ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ធំក្លិន​មិន​ស្រួល ទើប​មានការ​ផ្លាស់​​ប្តូរ​ថ្មី កុំ​ឆ្ងល់​!!!

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មួយ​រយៈពេល​កន្លង​មកនេះ ក្នុង​ឆ្នាំ​២០២០ យើង​សង្កេត​ឃើញ​ថា វិស័យ​ពុទ្ធចក្រ​នៅ​ក្នុង​ខេត្តតាកែវ ហាក់បីដូចជា​លេចលឺ​ដំណឹង​មិនសូវ​ល្អជា​ច្រើន​ទៅ​លើ​ព្រះសង្ឃ​ដែល​កំពុង​មានឈ្មោះ​ល្បីល្បាញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន​ករណី ខណៈ​ដែល​នៅ​ពេល​ថ្មី​ៗ​នេះ គឺ​មានរឿង​អាស្រូវ​លោក…

ខេត្តតាកែវ ៖ មួយ​រយៈពេល​កន្លង​មកនេះ ក្នុង​ឆ្នាំ​២០២០ យើង​សង្កេត​ឃើញ​ថា វិស័យ​ពុទ្ធចក្រ​នៅ​ក្នុង​ខេត្តតាកែវ ហាក់បីដូចជា​លេចលឺ​ដំណឹង​មិនសូវ​ល្អជា​ច្រើន​ទៅ​លើ​ព្រះសង្ឃ​ដែល​កំពុង​មានឈ្មោះ​ល្បីល្បាញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន​ករណី ខណៈ​ដែល​នៅ​ពេល​ថ្មី​ៗ​នេះ គឺ​មានរឿង​អាស្រូវ​លោក ឡុ​ង ច​ន្ថា គង់នៅ​វត្ត​ភ្នំ​បូ​រី ពាក់ព័ន្ធ​នឹង​សារ​សម្លេង​សារ​សង​ស្នេហា​គ្នា​ជាមួយ​នារី​ម្នាក់ ក្រោយមក​ក៏​មានរឿង​ផ្លាស់​ប្តូរ​អនុគណ​ស្រុក​ត្រាំកក់ ដោយ​មិន​មាន​មូលហេតុ​បង្ហាញ​ច្បាស់លាស់ ។

មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់តែ​លោកសង្ឃ​ព្រះ​នាម កែវ កក្កដា ដែល​ជា​ស្ថាបនិក​ក្នុង​ការ​គៀងគរ​រក​សប្បុរសជន​ញាតិ​ញោម​ជិត​ឆ្ងាយ ដើម្បី​មក​កសាង​តំបន់​ពុទ្ធ​គី​រី​កម្ពុជា ដែល​មាន​ភាព​ល្បីល្បាញ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ត្រូវ​បាន​គណៈ​សង្ឃនាយក​សម្តេច​សង្ឃ បាន​ចាប់​ផ្សឹក និង​ប្រកាស​ប្តូរ​អ្នកគ្រប់គ្រង​ថ្មី​នៅ ពុទ្ធ​គី​រី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយ​មាន​ពាក្យ​អា​ចាម​អា​រ៉ា​ម​ខ្លះ​ពាក់ព័ន្ធ​នឹង​លុយកាក់ ។

រីឯ​ប្រធាន​មន្ទីរ​ធម្មការ​សាសនា​ខេត្តតាកែវ ថា មក​ពី​លោក​បាន​សែ​ប​មេ​ធុន «​រួម​សង្វាស់​»​មាន​ប្រពន្ធ កូន ទើប​គណៈសង្ឃ​នាយក​សម្រេច​ចាប់​ផ្សឹក​ភ្លាម​ៗ និង​ប្រគល់​ឱ្យ​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត និង​មន្ត្រី​សង្ឃ​មាន​ចំណាត់ការ​ក្នុង​ការ​ដាក់​ព្រះសង្ឃ​ថ្មី​ឱ្យ​នៅ​គ្រប់គ្រង​ពុទ្ធ​គី​រី​កម្ពុជា ជា​បណ្តោះ​អាសន្ន​សិន ។

បើ​សម្តី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រស់នៅ​ប្រកប​របរ​រកស៊ី​នៅ​តំបន់​ពុទ្ធ​គី​រី​កម្ពុជា គឺ​បាន​សម្តែង​នៅ​ទឹកចិត្ត​សោកស្តាយ​ព្រះសង្ឃ កែវ កក្កដា ជា​ខ្លាំង ព្រោះ​គាត់​ជា​ស្ថាបនិក​កសាង​តំបន់​ពុទ្ធ​គី​រី​កម្ពុជា​នេះ​ឡើង ធ្វើ​ឱ្យ​មាន​ភាព​ល្បីល្បាញ ថែម​ទាំង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ មាន​ជីវភាព​ធូរធា ចេះ​រកស៊ី​ដើម្បី​បាន​កម្រៃ​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។

ប្រជាពលរដ្ឋ​ខាងលើ​និយាយ​ទាំង​ទឹកមុខ​នឹករលឹក​ថា ពី​មុន​តំបន់​នេះ ចង់​មក​ដល់​ជិះ​រទេះគោ ទើប​មក​ដល់​បាន តែ​ក្រោយ​មានការ​កសាង​ពុទ្ធ​គី​រី​កម្ពុជា ដោយ​លោក កែវ កក្កដា គឺ​ធ្វើ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​នេះ មាន​ផ្លូវ​កៅស៊ូ មាន​ភ្លើងអគ្គិសនី និង​បាន​ប្រែ​ក្លាយទៅជារ​ម្មណី​យ​ដ្ឋា​ន​បែប​ពុទ្ធសាសនា​ថែម​ទៀត ធ្វើ​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​ធ្វើបុណ្យ​កោសល្យ រួច​ពិសារ​អាហារ​នៅ​តាម​កញ្ចុះ​នៅ​ទីនោះ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ កោះសន្តិភាព​យើង​មិន​អាច​ទាក់​លោក​ជួង វ៉ាង ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត បាន​ឡើយ នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ