ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ជា​អនុស្សាវរីយ៍ អតីត​អ្នក​ប្រដាល់​ម្នាក់​នឹង​ពាក់​បន្តោង​ខ្សែ​ក​ដែលមាន​ធ្មេញ Floyd

3 ឆ្នាំ មុន

អន្តរជាតិ ៖ អតីត​កីឡាករ​ប្រដាល់សកល Marcos Maidana បាន​អះអាង​ថា រូបគេ​នឹង​ពាក់​បន្តោង​ខ្សែ​ក ដែល​មាន​ធ្មេញ​របស់ Floyd Mayweather…

អន្តរជាតិ ៖ អតីត​កីឡាករ​ប្រដាល់សកល Marcos Maidana បាន​អះអាង​ថា រូបគេ​នឹង​ពាក់​បន្តោង​ខ្សែ​ក ដែល​មាន​ធ្មេញ​របស់ Floyd Mayweather បន្ទាប់​ពី​ការ​ប្រកួត​លើក​ទី​២ រវាង​ពួក​គេ​កាលពី​ឆ្នាំ​២០១៤​ ជាប់​តាម​ខ្លួន​ជានិច្ច។

បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៧​ឆ្នាំ ​ដែល​ធ្លាប់​ជាម្ចាស់​ជើងឯក​ពិភពលោក​លើ​ប្រភេទ​ទំងន់​ Super Lightweight និង Welterweight បាន​រង​បរាជ័យ​ទាំង​២​លើក សម្រាប់​ការ​ប្រកួត​តទល់​ជាមួយ​ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather ដោយ​ពិន្ទុ​កាលពី​ឆ្នាំ​២០១៤ ពោល​លើក​ទី​មួយ​នៅ​ខែឧសភា និង​លើក​ទី​ពីរ​នៅ​ខែកញ្ញា​។

បើ​ទោះ​មិន​អាច​ឈ្នះ​ការ​ប្រកួត​ទាំង​ពីរ​លើក​ក៏​ពិតមែន ប៉ុន្តែ Maidana បាន​ដាល់ Mayweather ឱ្យ​ជ្រុះ​ធ្មេញ​នៅ​ក្នុង​ជំនួប​លើក​ទី​ពីរ​របស់​ពួក​គេ ដែល​ឡើង​ក្នុង MGM Grand Garden Arena នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក​។

Maidana បាន​ថ្លែង​ថា «​វា​ដែល​ធ្លាប់​មាន​ពី​មុន​សម្រាប់​ខ្ញុំ​។ វា​ពិតជា​ការ​វាយប្រហារ​ដ៏​អស្ចារ្យ ដែល​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ា​ងខ្លាំង​ សម្រាប់អាជីពរបស់​ខ្ញុំ​។ ពីព្រោះ​គេ​គឺជា​អ្នក​ប្រដាល់​ដ៏​ខ្លាំង និង​អស្ចារ្យ​ម្នាក់​»​។

បញ្ជាក់​ជូន​ថា ចាប់​តាំងពីរង​បរាជ័យ​ក្រោម​ថ្វីដៃ​របស់ Mayweather កាលពី​ឆ្នាំ​២០១៤​មក Maidana មិន​ដែល​មានការ​ប្រកួត​ទៀត​ឡើយ រហូត​ដល់​​ខែសីហា ឆ្នាំ​២០១៦ គេក៏​បាន​សម្រេច​ប្រកាស​ចូល​និវត្តន៍តែម្តង៕ (ដកស្រង់​ចេញពី SPORTbible)