ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​កុយ ពិសី​៖ ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម សម័យ​ទំនើប បាន​មក​ដល់​កម្ពុជា​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ០៣ សីហា ឆ្នាំ​២០២០ នេះ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​- វៀតណាម​បាន​ធ្វើ​ពិធី​ប្រគល់​-​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក…

រាជធានី​ភ្នំពេញ​៖ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ០៣ សីហា ឆ្នាំ​២០២០ នេះ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​- វៀតណាម​បាន​ធ្វើ​ពិធី​ប្រគល់​-​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥ ០០០ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម និយម វៀតណាម នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ ខេត្ត​តៃ​និ​ញ វៀតណាម កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​ក្នុង​នោះ​លោកស្រី​បាន​អះអាង​ថា​នោះ​គឺជា ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម សម័យ​ទំនើប បាន​មក​ដល់​កម្ពុជា​ហើយ ។

លោកស្រី​បាន​បន្ត​ឲ្យ​ដឹង​ថា គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា គឹ​ម​ហុង ទេស រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈ កម្ម​ការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា និង​គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ ឯកឧត្តម ឡេ ហួយ​ទ្រុង អនុរដ្ឋមន្ត្រី នៃ​ក្រសួងការបរទេស និង​ជា ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ បង្គោល​ព្រំដែន​គោក​វៀតណាម បាន​ជួប​ពិភាក្សា​ការងារ និង​ប្រគល់ ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥ ០០០ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម និយម វៀតណាម នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ ខេត្ត​តៃ​និ​ញ វៀតណាម នា​ថ្ងៃ​ទី​1/8/20​។

លោកស្រី កុយ ពិសី ក៏​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ខាង​កម្ពុជា គឺ​តំណាង​ដោយ​លោកស្រី​ផ្ទាល់ (​កុយ ពិសី អនុប្រធាន​លេ ខា​ធិ​ការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​) និង​វៀតណាម​តំណាង​ដោយ​លោក ហ្វ៊ូ​ង ថេ​ឡុ​ង អនុប្រធាន​គណៈកម្មការ​ព្រំដែន​រដ្ឋ​នៃ​ក្រសួងការបរទេស បាន​ធ្វើការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និង​ឯកភាព​ទទួលយក សៀវភៅ​ផែនទី​ឋានលេខា​ព្រំដែន ដែល​បាន​ចងក្រង​រួច ចំនួន ៥០០​ច្បាប់​ដើម ក្នុង​នោះ​ភាសា​ខ្មែរ​-​វៀតណាម​ចំនួន​២៥០​ច្បាប់ និង​ភាសា​វៀតណាម​-​ខ្មែរ​ចំនួន ២៥០​ច្បាប់ ដែល​បាន​ចង​ជា​អាល់​ប៊ុ​ម (album) បាន​ល្អ ត្រូវ​តាម​បទ ដ្ឋា​ន​បច្ចេកទេស ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន​តទៅ​។

លោកស្រី​បាន​បន្ថែម​ថា ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា​-​វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បាន​បង្ហាញ​ពេញលេញ​លទ្ធផល ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ប្រមាណ​ជា​៨៤% ដែល ប្រទេស​ទាំង​ពី​សម្រេច​បាន​។ ផែនទី​នេះ ជា​ផែនទី​ទំនើប​សម័យ​ឌី​ជី​ថ​ល ៤.0 ដែល​បង្ហាញ​យ៉ាង​ច្បាស់លាស់​ខ្សែ​ព្រំដែន បង្គោល​ព្រំដែន រួម​និង​ស្ថានភាព​ភូម​មិ​សាស្ត្រ​នៅ លើ​ដី​ជាក់ស្តែង​បាន​យ៉ាង​ជាក់លាក់ ងាយស្រួល​ក្នុង​ការ ប្រើប្រាស់ មិន​ដូច​ផែនទី​បោ​ន​ខ្នាត ១/១00 ០០០ នោះ​ទេ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ