ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុងព្រមានចាត់វិធានការតាមច្បាប់រាល់ការប្រមូលផ្ដុំតវ៉ា គ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី ៣ ខែ សីហា ឆ្នាំ ២០២០ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី ៣ ខែ សីហា ឆ្នាំ ២០២០ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង អភិបាល​ខណ្ឌ​ទាំង ១៤ អោយ​ចាត់វិធានការ​ច្បាប់​ចំពោះ​ការ​ប្រមូលផ្ដុំ​ណា​ដែល​គ្មាន​ការ​អនុញ្ញាត ។

សេចក្តីណែនាំ​នេះ​បាន​បញ្ជាក់ ដោយ​សង្កេត​ឃើញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​សកម្មភាព​ជួបជុំ ប្រមូលផ្ដុំ​តវ៉ា ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ជន​ត្រូវ​ចោទ ឃ្មុំ​ខ្លួន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មិន​បាន​ជូនដំណឹង​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

ក្នុង​សេចក្តីណែនាំ​នេះ​បាន​បន្ត​ថាំ សកម្មភាព​ជួបជុំ​ប្រមូលផ្ដុំ​តវ៉ា​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រក្រតី​ភាព​សង្គម សណ្ដាប់ធ្នាប់ សាធារណៈ លំហូរ​ចរាចរណ៍ និង​ប្រាសចាក​ពី​គោលការណ៍​ច្បាប់​ស្ដី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រង់​មាត្រា​៥ ដែល​បាន​ចែង​ថា​« ក្រុម​បុគ្គល​ណា​ដែល​មាន​បំណង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​កន្លែង​សាធារណៈ​ណាមួយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​ដែនដី​រាជធានី ឬ​ខេត្ត មាន​សមត្ថកិច្ច​គ្រប់គ្រង​ទីកន្លែង​នោះ​»​។

ទន្ទឹម​នឹង​នេះ​សកម្មភាព​ជួបជុំ​ប្រមូលផ្ដុំ ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វី​ដ​-១៩ បាន​អនុវត្ត​ផ្ទុយ​អំពី​វិធានការ​នានា របស់​អង្គការ​សុខភាព​ពិភពលោក (WHO) គោលការណ៍​សុខភាព​សាធារណៈ របស់​ក្រសួងសុខាភិបាល និង​សេចក្ដីណែនាំ​លេខ ០០៧ សណ​ន ចុះ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដី​ពី​ការ​បន្ត​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​ការ​ពង្រឹង​ការងារ​តាមដាន​ការ​អនុវត្ត​វិធានការ ការពារ​រលក​ទី​ពីរ នៃ​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ នៅ​រាជធានី​ភ្នំពេញ ៕