ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​គ្រឿងសំណង់​នៅ​កម្ពុជា​ធ្លាក់​ចុះ​ជា​ប្រវត្តិសាស្ត្រ​នៅ​ត្រីមាស​ទី​២​ឆ្នាំ​២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​នាំ​ចូល​និង​ចែកចាយ​គ្រឿងសំណង់​ក្នុង​ប្រទេស​កម្ពុជា​ឃើញ​ថា​មាន​កំណើន​ជា​បន្តបន្ទាប់ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​វិស័យ​សំណង់​ក៏​ឃើញ​ថា​មាន​សកម្មភាព​សាងសង់​ជា​ហូរហែរ​ផង​ដែរ ។ ប៉ុន្តែ​ក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ​២០២០​នេះ​ជា​ពិសេស​នៅ​ក្នុង​ត្រីមាស​ទី​២ ការ​លក់​គ្រឿងសំណង់​បាន​ធ្លាក់​ចុះ​ស្ទើរតែ​គ្រប់​ផ្នែក…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​នាំ​ចូល​និង​ចែកចាយ​គ្រឿងសំណង់​ក្នុង​ប្រទេស​កម្ពុជា​ឃើញ​ថា​មាន​កំណើន​ជា​បន្តបន្ទាប់ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​វិស័យ​សំណង់​ក៏​ឃើញ​ថា​មាន​សកម្មភាព​សាងសង់​ជា​ហូរហែរ​ផង​ដែរ ។ ប៉ុន្តែ​ក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ​២០២០​នេះ​ជា​ពិសេស​នៅ​ក្នុង​ត្រីមាស​ទី​២ ការ​លក់​គ្រឿងសំណង់​បាន​ធ្លាក់​ចុះ​ស្ទើរតែ​គ្រប់​ផ្នែក ។

យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​សម្រាប់​ឆមាស​ទី​១​ឆ្នាំ ២០២០​នេះ ការ​នាំ​ចូល​សម្ភារ​និង​បរិក្ខា​សំណង់​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​មានការ​ធ្លាក់​ចុះ​១៤​ភាគរយ ដែល​តួលេខ​នេះ មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ ។ របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ពី​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ការ​នាំ​ចូល​ដែក​ពី​ក្រៅប្រទេស​ដែល​មាន​រហូត​ដល់​-៤៤​ភាគរយ​ខណៈ​ស៊ីម៉ងត៍ កើនឡើង​៣​ភាគរយ ។

បើ​យោង​តាម​របាយការណ៍​អាជីវកម្ម​របស់​ក្រុមហ៊ុន SCG​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​ថា​ក្នុង​ត្រីមាស​ទី​២ នៃ​ឆ្នាំ ២០២០​នេះ​ចំណូល​ពី​ការ​លក់​គ្រឿងសំណង់ នៅ​ក្នុង​ប្រទេស​ក​ម្បុ​ចា​មានការ​ធ្លាក់​ចុះ​រហូត​ដល់​៦​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​២​កាលពី​ឆ្នា ២០១៩ ។ ក៏​ប៉ុន្តែ​បើ​បូក​សរុប​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នា ២០២០ ឃើញ​ថា​ចំណូល​ពី​ក្រុមហ៊ុន​នេះ មាន​កំណើន​០,២​ភាគរយ ដោយសារ​តែ​ចំណូល​ពី​ការ​លក់​កាលពី​ត្រីមាស​ទី​១​នៅ​មាន​ភាព​ប្រសើរ ។

លោក Roongrote Rangiyopash ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​របស់​អេស​ស៊ីជី បានអោយ​ដឹង​ថា ក្នុង​កំឡុង​ពេល​នៃ​វិបត្តិ​កូ​វី​ដ​១៩ បើ​ទោះបីជា​ក្រុមហ៊ុន​របស់​ខ្លួន មិន​ស្ថិត​ក្នុង​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​វិស័យ​ទេសចរណ៍ ឬ​ក៏​អាកាសចរណ៍​ក្ដី តែ​ក្រុមហ៊ុន​ខ្លួន​បាន​ធ្វើការ​តាមដាន​និង​វាយតម្លៃ​ស្ថានការណ៍​ជាប់​ជា​ប្រចាំ ដើម្បី​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​នៅ​ក្នុង​បរិយាកាស​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ច្បាស់លាស់ ។

លោក​ថា​៖« យើង​បាន​ដាក់​ចេញ​នូវ​ផែនការ​លក់ និង​ការ​រៀបចំ​ដឹក​ជញ្ជូន​សម្រាប់​ស្ថានការណ៍​បិទ​ទីក្រុង​ធ្វើ​ផែនការ​សម្រាប់​ភាព​ប្រសើរ​បំផុត ដោយ​បង្កើន​នូវ​ប្រសិទ្ធ​ផល​ផលិតកម្ម ដើម្បី​បំពេញតម្រូវការ​ដែល​កើនឡើង ការ​ផ្លាស់​ប្តូរ​ទៅ​រក​ឌី​ជី​ដល ដើម្បី​បង្កើត​នូវ​គំរូ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ។

លោក​បន្ត​ថា ក្រុមហ៊ុន​បាន​អនុវត្តន៍​យុទ្ធសាស្ត្រ​ដែល​មាន​ភាព​បត់បែន​បំផុត ដោយ​ផ្ដល់​ដំណោះស្រាយ ផលិតផល​និង​សេវាកម្ម ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​កាន់​តេ​ប្រសើរ​ថែម​ទៀត និង​ចាប់​យក​ទីផ្សារ​សក្ដានុពល នៅ​ខណៈ​ដែល​មានការ​កើនឡើង​នូវ​និន្នាការ​និង​សុខុមាលភាព ។​ជា​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​ទាំងនេះ ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​សម្រាប់​ត្រីមាស​ទី​២​និង​ឆមាស​ទី​១ មិនសូវ​រង​ផល​ប៉​ហ​ពាល​ខ្លួន​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សកល​ខណៈ​វិស័យ​ផ្សេង​ទៀត​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​មិន​ធ្លាប់​មាន ។

ដោយឡែក​សម្រាប់​ការ​លក់រាយ​នៃ​គ្រឿងសំណង់​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ដើមឆ្នាំ ២០២០​នេះ ក៏​ឃើញ​ថា​មានការ​ថយ​ចុះ​គួរ​អោយ​កត់សម្គាល់​ដែរ ជាក់​ស្ដេ​ង​បើ​តាម​លោក​ទឹម បូ​រី​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​ម៉ាក​ឃី​នៅ​កម្ពុជា​ក៏​បាន​និយាយ​ដែរ​ថា​ចាប់តាំងពី​ដើមឆ្នាំ​២០២០​មក​ការ​លក់​មានការ​ថយ​ចុះ ដោយ​កត្តា​មួយ​ចំនួន ។​កត្តា​ធំ​ពីរ​ដែល​ធ្វើ​អោយ​ការ​ធ្លាក់​ចុះ ទី​១​គឺ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​អោយ​សកម្មភាព​នៃ​ការ​សាងសង់​ថយ​តិចតួច និង​កត្តា​ទី​២ គឺ​កំណើន​អ្នកលក់​កាន់តែ​ច្រើន​ធ្វើ​អោយ​ចំណែក​ទីផ្សារ​របស់​អ្នកលក់​មួយ​ចំនួន​ក៏​ធ្លាក់​ចុះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ