានទំហំដូចជា S, M, L, XL, XXL ដែលសាកសមសម្រាប់ក្មេងរពឹស ជាមួយនឹងភាពស្រស់ថ្លា ទន់ល្មើយ និងជក់ទឹកបាន យ៉ាងល្អ ។

ក្រុមហ៊ុន វីន ស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជារោងចក្រផលិតខោទឹកនោមទី ១ នៅ ក្នុងរាជធានីភ្នំពេញនៃប្រទេស កម្ពុជា ត្រូវបានដំណើរការនៅខែមេសា ឆ្នាំ២ ០១៨ និង កំពុងផ្តល់នូវឱកាសការងារដល់ប្រជាជនកម្ពុជាជាច្រើននាក់ ។ ក្នុងនាមជា ក្រុមហ៊ុន ផលិតខោទឹកនោមដែលឈានមុខគេមួយនៅអាស៊ី ក្នុងការចែកចាយផលិតផល និង សេវាកម្មដែលយើងផ្តល់ជូនត្រូវបានទទួលស្គាល់ដោយ ស្តង់ដារអន្តរជាតិ ដែលមាន គុណភាព និងជាប់ពានរង្វាន់ជាបច្ចេកវិទ្យាលំដាប់ពិភពលោក ៕ អត្ថបទសហការ

https://www.facebook.com/watch/?v=700643540336704
Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ