ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សំបុក​​ក្រុម​ជនជាតិ​ចិន​ចាប់​ចិន​គ្នាឯង​ជំរិត​​ទារប្រាក់​បានហើយ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​របាយ​ការ​បឋម​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ នគរបាល​ខេត្ត​ព្រះ​សី ហ​នុ រយៈពេល​២ទៅ​៣​ថ្ងៃនេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​របាយ​ការ​បឋម​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ នគរបាល​ខេត្ត​ព្រះ​សី ហ​នុ រយៈពេល​២ទៅ​៣​ថ្ងៃនេះ បាន​បើក​យុទ្ធនាការ​ស្រាវជ្រាវ​បង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ ៧​នាក់​(​ស្រី​១)​ជា​ជនជាតិ​ចិន ពាក់ព័ន្ធ​នឹង​ករណី​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់ និង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​) ។

​​នៅវេលាម៉ោង​​​១០​និង​​៣០នាទី​យប់​​ថ្ងៃ​ទី​៣០ ​កក្កដា​ ឆ្នាំ​២០២០ មាន​ប្រជា ពលរដ្ឋ​បាន​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​ថា ពួក​គាត់​បាន​ឃើញ​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ៧​នាក់ (​ស្រី​១​នាក់​) បាន​ធ្វើ​សកម្មភាព​ចាប់​ជនជាតិ​ចិន ២​នាក់ (​ស្រី​១ និង​ប្រុស​១) ចុះ​ពី​រថយន្ត​១​គ្រឿង​ម៉ាក RANGE ROVER ពណ៌​ស ផ្លា​ក​លេខៈ ភ្នំពេញ 2BR-3333 ចូល​ទៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង ដែល​នៅ​ផ្លូវ​ទៅ​លើ​ភ្នំ ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដោយ​ប្រើ​កាំ​ប៉ិត​ភ្ជង់​​ក​ជន​រង​គ្រោះ ។

បន្ទាប់​ពី​ទទួល​បាន​ព​ត៌​មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​​កម្លាំង​អធិការដ្ឋាន​នក​របាល​ក្រុងព្រះសីហនុ និង​មានការ​ដឹកនាំ​
សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​រំដោះ​បាន​ជន​រង​គ្រោះ​១​នាក់ ភេទ​ប្រុស រីឯ​ជន​សង្ស័យ​ពេល​ដឹង​ថា​ កម្លាំង​សមត្ថកិច្ច​មក​ដល់ បាន​ផ្លោះ​របង​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​បាត់ ។

បន្ទាប់​មក​កម្លាំង​ជំនាញ​យើង បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​ជន​រង​គ្រោះ ១​នាក់​ទៀត ភេទ​ស្រី ដែល​ត្រូវ​ជនសង្ស័យ​ចាប់​យក​ទៅ​ឃុំ​ទុក​នៅ កន្លែង​ផ្សេង ។ រហូត​ដល់វេលាម៉ោង​៥ល្ងាច​​ថ្ងៃ​ទី​៣១ កក្កដា ២០២០ ទើប​កម្លាំង​ជំនាញ​យើង​កំណត់​បាន​ទីតាំង​ដែល​ជនសង្ស័យ​ឃុំខ្លួន​ជន​រង​គ្រោះ​ភេទ​ស្រី​នោះ គឺ​នៅ​បន្ទប់​បឹង​ហ្គា​ឡូ​មួយ​កន្លែង ស្ថិត នៅ​អូរ​ត្រេះ​២ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ សីហ​នុ ទើប​បើក​កិច្ច​ប្រតិបត្តិការ​រំដោះ​បាន​ជន​រង​គ្រោះ និង​ឃាត់ ខ្លួន​បាន​ជនសង្ស័យ ៤​នាក់ ដែល​នៅ​យាម​ជន​រង​គ្រោះ​ក្នុង​បន្ទប់ ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ​បំភ្លឺ​ពី​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​បាន​បក្ខពួក​របស់​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ៣​នាក់​(​ស្រី​១)​បន្ថែម​ទៀត គឺ​នៅវេលាម៉ោង​២​និង​៣០នាទីរសៀល​​ថ្ងៃ​ទី​១ សីហា ២០២០ ​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ឃាត់​ខ្លួន​ជនសង្ស័យ​១​នាក់ ភេទ​ប្រុស ។​

នៅ​វេលាម៉ោង​៩​ថ្ងៃ​ទី​២ សីហា ២០២០ នៅ​ភូមិ​២ សង្កាត់​៣ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ភេទ​ស្រី និង​នៅវេលាម៉ោង​​​​៦​និង​​៤០នាទីយប់​​ថ្ងៃ​ទី ២ សីហា ២០២០ នៅ​ចំណុច​អូរ​ត្រេះ​២ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន ជនសង្ស័យ​បាន ១​នាក់ ភេទ​ប្រុស ។ សរុប​កម្លាំង​ជំនាញ​របស់​យើង​ឃាត់ខ្លួន​ជន សង្ស័យ​បាន ៧​នាក់​(​ស្រី​១)​។

​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ ក្នុងនោះម្នាក់​​​ឈ្មោះ XIANG YAYANGZI ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ ស្នាក់​នៅ​សណ្ឋាគារ និង​កាស៊ីណូ​ស៊ី​ហ៊ូ ស្ថិត​នៅ ភូមិ​១ សង្កាត់​៣ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​។ សម្ភារៈ​បាត់បង់​: ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​៧៥.០០០ដុល្លា​រអា​មេ​រិ​ក​), លុយ​៥០,០០០​យន់​ (​វេ​រ​យក​ពី​កុង​ធនាគារ​), ​ខ្សែដៃ ១​ខ្សែ​,​ខ្សែ​ក​និង​បន្តោង​ខ្សែ​ក​១​ខ្សែ​,​នាឡិកាដៃ​១​គ្រឿង​,​ ចិញ្ចៀន​៣ វង់​,​ក្រវិល​១​គូរ​,​កាបូប​១ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ។

​និង​ម្នាក់​ទៀត​​ឈ្មោះ ZHONG YUHAO ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នកបើកបរ​រថយន្ត ស្នាក់​នៅ​សណ្ឋាគារ​និង​កាស៊ីណូ ស៊ី​ហ៊ូ ស្ថិត​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ សម្ភារ​បាត់បង់​: លុយ​៤,២០០ដុល្លារ​អា​មេ​រិ​ក, លិខិត ឆ្លង​ដែន​១​ក្បាល​, វ៉ា​លី​សំលៀក​បំពាក់​១ មាន​សំលៀក​បំពាក់ និង​របស់​ប្រើប្រាស់​មួយ​ចំនួន ។

ជនសង្ស័យ​ទាំង​៧​នាក់​​ខាងលើរួមមាន ១-​ឈ្មោះ TAN ZHICHAO ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​រកស៊ី លិខិតឆ្លងដែន​លេខៈ G55317276 ស្នាក់​នៅ​ក្រុម ១៦ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ២-​ឈ្មោះ ZHOU HONGLI ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​ក្រុម ១៦ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ៣-​ឈ្មោះ LIU DONG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខៈ E02546689 ស្នាក់​នៅ​មិន​ពិតប្រាកដ ។

៤-​ឈ្មោះ ZHUO MING ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​មិន​ពិតប្រាកដ ៥-​ឈ្មោះ LI XINGANG ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខៈ G49043703 ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ៦-​ឈ្មោះ TANG LU ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ លក់​សត្វ​ចិ​ញ្ចិ​ម និង​ព្យាបាល​សត្វ កាន់​លិខិតឆ្លងដែន​លេខៈ EA2157194 ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ​និង​៧-​ឈ្មោះ YANG JIAN YU ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ស្នាក់​នៅ​អូរ ត្រេះ​២ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

កម្លាំង​សមត្ថកិច្ច​​បាន​ធ្វើការ​ដកហូត​បាន​សម្ភារ​វត្ថុ​តាង​ផ្សេង​ៗ​មួយ​ចំនួន​ពី​ជនសង្ស័យ ដោយ​សម្ភារ​វត្ថុ​តាង​ខ្លះ​គឺជា​របស់​ជន​រង​គ្រោះ ។

ករណី​នេះ​គឺ​ក្រុម​ជនសង្ស័យ​បាន​រៀបចំ​ផែនការ​ចាប់ជំរិត​ជន​រង គ្រោះ ដោយ​ដំបូង​ជនសង្ស័យ​បាន​ធ្វើ​ជា​រាប់អាន​ជន​រង​គ្រោះ​ក្នុង នាម​ជា​ជនជាតិ​ចិន​ដូច​គ្នា ហើយ​ណាត់ជួប​មុខ​គ្នា​ដើម្បី​ទទួលទាន​អាហារ​ជាដើម ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មានការ​ទុកចិត្ត​ទៅ​លើ​ជនសង្ស័យ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​រៀបចំ​ផែនការ​ចាប់​ជន​រង គ្រោះ​ជំរិត​ទារប្រាក់​តែ​ម្តង ព្រមទាំង​ប្លន់​យក​លុយ និង​សម្ភារ​មាន តម្លៃ​ដែល​នៅ​ជាប់​ខ្លួន​ជន​រង​គ្រោះ​ថែម​ទៀត ។

រីឯ​រថយន្ត​របស់​ជន​រង​គ្រោះ​ម៉ាក RANGE ROVER ពណ៌​ស ផ្លា​ក​លេខៈ ភ្នំពេញ 2BR-3333 ជនសង្ស័យ​បាន​យក​ទៅ​ប្លុង​ចោល​នៅ តាម​ផ្លូវ​មុខ កាស៊ីណូ​ហូ​លី​ដេរ ស្ថិត​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ