ដំណាំ​ស្រូវ២ឃុំនឹងប្រឈមការ​ខូច​ខាត បើគ្មានភ្លៀង​ធ្លាក់​


ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៏​ពី​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា ដំណាំ​​ស្រូវ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ​នឹង​ប្រឈម​ការ​ខូចខាត ប្រ​សិន​​ក្នុង​​អំឡុង​៧​ទៅ​១០​ថ្ងៃ​ទៀត​មិន​មាន​ភ្លៀង​ធ្លាក់ ​បញ្ហា​នេះ​កំពុង​​បង្ក​ការ​ព្រួយបារម្ភយ៉ាង​​ខ្លាំង​ពី​សំណាក់​កសិករ​រស់នៅ​តំបន់​នោះ​។

សេចក្តី​រាយ​ការ​ណ៏​បន្ត​ថា នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ក្រុមការងារ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម សហកា​ជាមួយ​អាជ្ញាធរ​ឃុំ មេ​ម៉​ង់ និង​ឃុំ​ចុង​ផ្លាស់ ចុះ​ពិនិត្យ​ដំណាំ​ស្រូវ​ដែល​ទទួលផល​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​ឃុំ​ទាំ​ពីរ​មាន​ផល​ប៉ះពាល់​សំណាប​សរុប​ចំនួន ០៨​ភូមិ ស្មើ​និង ៩២១ គ្រួសារ ផ្ទៃដី​សរុប ១២​ហិ​កតា ក្នុង​នោះ ឃុំ​មេ​ម៉​ង់​ស្មើ​និង ៤២១ គ្រួសារ ផ្ទៃដី​សរុប​៧​ហិ​កតា និង​មាន​៥​ភូមិ ចំណែក​ឃុំ​ចុង​ផ្លាស់​ស្មើ​និង ៥០០ គ្រួសារ ផ្ទៃដី​សរុប ៥ ហិ​កតា មាន​ចំនួន​៣​ភូមិ​។​ចំណែក​សន្ទូង​ពុំ​មាន​ផល​ប៉ះពាល់​ទេ​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ សីហា ២០២០ ថា ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ ចាប់ពី​អំឡុង​ចុងខែ​កក្កដា ការ​បង្ក​​បង្កើន​ដំណាំ​ស្រូវ​នៅ​ឃុំ​ខាងលើបាន​រង​នូវ​ការ​ប៉ះពាល់​ខ្លះ​ៗ​បណ្តាល​មក​ពី​អាកាសធាតុ​រាំង​ស្ងួត​ ។​ ព្រោះ​មិន​មាន​ប្រភព​ទឹក​សម្រាប់​ស្រោច​ស្រ​ព្វ សំណាប និង​សន្ទូង​ប្រឈម​និង​ការ​ខូចខាត​ប្រសិនបើ​ពុំ​មាន​ភ្លៀង​ធ្លាក់​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា កសិករ​នៅ​ឃុំ​មេ​ម៉​ង់​និង​ឃុំ​ចុង​ផ្លាស់ មាន​ទម្លាប់​ធ្វើស្រែ​តាម​ចង្កេះភ្នំ ដូច្នេះ​ដំណាំ​ស្រូវ​នៅ​តំបន់​នោះ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​ទឹកភ្លៀង ដ្បិត​ឃុំ​ទាំង​ពីរ​មិន​ទាន់​មាន​ប្រ​ព័​ន្ឋ​ប្រឡាយ​ទឹក​សម្រាប់​បូម​ដាក់​ស្រែ​នោះ​ទេ​ ។​ ប៉ុន្តែ​ជា​វិធានការ​មន្ទីរ​កសិកម្ម​បាន​ត្រៀម​រួចរាល់​នូវ​ការ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​របស់​កសិករ ប្រសិនបើ​អាកាសធាតុ​នៅ​តែ​អូស​បន្លាយ​មិន​មាន​ភ្លៀង​ធ្លាក់ មន្ត្រី​ជំនាញ​និង​ជួយ​ផ្តល់​ជា​ប្រេង​ឬ​ម៉ាស៊ីន បូមទឹក​ដល់ កសិករ​ណា​ដែល​មាន​ស្រែ​នៅ​ជិត​អូរ​ឬ​ត្រពាំង​ដើម្បី​បូមទឹក​សង្គ្រោះ​ស្រូវ​។​

ដោយឡែក​ក្នុង​ករណី​ដំណាំ​ស្រូវ​ទាំងនោះ​មានការ​ខូចខាត មន្ទីរ​និង​ផ្តល់​ពូជស្រូវ​ដល់​ពួក​គាត់​ដាំ​ដុះ​ឡើង​វិញ​។

បើ​តាម​អាជ្ញាធរ​ឃុំ​មេ​ម៉​ង​ បាន​ឲ្យ​ដឹង​ថា ខណៈ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​ទៅ​នឹង​ការ​ខូចខាត ព្រោះតែ​មេឃ​មិន​មាន​ភ្លៀង​ធ្លាប់​អស់​ជា​ច្រើន​ស​ប្តា​ហ៏ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​៣១ កក្កដា ឈាន​ចូល​ថ្ងៃ​ទី​១ សីហា មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​និង​ដំណាំ​ផ្សេង​មាន​សង្ឃឹម​ឡើង​វិញ​៕ ​(កែសម្រួលដោយ ៖​ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ