ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បាត់បង់​ជីវិត​ដោយ​កូ​វី​ដ​នៅ​ប្រេ​ស៊ី​ល ឡើង​ក្បែរ​១០​ម៉ឺន​ហើយ

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​រាយការណ៍​ពី​ការ​បាត់​បង់ជីវិត​ថ្មី​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៥៤១​នាក់ កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​នៅ​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ៩៤,១០៤​នាក់​។ អា​មេ​រិ​កឡា​ទី​ន និង​តំបន់​ការី​បៀ​ន…

ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​រាយការណ៍​ពី​ការ​បាត់​បង់ជីវិត​ថ្មី​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៥៤១​នាក់ កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​នៅ​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ៩៤,១០៤​នាក់​។

អា​មេ​រិ​កឡា​ទី​ន និង​តំបន់​ការី​បៀ​ន មាន​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​ជាង ២០០,០០០​នាក់ ដោយ​សារ​តែ​ជំងឺ​នេះ​។

ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល ក៏​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ដែល​ត្រូវ​បាន​បញ្ជាក់ ២៥,៨០០​ករណី ដែល​នាំ​ឱ្យ​មាន​ករណី​ឆ្លង​សរុប​នៅ​ប្រេ​ស៊ី​ល​ដល់ ២,៧៣៣,៦៧៧​ករណី​។

កាលពី​ស​ប្តា​ហ៍​មុន លោកស្រី​ជំទាវ Michelle Bolsonaro និង រដ្ឋមន្ត្រី​ពីរ​រូប​ទៀត​នៅ​ក្នុង​រដ្ឋា​ភិបាល​របស់​ប្រធានាធិបតី​លោក Jair Bolsonaro បាន​ធ្វើតេស្ត​កូ​វី​ដ​វិជ្ជមាន​។ ចាប់តាំងពី​ការ​ចាប់ផ្តើម​រាតត្បាត មន្ត្រីជាន់ខ្ពស់​ចំនួន ៨​នាក់​បាន​ឆ្លង​វីរុស​នេះ​។ នោះ​រួម​បញ្ចូល​ទាំង​ប្រធានា​ធិបតី លោក​ជំទាវ​ជា​ភរិយា និង រដ្ឋមន្ត្រី​ចំនួន ៦​រូប​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ