ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​​ថា​មានរឿង​អ្វី? បុរស​ម្នាក់​អារ​អា​អូន​​តូច និង​កាត់​ដៃ​ផ្អើល​​​​ក្រុង​សៀម​​​រាប​(វីដេអូ)

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ ទើប​ហ៊ាន​កាំបិត​អារ​អា​អូន​តូច និង​កាត់​ដៃ​ខ្លួនឯងត្រឹម​.ក​ដៃ​​ដាច់​នៅ​ក្នុង​ថ្លុកឈាម បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​សង្ស័យ​ថា ប្រហែលជា​ប្រុស​រូប​នេះ​បែក​ថ្នាំ​ហើយ​។…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ ទើប​ហ៊ាន​កាំបិត​អារ​អា​អូន​តូច និង​កាត់​ដៃ​ខ្លួនឯងត្រឹម​.ក​ដៃ​​ដាច់​នៅ​ក្នុង​ថ្លុកឈាម បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​សង្ស័យ​ថា ប្រហែលជា​ប្រុស​រូប​នេះ​បែក​ថ្នាំ​ហើយ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែ សីហា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុងផ្ទះ​ជួល ក្រោយ​ផ្សារ​សាមគ្គី ក្នុង​ក្រុម​ទី​៧ ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រូប​នេះ​មានឈ្មោះ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ​លើក​ឪឡឹក​នៅ​ផ្សារ​សាមគ្គី ក្រុង​សៀមរាប​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា បុរស​ខាងលើ​នេះ​ដែល​គេ​សង្ស័យ​ថា បែក​ថ្នាំ​រូប​នោះ ទើបតែ​ចេញពី​គុក​បាន​រយៈពេល​កន្លះ​ខែ​តែ​ប៉ុណ្ណោះ ហើយ​ណាមួយ​ជន​រង​គ្រោះ បាន​ស៊ីឈ្នួល​លើក​ឥ​វ៉ា​ន់​តាម​ឡាន​នៅ​ក្នុង​ផ្សារ​សាមគ្គី​។ ខណៈ​ពេល​នោះ​លើក​ឥ​វ៉ា​ន់​នោះ ក៏​បាន​ធ្លាក់​ពីលើ​ឡាន បណ្តាល​ឱ្យ​បុរស​រូប​បែកក្បាល​តែ​ម្តង ក្រោយមក​មិនដឹង​ហេតុ​អ្វី​នោះ​ទេ ទើប​បុរស​រូប​នេះ​ក៏​យក​កាំបិត​មក​អារ​អា​អូន​តូច និង​កាត់​ដៃ​ខ្លួនឯង​ត្រឹម​.ក​ដៃ​រហូត​ដល់​ដាច់​តែ​ម្តង បណ្តាល​ឱ្យ​ហូរ​ឈាម​អស់ពី​ខ្លួន​បាត់​បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង បង្ក​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ ក៏​បណ្ដាល​ឱ្យ​អនុ​នគរបាល​ប៉ុស្តិ៍​ស្ល​ក្រាម​ម្នាក់​រង​របួស​បែក​ភ្នែក​ផង​ដែរ ខណៈ​ពេល​ចុះ​មក​អន្តរាគមន៍​ក៏​ត្រូវ​បុរស​រូប​នេះ​ដាក់​១​ដៃ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍ និង​មន្ត្រី​មូលដ្ឋាន​ក៏​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ ដើម្បី​ពិនិត្យ​បានឱ្យ​ឃើញ​ថា នៅ​លើ​ដងខ្លួន​សព​ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់​ពាល់​ឡើយ ក្រៅពី​ស្នាម​កាត់​ប្រដាប់​ភេទ និង​កាត់​ដៃ​ខ្លួនឯង ហើយ​ក៏​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​តែ​ការ​កាត់​ប្រដាប់​ភេទ និង​កាត់​ដៃ​ខ្លួនឯង បណ្តាល​ឱ្យ​ហូរ​ឈាម​អស់ពី​ខ្លួន​រហូត​ដល់​បាត់​បង់ជីវិត​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរ​បាន​ការិយាល័យ​ជំនាញ​ធ្វើការ រួច​ប្រគល់​សព​ទៅ​ឱ្យ​ម្តាយធម៌ ដើម្បី​យក​ទៅ​បូជា​នៅ​វត្ត​ឥន្ទ​កោ​សី ក្នុង​ក្រុង​សៀមរាប​។

https://www.youtube.com/watch?v=k4HPNUPTLZc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ