ផ្លូវវេលរេញ-ស្ទឹងហាវបានជួសជុលបណ្តោះអាសន្ន​ ក្រោយបាក់ស្រុត​


ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក សរ កក្កដា​អភិបាលស្រុក​ព្រៃ​នប់​ប្រាប់​ថា កាលពី​​ព្រលប់​ថ្ងៃ​២ សីហា ឆ្នាំ​២០២០ ​ផ្លូវ​សម្តេច​ស​ង្ឈ (​ថ្មដា​) វាល​រេញ​-​ស្ទឹង​ហាវ ត្រង់​ចំណុច​ជាប់​ស្ពាន​ទី​៥ និង​ជាប់​ស្ពាន​ទី​៨ ស្ថិត​ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ដែល​​បាន​បាក់​ស្រុត​ដោយសារ​​ទឹកភ្លៀង​​ហូរ​ច្រោះ​នោះ​ បច្ចុប្បន្ន​បាន​ដាក់​ថ្ម និង​ចាក់​ដី​ជួសជុល​ជា​បណ្តោះអាសន្ន​ខ្លះ​វិញ​ហើយ ដើម្បី​បង្ការ​គ្រោះថ្នាក់​ផ្សេង​ៗ មុន​នឹង​ធ្វើ​ការ​ជួសជុល​ផ្លូវការ ដោយ​ក្រុមហ៊ុន​ទទួល​ធ្វើការ​ជួសជុល​ផ្លូវ​នេះ ។​ គួររំលឹកថា រសៀល​នេះ​! ផ្លូវ​វាល​រេញ​-​ស្ទឹង​ហាវ​បាន​បាក់​ស្រុត​ដោយ​ទឹក​ហូរ​ច្រោះ

ទោះជា​យ៉ាងនេះ​ក្តី រថយន្តធុនធំ​ដែលធ្វើ​ចរាចរ​ណ៏ឆ្លងកាត់​ផ្លូវ​នេះ ​ត្រូវ​​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ព្រោះ​ស្ថានភាព​នៅមាន​ភ្លៀងរលឹម​ខ្លាចដី​​ជ្រាយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ