ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Apple កំពុង​ចំរាញ់​កម្មវិធី​ហ្គេ​ម​រាប់​ពាន់​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​មក​ពី​ប្រទេស​ចិន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ Blooberg បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០​នេះ​ថា យោង​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ Qimai…

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ Blooberg បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០​នេះ​ថា យោង​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ Qimai ក្រុមហ៊ុន Apple បាន​ដក​កម្មវិធី​ហ្គេ​ម​ជាង​៣០,០០០ ស្មើនឹង ៩០% កម្មវិធី​ត្រូវ​បាន​ដក​ចេញពី App Store របស់​ប្រទេស​ចិន កាលពី​ថ្ងៃ​សៅរ៍​នេះ ក្នុង​នោះ​ក៏​មាន​ហ្គេ​ម​របស់​ក្រុមហ៊ុន Zynga និង Supercell ផង​ដែរ ។

សារព័ត៌មាន​ដដែល​នេះ​បាន​បន្ត​ថា បន្ទាប់​ពី​ចំរាញ់​កម្មវិធី​ហ្គេ​ម​ទាំងនោះ​ហើយ ប្រមាណ​ជា​ជាង ១៧៩,០០០ ដែល​នៅ​សេសសល់ ក្នុង​នោះ​ប្រមាណ​ជា​ជាង ១៦០,០០០ អាច​ដោ​ន​ឡូត​បាន​ដោយ​ឥត​គិតថ្លៃ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែកុម្ភៈ​កន្លង​ទៅ​ក្រុមហ៊ុន Apple បាន​ជូនដំណឹង​ដល់ អ្នក​អភិវឌ្ឍន៍​កម្មវិធី​ហ្គេ​ម​ទាំងអស់​ក្នុង​ប្រទេស​ចិន​ម្តង​រួច​មក​ហើយ ដែល​ពួក​គេ​ត្រូវ​បញ្ជាក់​ឬុ​មាន​អាជ្ញាប័ណ្ណ​របស់​ខ្លួន​ឱ្យ​បាន​មុន​ចុងខែ​មិថុនា ហើយ​ការ​ដក​ចេញ​នឹង​ចាប់ផ្តើម​ក្នុង​ថ្ងៃ​ទី ៣១ ខែកក្កដា​នេះ ។

ប្រទេស​ចិន គឺជា​ប្រទេស​ធំ​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ៗ​ទៀត ដែល​ក្រុមហ៊ុន Apple បាន​លក់ទំនិញ និង​សេវាកម្ម​ទៅ​ឱ្យ ហើយ​ប្រមាណ​ជា​ជាង ៣០ ភាគរយ ត្រូវ​បាន​កាត់​ឱ្យទៅ​ខាង​អ្នក​ផលិត​ផង​ដែរ ។ ហើយ​ក្រុមហ៊ុន ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ខូ​ភូ​ទី​ណូ រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​មួយ​នេះ តែងតែ​ប្រកាន់​ជំហរ រឹង​មាំ​ពី​ការ​គំរាមកំហែង ពីរ​ដ្ឋា​ភិ​បាន​ចិន នៅ​ពេល​ដែល​និយាយ​ដែល​ទាក់ទង​នឹង​ល្បែង​ម្តង​ៗ ។ ការ​ដក​ចេញ​នេះ​បាន​កើតឡើង​ស្រប​ពេល​មានការ​បង្ក្រាប​ល្បែងស៊ីសង ដែល​គ្មាន​ការ​អនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​ចិន ។ ដូច​គ្នា​ដែរ​រដ្ឋាភិបាល​ចិន ក៏​បាន​ព្យាយាម​អនុវត្ត​បទបញ្ញត្តិ ដ៏​តឹងរ៉ឹង​ជាង​មុន​លើ​ឧស្សាហកម្ម​ល្បែង​របស់​ខ្លួន ដើម្បី​លុប​ប្រភេទ​កម្មវិធី​ហ្គេ​ម​ណា ដែល​ងាយ​រង​គ្រោះ​ដល់​ប្រជាជន​គេ​។

អ្នក​ផ្សាយពាណិជ្ជកម្ម​តាម​អ៉ី​ន​ធើ​ណេ​ត ដែល​មាន​ដូច​ជា​ក្រុមហ៊ុន Tencent Holdings Ltd និង​ក្រុមហ៊ុន ByteDance Ltd ក៏​ទំនងជា​ទទួល​រង​ការ​វាយប្រហារ​ផង​ដែរ ដោយ​ពួក​គេ​បាន​រំពឹង​ថា​នឹង​បាត់បង់ ឬ​នឹង​មានការ​ធ្លាក់​ចុះ នៃ​អ្នកទិញ​ការ​ផ្សាយពាណិជ្ជកម្ម ក្នុង​កម្មវិធី​ហ្គេ​ម​ទាំងនោះ​។

លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ ធ្វើ​កម្មវិធី​ហ្គេ​ម​ដែល​ត្រូវ​បង់លុយ ដើម្បី​លេង​បន្ត​នោះ (in-app purchases) គឺ​មាន​រយៈពេល​យូរ និង​សាំញ៉ាំ​ដែល​បញ្ហា​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​អភិវឌ្ឍន៍​កម្មវិធី ខ្នាត​តូច និង​ខ្នាត​មធ្យម លើកលែងតែ​ក្រុមហ៊ុន​ធំ​ៗ​តែ​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​វិភាគ​របស់​អ្នកជំនាញ​មួយ​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ