ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខេត្តព្រះសីហនុ ៖ ម្ចាស់​ជល​យាន​ដឹក​ភ្ញៀវ​ និង​​​អ្នក​​នេសាទត្រូវ​​ផ្អាក​​ធ្វើ​ដំណើរ​​ ​បើ​គ្មាន​ការ​ចាំ​បាច់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា រដ្ឋបាល​ខេត្ត​សូម​អំពាវនាវ​សុំ​អោយ​ម្ចាស់​ក្រុមហ៊ុន ដឹក​ជញ្ជូន​ដោយ​ជលយាន ភ្ញៀវ​ទេសចរ ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន ខ្ពស់…

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា រដ្ឋបាល​ខេត្ត​សូម​អំពាវនាវ​សុំ​អោយ​ម្ចាស់​ក្រុមហ៊ុន ដឹក​ជញ្ជូន​ដោយ​ជលយាន ភ្ញៀវ​ទេសចរ ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន ខ្ពស់ ហើយ​សូម​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ក្នុងអំឡុងពេល​នេះ​បើ​មិន​មានការ​ចាំបាច់​ណាមួយ​។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ជម្រាប​ជូនដំណឹង​ដល់​​លោក​ លោក​ជំទាវ លោក​ឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋ ជា​ពិសេស​ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជា​នេសាទ​ទាំងអស់​មេត្តា​ជ្រាប​ថា​ ចាប់ពី​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ​២០២០ សម្ពាធ​ទាប​សកម្ម​មួយ​បាន​កើតឡើង​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​វិ​វត្តន៍​ទៅ​ជា​វិ​សម្ពាធ​ទាប (Tropical Depression)​។ វិ​សម្ពាធ​ទាប​នេះ​បាន​បង្កើន​ឥទ្ធិពល​ជា​បន្តបន្ទាប់​ទៅ​ជា​ព្យុះ​ទី ៣ ឈ្មោះ ស៊ី​ន​ឡា​គូ​_(SINLAKU) ហើយ​បាន​បោកបក់​មក​កាន់​តំបន់​ភ្នំ និង​ឆ្នេរសមុទ្រ​កម្ពុជា បណ្តាល​ឱ្យ មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ខ្យល់​បក់​បោក​ខ្លាំង​។

ចំពោះ​ស្ថានភាព​អាកាសធាតុ​នៅ​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​ច្រើន​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) រួម​ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រ ខ្ពស់​ៗ​។

ដើម្បី​​ចៀស​វាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ដោយឡែក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ សូម​បន្ត​យកចិត្ត ទុកដាក់​តាមដាន​ស្ថានភាព​ទូទៅ ជួយ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ត្រៀម​អន្តរាគមន៍​ជួយ​ដោះ ស្រាយ​បញ្ហា​នានា​ចំពោះ​មុខ​ជាក់ស្តែង​។ អាស្រ័យ​ហេតុនេះ សូម​ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា លោក លោកស្រី ភ្ញៀវ​ទេសចរ បង ប្អូន​ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ