​ក្រុម​លួច​គាស់​ផ្ទះ​ដុះ​ស្លែ​មួយ​ក្រុម​​នៅ​ក្រុង​តា​ខ្មៅ ពេល​នេះ​អស់​លក្ខណ៍​ហើយ


ខេត្តកណ្តាល ៖ ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ ឈឿ​ន សុចិត្ត និង​លោក​អភិ​បាល​ក្រុង​តា​ខ្មៅ កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​សហការ​ជាមួយ​លោក​ចៅសង្កាត់​តា​ខ្មៅ បាន​ធ្វើ​ការ​បង្ក្រាប​ក្រុម​លួច​គាស់​ផ្ទះ​ដុះ​ស្លែ​មួយ​ក្រុម នៅ​ក្រុង​តា​ខ្មៅ ។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​នៅ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដែល​រួម​មាន ៖ ១-​ឈ្មោះ ពេញ ម៉ៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ, ២-​ឈ្មោះ ទៀង ទឹម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ មុខរបរ​រល​ស​អេ​ត​ចាយ, ៣-​ឈ្មោះ រ៉ា វណ្ណៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ មុខរបរ​មិន​ពិតប្រាកដ និង​៤-​ឈ្មោះ រិ​ទ្ធ លី​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ មុខរបរ​រើស​អេ​ត​ចាយ ។

លោក​អធិការ យី វណ្ណ​ដា បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​នោះ នគរបាល​ប៉ុស្តិ៍​តា​ខ្មៅ និង​ចៅសង្កាត់​តា​ខ្មៅ បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ថា ក្រុម​ជន​ខាង​លល​ដែល​ស្នាក់​នៅ​លើ​ក្បូន​បណ្តែត​ទឹក គឺជា​មុខសញ្ញា​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​អ្នក​ភូមិ​យ៉ាង​សកម្ម ទើប​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​ឃាត់ខ្លួន រួមជាមួយ​វត្ថុ​តាង បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់​ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ