ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​១០​ផ្សេង​ទៀត​ខណៈ​ទើប​បញ្ចប់​ជាមួយ​ចិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ទើបតែ​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ កម្ពុជា​គ្រោង​នឹង​បន្ត​ចរចា​ជាមួយ​ប្រទេស​ប្រមាណ​១០​ផ្សេង​ទៀត ដើម្បី​យក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី ក្នុង​បំណង​បើក​ទីផ្សារ​អោយ​កាន់តែ​ធំ​ជាមួយនឹង​ពិភពលោក ។ បើ​តាម​លោក​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ សីហា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ទើបតែ​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ កម្ពុជា​គ្រោង​នឹង​បន្ត​ចរចា​ជាមួយ​ប្រទេស​ប្រមាណ​១០​ផ្សេង​ទៀត ដើម្បី​យក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី ក្នុង​បំណង​បើក​ទីផ្សារ​អោយ​កាន់តែ​ធំ​ជាមួយនឹង​ពិភពលោក ។

បើ​តាម​លោក​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ សីហា ២០២០ នៅ​ឯ​ខេត្តកោះកុង​ថា ក្រៅពី​ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង កម្ពុជា​គ្រោង​នឹង​ធ្វើការ​ចរចា​យក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ផ្សេង​ទៀត​ដូច​ជា​ជាមួយ​ប្រទេស​អង់គ្លេស អា​មេ​រិ​ក ជប៉ុន ម៉ុង​ហ្គោ​លី ឥណ្ឌា និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ា​ន ដែល​មាន​សមាជិក​៥​ប្រទេស​គឺ​អា​មេ​នី បេឡា​រុស កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​សហព័ន្ធ​រុ​ស្ស៊ី​ផង​ដែរ ។ លោក​ថា​៖« ក្រសួងពាណិជ្ជកម្ម​ក៏​បាន​បង្កើត​ក្រុមការងារ​ដើម្បី​រៀបចំ​គោ​នយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​ជាមួយ​ប្រទេស​គោលដៅ​ទាំងអស់​រួចរាល់​អស់ហើយ​ផង​ដែរ » ។

លោក​បន្ត​ថា ថ្មី​ៗ​នេះ​កម្ពុជា​ទើបតែ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ បញ្ចប់​នៃ​កិច្ចចរចា បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន និង​រង់ចាំ​ពេលវេលា​ចុះហត្ថលេខា​តែ​ប៉ុណ្ណោះ ហើយ​កិច្ច​ប្រម​ព្រៀង​នៃ​នឹង​ផ្ដល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​កម្ពុជា អោយ​ទទួល​បាន​ផល​ចំណេញ​ពី​ការ​អនុគ្រោះ​ពន្ធ ក្នុង​ការ​នាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​ចិន ។ មាន​ន័យ​ថា នៅ​ពេល​កិច្ចព្រមព្រៀង​នៃ​ចូល​ជា​ធរមាន ទំនិញ​ជា​ច្រើន​មុខ នឹង​ត្រូវ​ទម្លាក់​ពន្ធ​ចូល​ដោយ​ស្វ័យប្រវត្តិ ។

លោក​បន្ថែម​ថា ក្រសួងពាណិជ្ជកម្ម បាន​និង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ ជា​ផែនទី​បង្ហាញផ្លូវ​ដែល​មាន​ភាព​ស៊ី​ច្រ​វ៉ា​ក់​គ្នា និង​ប្រទាក់ក្រឡា​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ​មួយ​ចំនួន​ទៀត ហើយ​នៅ​ក្នុង យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ២០១៩-២០២៣ មានការ​សិក្សា​លម្អិត​លើ​វិស័យ​ស្ដី​ពី ឧស្សាហកម្ម​ធុន​ស្រាល​សម្រាប់​ពង្រីក និង​ធ្វើ​ពិពិធ​កម្ម​សម្រាប់​ការ​នាំ​ចេញ ដែល​ក្នុង​ការ​សិក្សា​នេះ ក៏​បាន​ផ្ដោត​ផង​ដែរ​លើ​ការ​ពង្រឹង និង​អភិវឌ្ឍន៍​សមត្ថភាព​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​កា​រត​ភ្ជាប់

Backward Linkage ជាមួយនឹង​ឧស្សាហកម្ម​ធំ​ៗ ដូច​ជា​វិស័យ​កាត់ដេរ ជាដើម ។
បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​កន្លង​មក​ថា នៅ​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​ចូល​ជា​ធរមាន ទំនិញ​ពី​កម្ពុជា​រាប់រយ​មុខ​នឹង​ត្រូវ​នាំ​ចូល​ទីផ្សារ​ចិន​ដោយ​មិន​ចាំបាច់​បង់ពន្ធ​ហើយ​ទំនិញ​រាប់​ម៉ឺន​មុខ​ទៀត​ក៏​នឹង​ត្រូវ​ចរចា​ជាមួយ​ភាគី​ចិន​ក្នុង​ការ​នាំ​ចូល​ដោយ​មិន​បង់ពន្ធ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ