ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ថ្ងៃ​ហើយ! ​នៅ​តែ​រកអ្នកឃ្វាលគោ​​មិនឃើញ​ ខណៈសមត្ថកិច្ច​បន្ត​រុ​ករក (វីដេអូ)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ករណី​បាត់​ខ្លួន​អ្នក​ឃ្វាលគោ​ម្នាក់​ដែល​បង្ករ​ភ្ញាក់ផ្អើល​នៅ​ភូមិ​ព្រៃ​គប់​ សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​​ប៉ែ​ត តាំង​ពី​ព្រឹក​ថ្ងៃ​ទី​ ៣០​កក្កដា ​២០២០ ​ហើយ​គ្រប់​គ្នា​សង្ស័យ​ថា​ជន​រង​គ្រោះ​អាច​លង់​លិច​ក្នុង​ស្រះ​ចាក់សម្រាម​ដ៏ជ្រៅ​នោះ ខណៈសមត្ថកិច្ច​បន្តរុករក​អស់​​រយៈពេល​៥​ថ្ងៃ​ហើយ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ករណី​បាត់​ខ្លួន​អ្នក​ឃ្វាលគោ​ម្នាក់​ដែល​បង្ករ​ភ្ញាក់ផ្អើល​នៅ​ភូមិ​ព្រៃ​គប់​ សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​​ប៉ែ​ត តាំង​ពី​ព្រឹក​ថ្ងៃ​ទី​ ៣០​កក្កដា ​២០២០ ​ហើយ​គ្រប់​គ្នា​សង្ស័យ​ថា​ជន​រង​គ្រោះ​អាច​លង់​លិច​ក្នុង​ស្រះ​ចាក់សម្រាម​ដ៏ជ្រៅ​នោះ ខណៈសមត្ថកិច្ច​បន្តរុករក​អស់​​រយៈពេល​៥​ថ្ងៃ​ហើយ​ នៅ​តែ​បាត់​ស្រមោល​ដដែល​។​ គួរ​រំលឹក​ថា បាត់​ខ្លួន​អ្នក​ឃ្វាលគោ​ម្នាក់ បន្សល់​ដាន​នៅ​កន្លែង​ចាក់សំរាម (​វី​ដេ​អូ​) , ករណី​បាត់​មនុស្ស​ម្នាក់ ចេញ​ទូក​មួយ​គ្រឿង​ទៀត​ស្វែងរក​បន្ត

សម្រាម​រាប់​តោន​ត្រូវ​បាន​អាជ្ញាធរ​យក​គ្រឿងចក្រ​កាយ​ចេញពី​ស្រះ​វិញ​ ហើយ​ក្រុម​យោធា​និង​នគរបាល​ការពារ​ព្រំដែន​គោក​ក៍​ដូច​ជា​អ្នកស្រុក​ខ្លះ​ប្រើប្រាស់​ទូក​ជ័រ​និង​ខ្លះ​ពាក់អាវ​ពោង​សុវត្ថិភាព​ចុះកៀស​ម្រាម ​ឯ​ក្រុម​សមត្ថកិច្ច​ចាំ​ទាញ​ខ្សែ​ពីលើ​គោក​ឲ្យ​គ្រឿងចក្រ​ចូក​កាយ​ឡើងគោក​ ក្រែ​ងប្រទះ​​ឃើញ​ជនរងគ្រោះ ​។

​បើ​ទោះជា​អ្នកស្រុក​ខ្លះ​ដាក់​កា​សង្ស័យ​ថា​ ពេល​ឃើញ​គោ​២​ក្បាល​ធ្លាក់​ស្រះ​អ្នក​ឃ្វាល​អាច​ភ័យ​ខ្លាច​ម្ចាស់​គោ​រករឿង ​ហើយ​គេចខ្លួន​ តែ​ក្រុម​សាច់ញាតិ​បញ្ជាក់​ថា​ជន​រង​គ្រោះ​ស្រឡាញ់​ប្រពន្ធ​កូន​ណាស់​ មិន​អាច​ទៅ​ណា​ចោល​ឡើយ​ ។​ ម្យ៉ាង​បើ​ទៅ​ទីណា​ ក៍​គង់តែ​ទាក់ទង​ប្រាប់​តាម​ទូរស័ព្ទ​ដល់​សាច់ញាតិ​ដែរ​។​

កាន់តែ​ច្បាស់​ និង​សង្ស័យ​ថា​ ជន​រង​គ្រោះ​អាច​បាត់បង់ជីវិត​​ក្នុង​ស្រះ​ចាក់សម្រាម​​ខាងលើ បុរស​ចំណាស់​វ័យ​៦១​ឆ្នាំ​ម្នាក់​ឈ្មោះ​ធៀ​ម សៀម​ ដែល​ផ្ទះ​របស់​គាត់​នៅ​ជាប់មាត់​ស្រះ​កើតហេតុ​និយាយ​ថា​ ថ្ងៃ​បាត់​ខ្លួនបុរសជាអ្នកឃ្វាលគោខាងលើ​​នោះ ​គាត់​ស្ថិត​ក្នុង​ហេតុការណ៍​ជួយ​លើក​គោ​២​ក្បាល​ចេញពី​ស្រះ​ដែរ ​ពោល​គាត់​ឃើញ​មាន​​រំពាត់ឃ្វាលគោ, ​មួក ​​និង​ដប​មានទឹក​ពេញ​របស់​អ្នក​ឃ្វាលគោ​នៅ​ក្នុង​ប្រហោង​សម្រាម​ ​។

តាម​ប្រភពដដែលបានបន្ត​ថា លុះ​ពេលគេ​​យក​ដំបង​រុ​កៗ​ប្រហោង​នោះ​ ស្រាប់តែ​ផុស​ចេញ​ប្រអប់​បាយ​ដែល​ជន​រង​គ្រោះ​យក​តាម​ខ្លួន​ ទើប​ភ្ញាក់ផ្អើល​ថា​ជន​រង​គ្រោះ​អាច​ធ្លាក់​ចូល​ចំណុច​ប្រហោង​សម្រាម​នោះ​​បាត់បង់​ជីវិត​។​

ទោះបីជា​បែបណា អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ត្រឹមតែ​រុ​ក​រក​ជន​រង​គ្រោះ​តែ​ក្នុង​ទឹក​ទេ​ ពេល​នេះ​បែងចែក​គ្នា​តាម​រក​ក្នុង​ចំការ​ដំឡូង​អ្នកស្រុក​និង​តាម​ព្រៃ​ផង​ដែរ​។​

អាជ្ញាធរ​អះអាង​ថា​ ក្រោយ​កាយ​សម្រាម​អស់​មួយ​ស្រះ ​និង​ប្រើប្រាស់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​លូក​កូរ​ក្នុង​ទឹកស្រះ​​ថែម​ទៀត​ ក្រែង​សព​នៅ​ក្រោម​សម្រាម​ផ្សេង​ៗ​ដែល​មិន​អណ្តែត​ ព្រោះ​ស្រះ​ចាក់សម្រាម​ខាងលើ​មាន​ជម្រៅ​ជ្រៅ​រហូត​៧​ទៅ​៩​ម៉ែត្រ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ