អស្ចារ្យមហាលាភសំណាងហូរចូលក្នុងថ្ងៃសីល តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ឆ្នាំលាភទាំង៦ វក ច រោង ជូត រកា មមែ លេខឡើងលាភ៦៦៦៦៦៦ជាឆ្នាំដែលត្រូវជួបសំណាងធំ មាស ប្រាក់ហូរចូលជុំទិស និងក្លាយជាអ្នកមានលុយច្រើនមហាសាល លាភសំណាងធំជាងគេនៅក្នុងថ្ងៃសីលស្អែកនេះ ។ ដើម្បីលើករាសីកែប្រែខ្សែជីវិតឱ្យត្រចះត្រចង់ដូចការទស្សន៍ទាយសូមលោកអ្នកប្រញាប់បួងសួងសុំលាភសំណាងឥឡូវនេះ អ្វីៗនឹងបានសម្រេចដូចបំណងប្រាថ្នា ។
ឆ្នាំវក ពានរមាស លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងថ្ងៃសីលស្អែកនេះនិងជាអ្នកមានបញ្ញាវាងវៃអាចសម្រេចរាល់ការងារល្អប្រសើរ ។
ឆ្នាំច មហាសំណាង មហាមង្គល រាសីឡើងខ្ពស់ត្រដែត ពណ៌នាំសំណាងក្រហម នៅថ្ងៃសីលស្អែកនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួលបានផ្លែផ្កាតបមកវិញឥតគណនា។ រីឯសម្ព័ន្ធភាព ស្នេហាគូស្វាមីភរិយា កំលោះ ក្រមុំមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមរកគ្នាប្រពៃណាស់ គឺជោគជ័យទាំងការងារ និងជោគជ័យទាំងស្នេហា ។
ឆ្នាំរោង នាគរាជនាំសំណាង រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ នៅថ្ងៃស្អែកនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ ឬក៏ទារប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានតែការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។
ឆ្នាំជូត ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានតែភាពសុខដុមគាប់ប្រសើរណាស់ ។ នៅថ្ងៃសីលស្អែកនេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយនឹងគ្នាជានិច្ច ។
ឆ្នាំរកា មាន់មាស រាសីឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ ។ នៅក្នុងថ្ងៃសីលស្អែកនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ហូរចូលដូចចាក់ទឹក ។ រធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពស្រស់ស្រាយនិងយល់ចិត្តគ្នាប្រពៃណា ។
ឆ្នាំមមែ រាសីឡើងខ្ពស់ត្រដែតទទួលជោគជ័យលើការងារដ៏ត្រចះត្រចង់។ នៅថ្ងៃសីលស្អែកនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចារឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នា ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានតែភាពលូតលាស់ទៅមុខប្រសើរណាស់ ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ ។ ចំណែកសម្ព័ន្ធភាពស្នេហាស្វាមីភរិយកំលោះក្រមុំមានតែភាពផ្អែមល្អែមរកគ្នាប្រពៃណាស់ ។ សាន សារិន
ចែករំលែកព័តមាននេះ