ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ម្នាក់​ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែ​ង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ​៖ ​ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​ម្នាក់​ឱ្យ​មាន សេរីភាពឡើង​វិញ និងបាន​​នាំ​​យក​មក​ប្រគល់​​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ កាល​ពី​វេលា​ម៉ោង​៤​រសៀល​​ថ្ងៃ​ទី​៣១ ​កក្កដា​ ឆ្នាំ​២០២០ ​ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍…

ខេត្ត​ឧត្តរមានជ័យ ​៖ ​ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​ម្នាក់​ឱ្យ​មាន សេរីភាពឡើង​វិញ និងបាន​​នាំ​​យក​មក​ប្រគល់​​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ កាល​ពី​វេលា​ម៉ោង​៤​រសៀល​​ថ្ងៃ​ទី​៣១ ​កក្កដា​ ឆ្នាំ​២០២០ ​ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ម្នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​​ដោះ​លែ​ង​ឈ្មោះ​ឆែម កុសល​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ឫស្សី​កោង ស្រុក​ទឹកឈូ ខេត្តកំពត បាន​ជាប់​ពន្ធនាគារ​​នៅខេត្ត​ស៊ី​សាកេ​ត ​ប្រទេស​ថៃ​ ​បន្ទាប់ពី​អាជ្ញាធរថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ​កក្កដា​ ២០១៧​ ពី​បទ​ឆ្លង​ដែន ដោយ​ខុសច្បាប់​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ​​ចូល​តាម​ច្រក​អូរ​ស្វាយ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង ក្រុម​អាជ្ញាធរ​ថៃ​​បាន​បញ្ជូន ប្រពល​រដ្ឋ​ខ្មែរ​ម្នាក់​ដោយ​ក្រុម​អាជ្ញាធរ​ថៃ​អះ​​អាង​ថា​ជា​អ្នកទោស​ ក្រោយ​ពី​បាន​ទ​ទួល​សមត្ថ​កិច្ច​កម្ពុជា​បាន​ធ្វើការ​អប់រំ និ​ង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ឆ្លង​ដែន​ដោយ​ខុ​ស​ច្បាប់​បន្ត​ទៀត ហើយ​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ក្នុង​ថ្ងៃ​ដដែល​។

​សូម​បញ្ជាក់​ថា​​ ​នេះ​មិនជា​លើក​ទី​មួយ​ទេ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​អ្នកទោស​ដែល​ជាប់​​ចោទ​​ពី​បទ​ឆ្លង​ដែន​ដោយខុសច្បាប់​ចូល​កាប់​ឈើ​គ្រ​ញួ​ង​នៅ​ក្នុង​ទឹកដី​ថៃ​ ត្រូវ​បាន​បញ្ជូន ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ ហើយ​សព្វ​ថ្ងៃនេះ​ក៍​មាន​ប្រជាពលរដ្ឋ​ឆ្លង​ដែនជា​​បន្ត​​បន្ទាប់​ចូ ល​ទៅ​កាប់​ឈើ​គ្រ​ញួ​ង​តាម​រយៈ​ក្រុម​ឈ្មួញ​ក្នុងស្រុក​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ