ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮអ្នកជិត​ខាងស្រែកប្រាប់​ លុះម្តាយស្ទុះទៅមើល ឃើញកូនស្រីបែកពពុះមាត់​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ នារីម្នាក់​សង្ស័យខឹង​ម្តាយ​ស្តីបន្ទោស​ ក៏​ផឹក​ថ្នាំបំពុល បណ្តាល​ឱ្យបែកពពុះមាត់​បាត់បង់ជីវិត​ពេលបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​ ​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៨យប់​ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​អូរ​សាលា…

ខេត្តកំពង់ធំ ៖ នារីម្នាក់​សង្ស័យខឹង​ម្តាយ​ស្តីបន្ទោស​ ក៏​ផឹក​ថ្នាំបំពុល បណ្តាល​ឱ្យបែកពពុះមាត់​បាត់បង់ជីវិត​ពេលបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៨យប់​ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​អូរ​សាលា ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ ។

​នារី​​រង​គ្រោះ​ឈ្មោះ ឈាន់ ស្រី​ល័​ក្ខ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុខាងលើ ។​

​បើ​តាម​ការ​បំភ្លឺ​ពី​អ្នកស្រី​ ប៉ែន ហឿ​ង ត្រូវជា​ម្តាយបង្កើត​របស់​​នារី​​រង​គ្រោះ​បាន​ឱ្យ​ដឹង​​ថា នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​ប្រហែល​១២ថ្ងៃត្រង់ គាត់​បាន​ឲ្យ​កូនស្រី​ជិះ​​ម៉ូតូឌុប​ឪពុក​បង្កើត​ជូន​ទៅ​​ឡើងរថយន្ត​នៅ​ឯ​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ជាមួយ​ម៉ូតូ​២​គ្រឿង​ទៀត​​ជា​អ្នក​ភូមិ​ជាមួយ​គ្នាដែល​គេ​ជូន​សាច់ញាតិ​ទៅ​ដែរ ។

តាម​ប្រភពដដែល​បាន​​បន្ត​ថា លុះ​ដល់​​វេលា​ម៉ោង​ប្រហែល១រសៀល ​គាត់​ឃើញ​ម៉ូតូ​គេ​មក វិញ​អស់ហើយ​ បាត់​តែ​ម៉ូតូ​កូនស្រី​​របស់​គាត់មិនឃើញ​មក​វិញ បន្ទាប់មក​គាត់​ទូរស័ព្ទ​រក​ក៏​ខ​ល​មិន​ចូល រហូត​ដល់​វេលា​ម៉ោង​​៧​យប់ ទើប​ឃើញ​កូន​​ស្រី​មក​ដល់​ផ្ទះ​វិញ ។ ពេល​នោះ​គាត់​ក៏​បាន​សួរនាំ​ តែ​កូនស្រី​​មិន​ឆ្លើយ​ធ្វើ​ឲ្យ​គាត់​ខឹង​ក៏​បាន​ជេរ​ស្តីបន្ទោស​។

តាម​ប្រភពដដែ​លបានប​ន្តទៀត​ថា រហូត​ដល់​វេលា​ម៉ោង​ប្រហែល​៨យប់ ​កូនស្រី​​ចុះ​​ពីលើផ្ទះ​ ហើយ​ដើរទៅ​ក្រោយ​ផ្ទះ លុះ​មួយសន្ទុះ​អ្នក​ជិត​ខាង​នៅផ្ទះ​ជាប់​គ្នា​បាន​ស្រែកហៅ​គាត់​ប្រាប់​ថា «អ្នក​ណា​កើត​អី​នៅ​ពំនូកចំបើង» គាត់​ក៏​ស្ទុះ​ទៅ​មើល ឃើញ​កូនស្រី​បែកពពុះមាត់​ និ​ង​មាន​ដប​ថ្នាំ​ពុល​នៅ​ក្បែ​រ​​នាងទៀត ទើប​គាត់​ក៏​ហៅ​បងប្អូន​ឱ្យ​ជួយ​ដឹក​យក​កូនស្រី​​ទៅសង្គ្រោះនៅ​មន្ទីរ​​ពេទ្យ​ខេត្ត​ទាំង​យប់ ហើយ​នាង​ក៏​បាន​បាត់បង់ជីវិត​នៅ​មន្ទីរ​ពេទ្យ បន្ទាប់មក​គាត់​ក៏​ដឹក​ស​ពកូន​ស្រី​មក​ផ្ទះ​វិញ និង​​រាយការណ៍​​ទៅ​សមត្ថកិច្ច​ឱ្យចុះមកពិនិត្យ​តែម្តង​។​

ក្រោយពេល​ពេល​ទទួល​បាន​ព័ត៌មាន​​ខាងលើនេះ​ភ្លាម​ កម្លាំង​ប៉ុស្តិ៍ និង​​អាជ្ញាធរ​​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​មក​ដល់​​កន្លែង​កើតហេតុ​ ​បាន​ឱ្យ​ដឹងថា នៅ​លើ​​រាងកាយ​នារីរងគ្រោះ​​ពុំ​មាន​ស្លាក​ស្នាម​អ្វី​​​គួរ​ឱ្យសង្ស័យ​ឡើយ គឺ​នារីរងគ្រោះ​បាន​បាត់បង់ជីវិត​ដោយសារ​​ផឹកថ្នាំ​ពុល​​ ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ